ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
ភាសា​បារាំង​រុញ​ឲ្យ​លោកស្រី ខៃ ចិន្តា ក្លាយជា​អ្នកជំនួញ​ផ្នែក​«​អេកូ​ទេសចរណ៍​»​ដ៏​ល្បី​មួយរូប​
20, Mar 2018 , 9:57 am        
រូបភាព
​ភ្នំពេញ​៖ សិក្សា​អក្សរសាស្ត្រ​ភាសា​បារាំង និង​ទទួលបាន​សញ្ញាបត្រ​បរិ​ញ្ញាប​ត្រ​នៅ​ដេ​ប៉ា​តឺ​ម៉​ង់​ភាសា​បារាំង​នៃ​សកល​វិទ្យាល័យ​ភ្នំពេញ​ក្នុង​ទសវត្សរ៍​៩០, លោកស្រី ខៃ ចិន្តា មិនបាន​បម្រើការ​នៅក្នុង​វិស័យ​អប់រំ​ដូច​ការសិក្សា​នោះទេ​។ ផ្ទុយទៅវិញ ក្រោយពី​ទទួលបាន​សញ្ញាបត្រ​រួចហើយ លោកស្រី​បាន​ហក់​ចូល និង​ប្រឡូក​នៅក្នុង​វិស័យ​ជំនួញ​ផ្នែក​ធានារ៉ាប់រង ហើយ​ក្រោយមកទៀត លោកស្រី​ប្រឡូក​នៅក្នុង​វិស័យ​ទេសចរណ៍​។



​ជំនួញ​ដែល​លោកស្រី ចិន្តា ចូលចិត្ត​ធ្វើ​ក្នុង​រយៈពេល​២០​ឆ្នាំ​ចុង​ក្រោយនេះ គឺ​អេកូ​ទេសចរណ៍ (Eco-tourism)​។ ធ្វើ​ជំនួញ​តាម​ជនបទ តាម​ព្រៃភ្នំ គឺជា​អ្វីដែល​លោកស្រី ចិន្តា ស្រឡាញ់ និង​ចូលចិត្ត​។ លោកស្រី ចិន្តា និយាយថា​៖«​តាម​លក្ខណៈ​ធម្មជាតិ ខ្ញុំ​ចូលចិត្ត​ធម្មជាតិ​»​។ ក្នុងខណៈ​ពេលដែល​អ្នក​ជំនួញ​ជាង​៩០%​ចូលចិត្ត​រកស៊ី ឬ​ធ្វើ​ជំនួញ​នៅក្នុង​តំបន់​ដែលមាន​ហេដ្ឋារចនាសម្ព័ន្ធ​ត្រឹមត្រូវ​រួចរាល់​ហើយ លោកស្រី ចិន្តា ផ្ទុយទៅវិញ​បាន បោះទុន​នៅ​តំបន់​ដាច់ស្រយាល​ដែល​គ្មានអ្វី​ទាំងអស់​។ តើ​ការលំបាក​អ្វីខ្លះ​ដែល​លោកស្រី​ប្រឈម​? ហេតុអ្វី​បានជា​លោកស្រី​សម្រេចចិត្ត​ខុសពី​គេ​?

​ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត សូម​អញ្ជើញ​ស្តាប់​បទ​សម្ភាស​ជា​សំឡេង​រវាង​លោក គី សុខ​លីម អ្នកសារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ និង​លោកស្រី ខៃ ចិន្តា ម្ចាស់ Boutique Terres Rouges នៅក្នុង​ខេត្តរតនគិរី និង​ខេត្តក្រចេះ​ដូចតទៅ​៖










Tag:
 អេកូ​ទេសចរណ៍​
  បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com