អត្ថបទពាណិជ្ជកម្ម
SpeedAccount – កម្មវិធី​បន្ថែម​លើ​QuickBooks​កំពុងអភិវឌ្ឍន៍​បន្ត​
19, Mar 2018 , 2:56 pm        
រូបភាព
ដោយ:
​ហេតុអ្វី​បានជា​យើង​ត្រូវការ​ប្រព័ន្ធ​គណនេយ្យ​? បើ​សួរ​សំណួរ​នេះ​ទៅ​គណនេយ្យករ​ម្នាក់​គឺ​ដូចជា​សួរ​កសិករ​ថា​ហេតុអ្វី​បានជា​យើង​ត្រូវការ​ភ្លៀង​? យើង​ត្រូវការ​ប្រព័ន្ធ​គណនេយ្យ​ពីព្រោះ​វា​ជា​មធ្យោបាយ​តែមួយគត់​សម្រាប់​គ្រប់គ្រង​អាជីវកម្ម​អោយបាន​ល្អ និង​រីកចម្រើន​។ ប្រព័ន្ធ​គណនេយ្យ​គឺជា​ឆ្អឹង​កង​ខ្នង​សំរាប់​គ្រប់គ្រង​ហិរញ្ញវត្ថុ​។​

​កន្លងមក​SpeedAccount បានចេញ​និង​ផ្តល់ជូន​ដោយ​មិន​គិតថ្លៃ នូវ​កម្មវិធី​បន្ថែម​ទៅលើ​ប្រព័ន្ធ​គណនេយ្យ​QuickBooks ដើម្បី​ជួយ​សម្រួល​ដល់​កិច្ចការ​ការិយាល័យ ក៏ដូចជា​បង្កើន​ប្រសិទ្ធភាព​ការងារ និង​មុខងារ​ដែល​ប្រើប្រាស់​សំរាប់​បង្កើត​និង​រក្សាទុក​ទិន្នន័យ​QuickBooks​ជា​ភាសា​ខ្មែរ​។​

​កម្មវិធី​បន្ថែម​នេះ ត្រូវបាន​បង្កើតឡើង​ដោយ​គោរព​តាម​ការណែនាំ​របស់ QuickBooks និង​មិន​ប៉ះពាល់​ដល់​មុខងារ​ស្នូល​របស់ QuickBooks​ឡើយ​។ អ្នកប្រើប្រាស់ អាច​ឈប់​ប្រើប្រាស់​កម្មវិធី SpeedAccount នៅពេលណា​ក៏បាន ហើយនឹង​មិនមាន​ផលប៉ះពាល់​ដល់​ទិន្នន័យ​នោះទេ​។​

​អ្នកគ្រប់គ្រង​ការបង្កើត​កម្មវិធី​នេះ​ឡើង បានអោយដឹងថា​៖ យើង​គឺជា​ក្រុមហ៊ុន​មួយ​ដែល​បាន​ប្រើប្រាស់​កម្មវិធី​QuickBooks​។ ពីមុន​យើង​ជ្រើសរើស​ប្រើប្រាស់​វា គឺ​ដោយសារ វា​ងាយស្រួល មាន​អ្នកចេះ​ប្រើប្រាស់​ច្រើន ងាយ​រក​បុគ្គលិក​។ ប៉ុន្តែ​យើង​ជួប​បញ្ហា​ប្រឈម​មួយចំនួន ជាពិសេស​គឺ​អក្សរ​ខ្មែរ​។ ដោយសារ​មិនអាច​ចេញ​វិក្កយបត្រ​ជា​ភាសារ​ខ្មែរ យើង​ប្រើ​Excel​ជំនួស​។ អញ្ចឹង​វា​ពិបាក​គ្រប់គ្រង ទិន្នន័យ​ខ្លះ​នៅក្នុង​QuickBooks និង​ទិន្នន័យ​ខ្លះ​នៅក្នុង​Excel​។ វា​មាន​បញ្ហា​ខ្លះៗ​ទៀត​ដែល​យើង​គិតថា​មិនចាំបាច់​រៀបរាប់​ទេ​។​

​យើង​បាន​សិក្សា​លើ​ជំរើស​ខ្លះ​ដូចជា​ការផ្លាស់ប្តូរ​ប្រើ​ប្រព័ន្ធ​ផ្សេង ប៉ុន្តែ​យើង​ឃើញថា​មានការ​លំបាក​ខ្លះ​ដោយសារ​យើង​ត្រូវធ្វើ​ការផ្លាស់ប្តូរ​ទិន្នន័យ (Data Migration) និង​ត្រូវ​បង្រៀន​បុគ្គលិក​យើង​។​

​ដោយសារ​យើង​មាន​ក្រុម​អ្នកបង្កើត​កម្មវិធី ដូច្នេះ​ដើម្បី​សំរួល​បញ្ហា​ទាំងនោះ យើង​បាន​ស្រាវជ្រាវ​រក វិធី​បង្កើត​កម្មវិធី​ប​ន្ថែ​ម​នេះ​ឡើង​។​

​យើង​ក៏បាន​ដឹងថា​កម្មវិធី​QuickBooks​នេះ​មានការ​ប្រើប្រាស់​ជាច្រើន​នៅក្នុង​សហគ្រាស​ធន​តូច​និង​មធ្យម​នៅក្នុង​ប្រទេស​យើង ហើយ​យើង​ជឿជាក់ថា​សហគ្រាស​ទាំងនោះ​ប្រហែលជា​ជួប​រឿង​លំបាក​ដូច​យើង​ដែរ​។ យើង​គិតថា​កម្មវិធី​បន្ថែម​នេះ​នឹង​ជួយផ្តល់​ការងាយស្រួល​ដល់​សហគ្រាស​ទាំងនោះ ហើយ​យើង​ក៏​រំពឹងថា​នឹង​ទទួលបាន​ការគាំទ្រ​និង​យោបល់​បន្ថែម​ដែល​អាចអោយ​យើង​ធ្វើជា​ទុន​សំរាប់​អភិវឌ្ឍន៍​កម្មវិធី​បន្ថែ​ម​នេះ​អោយ​កាន់តែ​ល្អ​ថែមទៀត ហើយ​វា​ក៏​អាចជួយ​ផ្តល់​ប្រសិទ្ធភាព​បន្ថែម​ដល់​ការគ្រប់គ្រង​ប្រតិបត្តិ​ការណ៍​អាជីវកម្ម​ផ្ទាល់​របស់​យើងខ្ញុំ​។​


 
​កម្មវិធី​នេះ ពេល​ប្រើ​ហើយ បើ​ចង់​ឈប់ ស្រួល​ណាស់ Uninstall​ចោល​ទៅរួច​ហើយ​។ វា​មិន​ប៉ះពាល់​ដល់​ទិន្នន័យ​ទេ ព្រោះ​រាល់​ទិន្នន័យ​ទាំងអស់​របស់​QuickBooks គឺ​មិនមាន​ប៉ះពាល់​ឡើយ​។​

​យើង​កំពុងធ្វើការ​អភិវឌ្ឍន៍​បន្ថែម​លើ​កម្មវិធី​នេះ​ជាមួយ​អ្នកជំនាញ​គណនី​ដែល​ចង់​ចូលរួម​ចែករំលែក​ជាមួយ​យើង​។ ការបន្ថែម​នោះ​កំពុងតែ​ប្រើប្រាស់​សាកល្បង ហើយ​យើង​និង​ដាក់ចូល​ទៅក្នុង​វេ​ប​សាយ​​យើង​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។ មុខងារ​បន្ថែម​នោះ​មានដូចជា អាច​បន្ថែម​ឬ​ដក​ក្រុមហ៊ុន​ចេញ និង​មុខងារ​ផ្សេងៗ​ទៀត​ដែល​អាច​ប្រើប្រាស់​ជា​អក្សរ​ខ្មែរ​បាន​។​

SpeedAccount ឬ​កម្មវិធី​បន្ថែម​លើ​QuickBooks​នេះ​នឹង​បន្ត​ជូន​ប្រើប្រាស់​ដោយ​មិន​គិតថ្លៃ​ជា​រៀងរហូត ប៉ុន្តែ​លោក​ក៏​កំពុង​រៀបចំ​អោយមាន​ជា​កម្រៃ​ខ្លះ​ទៅលើ​សហគ្រាស​ដែលមាន​ចំនួន​ប្រតិបត្តិការ​ច្រើន​និង​ត្រូវការ​មុខងារ​បន្ថែម​។ កម្រៃ​នេះ​គឺ​សំរាប់​ទ្រទ្រង់​ដល់​ការអភិវឌ្ឍន៍​បន្ថែម​នូវ​កម្មវិធី​ថ្មីៗ​បន្ថែមទៀត​។​

​សូមបញ្ជាក់ថា SpeedAccount គឺជា​កម្មវិធី​បន្ថែម QuickBooks ដែល​អាចអោយ​យើង​រៀបចំ​របាយការណ៍​ជា​ភាសា​ខ្មែរ​បាន​យ៉ាង​ងាយស្រួល ឆាប់រហ័ស និង​អាច​ចេញ​វិក្កយបត្រ​និង​បង្កាន់ដៃ​ទទួល​ប្រាក់​ជាច្រើន​ទម្រង់​ទៅតាម​តំរូវការ​៖ វិក្កយបត្រ​ពន្ធ​, ងាយស្រួល​ដាក់​ឬ​ដក ផ្លាកសញ្ញា និង​ឈ្មោះ​ក្រុមហ៊ុន​។​

(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com