ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
កក្រើកផ្សារទំនើបអ៊ីអនម្តងទៀតហើយក្នុងឱកាសសម្ពោធម៉ូតូហុងដា Honda BeAT ស៊េរីថ្មី
19, Mar 2018 ,
4:08 pm
រូបភាព
×
ដោយ:
សម្លេងហ៊ោកញ្ជៀវរបស់អ្នកចូលរួមប្រមាណជិត២០០នាក់ បានបន្លឺឡើងយ៉ាងកងរំពងនៅក្នុងរោងកុន Major Cineplex ក្នុងផ្សារទំនើបអ៊ីអន ដែលមានក្រុមរាំស្រីស្អាត OMG បានចូលរួមសម្តែង និងបានទាញផ្ទាំងសំពត់សចេញ ដើម្បីបង្ហាញរូបរាងដ៏ស្រស់សង្ហាររបស់ម៉ូតូ Honda BeAT ស៊េរីថ្មី នារាត្រីថ្ងៃសៅរ៍ទី១៧ ខែមីនា កន្លងមកនេះ។ ម៉ូតូស៊េរីថ្មីនេះមានព័ណ៌ក្រហម-ស ដ៏ស្រស់សង្ហា, ព័ណ៌ខៀវ-ស ដ៏សែនទាក់ទាញ និង ព័ណ៌ខ្មៅ-ផ្កាឈូក ដ៏សែនសិចស៊ី សម្រាប់មនុស្សគ្រប់គ្នាចង់បាន។
ម៉ូតូ Honda BeAT ស៊េរីថ្មីមានលក្ខណៈពិសេសជាច្រើនរួមមាន៖
Idling Stop System:
ជាបច្ចេកវិទ្យាពិសេសក្នុងការផ្អាកដំណើរការម៉ាស៊ីនបណ្តោះអាសន្ន នៅពេលទោចក្រយានយន្តឈប់ចំនួន៣វិនាទី និងគ្រាន់តែមួលហ្គែម៉ាស៊ីននឹងដំណើរការដោយស្វ័យប្រវត្តិ ជួយដល់អ្នកប្រើប្រាស់សន្សំសំចៃប្រេងសាំង និងថវិការសម្រាប់ម៉ាស៊ីនថ្មីមួយនេះ។
Top Fuel Consumption:
សន្សំសំចៃប្រេងឥន្ធនៈខ្ពស់ដល់ទៅ ៦៣.៧គម/លីត្រ ដែលមានការសាកល្បងប្រើប្រាស់តាមរយៈ ECE៤0MODE ដោយវិស្វករហុងដាផ្ទាល់។
Tubeless Tire and Wheel Design:
ប្រភេទកង់ដែលមិនចាំបាច់ប្រើពោះវៀនម៉ូតូ ធន់ក្នុងការប្រើប្រាស់ និងសុវត្ថិភាពខ្ពស់ក្នុងពេលលោកអ្នកបើកបរម៉ូតូ។
ACG Starter:
ជាបច្ចេកវិទ្យាទំនើបក្នុងការបញ្ឆេះម៉ាស៊ីនដោយគ្មានសម្លេងនឹងរំញ័រ។
Secure Key Shutter:
សោរបំពាក់ដោយសន្ទះការពារដែលមានសុវត្ថិភាពខ្ពស់។
Side-Stand Switch:
នៅពេលដែលដាក់ជន្ទល់ម៉ាស៊ីនម៉ូតូបញ្ឈប់ដោយស្វ័យប្រវត្តិ បង្កើនភាពកក់ក្តៅ និងសុវត្ថិភាពទ្វេដងជូនដល់អ្នកប្រើប្រាស់។
Headlight:
ចង្កៀងមុខភ្លឺច្បាស់ល្អលើគ្រប់ដងវិថីនានា ព្រមជាមួយការរចនាដ៏រស់រវើក។
Big U-Box:
ឃ្លុបដាក់សំភារៈក្រោមកែបមានទំហំរហូតដល់១០.៨លីត្រ រិតតែពេញចិត្ត។
New Dynamic Sporty Sticker:
តែមថ្មី! រចនាដោយហ្គ្រាហ្វិចម៉ូដថ្មី បែបរស់រវើក Dynamic Sporty សាកសមឥតទាស់។
និងលក្ខណៈពិសេសៗជាច្រើនយ៉ាងទៀត សាកសមជាម៉ូតូសម័យទំនើបថ្មី និងទាន់សម័យ។
ម៉ូតូ Honda BeAT ស៊េរីថ្មី ដ៏ស៊ីវិល័យនេះនឹងមានដាក់លក់នៅបណ្តាសាខាហុងដា និងអនុសាខាទាំងអស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជនគ្រប់រូប និងគ្រប់វ័យ។
លោក អ៊ិនថានុន ឈុំឆៃ (Mr. Inthanon Chomchai) ប្រធានចាត់ការទូទៅនៃផ្នែកលក់របស់ក្រុមហ៊ុន អិន ស៊ី អិច ខូអិលធីឌី (N.C.X. Co,. LTD) ដែលជាក្រុមហ៊ុននាំចូលម៉ូតូ
ហុងដានេះបានមានប្រសាសន៍ថា «ពួកយើងរំពឹងថាម៉ូតូសេរីថ្មីនេះនឹងទទួលបានការគាំទ្រពីអ្នកប្រើប្រាស់ទូទាំងប្រទេសកម្ពុជា ព្រោះម៉ូតូ Honda BeAT ជាស៊េរីថ្មីនឹងទំនើបនេះនឹងបំពេញតម្រូវការអ្នកប្រើប្រាស់ ថែមទាំងមានចំណុចពិសេសៗជាច្រើន ដែលបំពាក់នៅលើតួម៉ូតូទាំងមូល។ ម្យ៉ាងទៀត ដោយសារតែម៉ូតូម៉ាក Honda BeAT នេះទើបតែឈានជើងចូលមកទីផ្សារកម្ពុជាបានទឹមរយៈពេលមួយឆ្នាំប៉ុណ្ណោះ ប៉ុន្តែមានការទទួលគាំទ្រនិងពេញចិត្តយ៉ាងខ្លាំងរួចទៅហើយ។ ហើយខ្ញុំក៏សូមថ្លែងអំណរគុណទៅដល់អ្នកប្រើប្រាស់ដែលតែងតែគាំទ្រម៉ូតូម៉ូឌែល Honda BeAT នេះ និងក៏ដូចជាម៉ូតម៉ូតូផ្សេងៗទៀតរបស់ក្រុមហ៊ុនផងដែរ»។
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
15 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
5 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម