ជាតិ
សេដ្ឋកិច្ច
ស្ពានអាកាសថ្មី, កាណូត, រថភ្លើងប៉ោយប៉ែត-ភ្នំពេញ, ភ្នំពេញ-ព្រលានយន្តហោះ ដាក់ឱ្យប្រើមុនចូលឆ្នាំខ្មែរ
19, Mar 2018 , 9:19 pm        
រូបភាព
​សៀមរាប​៖ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បាន​ថ្លែងប្រាប់​ពី​មធ្យោបាយ​ដឹក​អ្នកដំណើរ​ចំនួន​៤ ដែល​គ្រោង​នឹង​ដាក់ឱ្យ​ដំណើរការ​មុន​ចូលឆ្នាំ​ខ្មែរ​នេះ​។



​សូម​ស្តាប់​ប្រសាសន៍​របស់លោក​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដូចតទៅ​៖




​ថ្លែង​ក្នុង​ពិធី​សន្និសីទ​សារព័ត៌មាន​ស្តីពី «​ការចូលរួម​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​» ដែល​រៀបចំឡើង​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា នៅ​សណ្ឋាគារ មហាសណ្ឋាគារ​អង្គរ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមីនា លោក ស៊ុន ចាន់ថុល បាន​ថ្លែងថា រដ្ឋាភិបាល​នឹងដាក់​ឱ្យ​ដំណើរការ​សាកល្បង​នូវ​មធ្យោបាយ​ដឹកជញ្ជូន​ចំនួន​៤ នៅមុន​ចូល​ឆ្នាំនេះ​។ មធ្យោបាយ​ទាំង​៤​នោះ រួមមាន ផ្លូវ​រថភ្លើង​ពី​ប៉ោយប៉ែត​-​ភ្នំពេញ ដែល​នឹង​ដាក់ឱ្យ​ដំណើរការ​បណ្តោះអាសន្ន​នៅ​ថ្ងៃទី​៤ ខែមេសា​។ ផ្លូវ​រថភ្លើង​នេះ ឆ្លងកាត់​ប៉ោយប៉ែត ស្វាយ​ស៊ីសុផុន បាត់ដំបង ពោធិ៍សាត់ និង​ភ្នំពេញ​។ ទី​២ កាណូត​ដឹក​អ្នកដំណើរ​ពី​ព្រែក​ព្នៅ ទៅ​តាខ្មៅ គ្រោង​បើក​ដំណើរការ​បណ្តោះអាសន្ន​នៅ​ថ្ងៃទី ៦ ខែមេសា​។ ទី​៣ ខ្សែ​រថភ្លើង​ពី​ភ្នំពេញ ទៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​។ គម្រោង​ទី​៤ គឺ​បើក​ដំណើរ​ជា​បណ្តោះអាសន្ន ស្ពាន​អាកាស​ផ្សារ​ដី​ហុយ នៅ​ថ្ងៃទី​១២ ខែមេសា​។​

​តាម​លោក​រដ្ឋមន្ត្រីក្រសួង​សាធារណការ ការបើក​ដំណើរការ​បណ្តោះអាសន្ន​នូវ​គម្រោង​ខាងលើ គឺ​ដើម្បី​សម្រួលការ​ធ្វើដំណើរ ក៏ដូចជា​កាត់បន្ថយ​ពេលវេលា និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម​។​


Tag:
 ស៊ុន ចាន់ថុល
© រក្សាសិទ្ធិដោយ thmeythmey.com