អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​អនុស្សា​បានរៀបចំ​សន្និសីទ​សារព័ត៌មាន​ស្តីពី​ពិព័រណ៍​កុមារ​ប្រចាំឆ្នាំ​លើក​ទី​៥
20, Mar 2018 , 9:35 am        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖ ពិព័រណ៍​កុមារ​ប្រចាំឆ្នាំ​លើក​ទី​៥ ជា​កម្មវិធី​តាំង​បង្ហាញ​ផលិតផល​កុមារ​ដ៏​ធំជាងគេ​ក្នុងប្រទេស​ក​ម្ពូ​ជា​។​
 
​គោលបំណង​នៅក្នុង​កម្មវិធី​នេះ គឺ​ចង់​បង្កើន​ភាព​វ័យឆ្លាត​ដល់​កុមារ ឲ្យ​មាន​ភាពក្លាហាន ភាព​ប៉ិនប្រសប់ ជាពិសេស​បង្កើន​ឱកាស​ឲ្យ​ប្អូន​បញ្ចេញ​នូវ​សមត្ថភាព និង​បង្ហាញ​ទេពកោសល្យ​របស់​ពួកគេ​នៅលើ​ឆាក​។​



​ពិព័រណ៍​កុមារ​ប្រចាំឆ្នាំ​លើក​ទី​៥ នឹងមាន​រៀបចំ​ការប្រកួត​ជាច្រើន​សម្រាប់​ប្អូនៗ​កុមារ​បញ្ចេញ​សមត្ថភាព​រួមមាន​៖ កម្មវិធី​ប្រកួត​រាំ ច្រៀង គូររូប ផាត់​ពណ៌ សូត្រ​កំណាព្យ ប្រកប​អក្សរ សរសេរ​តាម​អាន គិត​លេខ ចំណេះដឹង​ទូទៅ ប្រកួត​ដើរ​ម៉ូត និង​អាច​ទទួលបាន​ឱកាស​ជាច្រើន​ទៀតផង​ដែរ​។ ក្រៅពីនេះ ឪពុកម្តាយ​នឹង​ទទួលបាន​ការប្រឹក្សា​អំពី​ការអប់រំ​បុត្រ​ធីតា​ពី​សាលារៀន​ជាតិ និង​អន្តរជាតិ ព្រមទាំង​យល់ដឹង​ពី​សេវា​បម្រុង​ហិរញ្ញវត្ថុ ស្វែងយល់​ពី​ផលិតផល​កុមារ​ដែលមាន​គុណភាព ទិញ​ទំនិញ​បញ្ចុះតម្លៃ​សម្រាប់​កុមារ និង​គ្រួសារ​ពី​ម៉ាក​សញ្ញា​ល្បីៗ​ជាង​២០០​។​


    
​គួរបញ្ជាក់​ផងដែរ​ថា ពិព័រណ៍​កុមារ​ប្រចាំឆ្នាំ​លើក​ទី​៥ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​២៤-២៥ ខែមីនា ឆ្នាំ​២០១៨ នៅ​អាគារ​ពិព័រណ៍​កោះ​ពេជ្រ ចាប់ពី​ម៉ោង​៨​ព្រឹក ដល់​៨​យប់​។ កម្មវិធី​នេះ​រៀបចំ​ដោយ ក្រុមហ៊ុន​អនុស្សា ឧបត្ថម្ភ​ធំ​ដោយ​ក្រុមហ៊ុន​ធានារ៉ាប់រង​Prudential និង​សាលា​អន្តរជាតិ​SCIA​។
​កុំ​ភ្លេច​នាំ​កូនៗ​ជាទី​ស្រលាញ់​របស់​អ្នក​មក​ទទួល​រង្វាន់​ជាង​១,០០០​កាដូ ពី​ពិព័រណ៍​កុមារ​ប្រចាំឆ្នាំ​លើក​ទី​៥​។​

​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​មកកាន់​ផេ​ក​ពិព័រណ៍​កុមារ និង​គ្រួសារ​អនុស្សា ឫ​ផេ​ក​អនុស្សា​អ៊ី​វេន​។ ទំនាក់ទំនង​ទូរស័ព្ទ​លេខ ០១២ ២៣០ ១៤០/ ០១០ ៩១១ ៧៧៦​។​
https://www.facebook.com/anussa.kidsfair/



(​អត្ថបទ​ពា​ណិ​ជ្ចក​ម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com