អន្តរជាតិ
បុរសខ្លាំង ស៊ី-ពូទីន ដែលជាអ្នកជិតខាងគ្នា បន្តដឹកនាំប្រទេសរៀងៗខ្លួន លោក វ្លាឌីមៀ ពូទីន (ឆ្វេង) និងលោក ស៊ី ជិនភីង នាជំនួបកិច្ចប្រជុំ BRICS នៅខេត្ត Fujian របស់ចិន កាលពីខែកញ្ញា ឆ្នាំ២០១៧ ។ រូបថត AFP
× លោក ស៊ី ជិនភីង បានជាប់ឆ្នោតធ្វើជាប្រធានាធិបតីចិនសម្រាប់អណត្តិទីពីរ ក្រោយទទួលបានសំឡេងគាំទ្រឯកច្ឆន្ទពីសមាជិកសភាប្រជាជន កាលពីថ្ងៃទី១៧ ខែមីនា។ ពីរថ្ងៃក្រោយ លទ្ធផលនៃការបោះឆ្នោតនៅរុស្ស៊ី បង្ហាញថា លោក វ្លាឌីមៀ ពូទីន បានសំឡេងគាំទ្រ ៧៦.៦៧ភាគរយ ដើម្បីបន្តអាណត្តិរបស់ខ្លួនរហូតដល់ឆ្នាំ២០២៤ ។
នៅថ្ងៃចន្ទ ទៅ១៩ ខែមីនា លោក ស៊ី ជិនភីង បានផ្ញើសារអបអរសាទរទៅលោក វ្លាឌីមៀ ពូទីន ដោយអះអាងពីការពង្រឹងភាពជាដៃគូរវាងប៉េកាំង-មូស្គូ ឲ្យដល់កម្រិតខ្ពស់បំផុត។ លោក ស៊ី បន្តដឹកនាំមហាយក្សចិនក្នុងអាណត្តិទីពីរ ហើយអាចឈានដល់មួយជីវិត ក្រោយការសម្រេចលុបចោលមាត្រាកំណត់អណត្តិប្រធានាធិបតី ត្រឹមអណត្តិ។ រីឯលោក ពូទីន ឈានដល់រជ្ជកាលទី៤នៃតំណែងប្រធានាធិបតីនៅមហាអំណាចខ្លាឃ្មុំទឹកកក។
ក្នុងសារជូនពរគ្នាទៅវិញទៅមក សមភាគីទាំងពីរសុទ្ធតែវាយតម្លៃពីការរីកចម្រើននៃភាពជាដៃគូ ចិន-រុស្ស៊ី ហើយសន្យាបង្កើនសហប្រតិបត្តិការគ្នាទៅវិញទៅមក៕
Tag:
ចិន
រុស្ស៊ី
ស៊ី ជិនភីង
វ្លាឌីមៀ ពូទីន
© រក្សាសិទ្ធិដោយ thmeythmey.com