កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ អា​រ៉ា​ប៊ី​សា​អូឌីត ធ្លាប់​ឡើងដល់​វគ្គ​១/៨​នៅ​ឆ្នាំ​១៩៩៤
20, Mar 2018 , 8:39 am        
រូបភាព
ខ្សែប្រយុទ្ធ Mohammad Al-Sahlawi អបអរគ្រាប់បាល់បញ្ចូលទីរបស់ខ្លួន
ខ្សែប្រយុទ្ធ Mohammad Al-Sahlawi អបអរគ្រាប់បាល់បញ្ចូលទីរបស់ខ្លួន
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អា​រ៉ា​ប៊ី​សា​អូឌីត​ដែល​បាន​កៅអី​ទៅ​រុស្ស៊ី​សម្រាប់​ការប្រកួត​ពានរង្វាន់  World Cup ឆ្នាំ​២០១៨ ស្ថិតនៅ​ពូ​ល A ត្រូវ​ប៉ះ​ជាមួយ​ម្ចាស់ផ្ទះ​រុស្ស៊ី អេ​ហ្ស៊ី​ប និង​អ៊ុយ​រូ​ហ្គា​យ​។ សម្រាប់​ក្រុម​មកពី​តំបន់​អាស៊ី​មួយ​នេះ វា​គឺជា​ការបង្ហាញ​វត្តមាន​ជា​លើក​ទី​៥ ចាប់តាំងពី​ចូលរួម​លើកដំបូង​ឆ្នាំ ១៩៩៤ មក​។​



​គ្រូបង្វឹក​៖ លោក Juan Antonio Pizzi (​អា​ហ្ស​ង់​ទីន​)
​លោក Juan Antonio Pizzi បាន​ឡើង​កាន់កាប់​អា​រ៉ា​ប៊ី​សា​អូឌីត​នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា​ឆ្នាំ ២០១៧ បន្ទាប់ពី​ពេលវេលា​របស់លោក​ដែល​ទទួលបន្ទុក​ដឹកនាំ​ស៊ី​បានបញ្ចប់​។



​អ្នកចាត់ការ​សញ្ជាតិ​អេ​ស្ប៉ា​ញ​-​អា​ហ្ស​ង់​ទីន វ័យ​៤៩​ឆ្នាំ​រូបនេះ បាន​ជួយ​ស៊ី​លី​ឈ្នះ​ពានរង្វាន់ Copa America ឆ្នាំ​២០១៦ ប៉ុន្តែ​មិនបាន​នាំ​ក្រុម​នៅ​អាមេរិក​ឡាទីន​មួយ​នេះ​បាន​កៅអី​ទៅ World Cup នៅ​រុស្ស៊ី​ឆ្នាំក្រោយ​ឡើយ​។​

Pizzi ក៏​ជា​អតីត​សមាជិក​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​ក្នុង​ព្រឹត្តិការណ៍ UEFA EURO ឆ្នាំ ១៩៩៦ និង World Cup ឆ្នាំ ១៩៩៨​ផងដែរ​។​

​កីឡាករ​ឆ្នើម​៖ ខ្សែប្រយុទ្ធ Mohammad Al-Sahlawi
​ខ្សែប្រយុទ្ធ​ដ៏​មាន​ថាមពល និង​ភាពស្វាហាប់​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​បានបង្ហាញ​ទម្រង់​លេង​ដ៏​អស្ចារ្យ​ក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល​ប្រចាំ​ទ្វីបអាស៊ី​ដើម្បី​ឈានទៅ​រុស្ស៊ី​ឆ្នាំក្រោយ​។ Al-Sahlawi កីឡាករ​ដែលមាន​ល្បឿន​លឿន វ័យ​៣០​ឆ្នាំ​រូបនេះ ក៏​ជា​អ្នករក​គ្រាប់​បាល់​បាន​ច្រើន​ក្នុង​ព្រឹត្តិការណ៍​នេះដែរ ដោយ​ស៊ុត​បញ្ចូល​ទី​បាន ១៦​គ្រាប់​។​

​ប្រវត្តិ​ក្នុង World Cup៖
​នេះ​ជា​វត្តមាន​លើក​ទី ៥ សម្រាប់​ក្រុម​ដែល​បាន​កៅអី​មកពី​តំបន់​អាស៊ី ក្រោយ​ចូលរួម​៤​លើក​រួចមកហើយ​ក្នុង​ឆ្នាំ ១៩៩៤, ១៩៩៨, ២០០២ និង ២០០៦​។ ការបង្ហាញ​ខ្លួន​ល្អ​ជាងគេ​គឺ​នៅ​ឆ្នាំ ១៩៩៤ ដែល​អាច​ឈានដល់​វគ្គ ១/៨ ផ្តាច់ព្រ័ត្រ​។​



​ជំនួប​សំខាន់​៖
​អា​រ៉ា​ប៊ី​សា​អូឌីត បាន​យកឈ្នះ​ជប៉ុន ១-០ ទទួលបាន​៣​ពិន្ទុ​បន្ថែម​ដើម្បី​ធានា​កៅអី​ទៅ World Cup ដោយ​សុវត្ថិភាព ដែល​ស៊ុត​បញ្ចូល​ទី​ដ៏​អស្ចារ្យ​ដោយ​កីឡាករ Fahad Al Muwallad​។​





​កម្មវិធី​ប្រកួត​៖
-១៤ មិថុនា​៖ រុស្ស៊ី vs អា​រ៉ា​ប៊ី​សា​អូឌីត (​ម៉ោង​១០​យប់​)
-២០ មិថុនា​៖ អ៊ុយ​រូ​ហ្គា​យ vs អា​រ៉ា​ប៊ី​សា​អូឌីត (​ម៉ោង​១០​យប់​)
-២៥ មិថុនា​៖ អា​រ៉ា​ប៊ី​សា​អូឌីត vs អេ​ហ្ស៊ី​ប (​ម៉ោង​៩​យប់​)


Tag:
 បាល់ទាត់​
  FIFA World Cup
  អា​រ៉ា​ប៊ី​សា​អូឌីត
  GroupA
© រក្សាសិទ្ធិដោយ thmeythmey.com