ជាតិ
ជនបរទេស​រាំ​អាសអាភាស​នៅ​សៀមរាប ត្រូវបាន​តុលាការ​កាត់ទោស​ជាប់ពន្ធនាគារ​មួយឆ្នាំ​
20, Mar 2018 , 11:23 am        
រូបភាព
ដោយ: ថ្មីៗ
​ទីបំផុត​ទៅ តុលាការ​សាលាដំបូង​ខេត្តសៀមរាប បានប្រកាស​សាលក្រម​ជនបរទេស ដែល​បើក​ក្លឹប​កម្សាន្ត​រាំ​អាសអាភាស​នៅ​ទីក្រុង​សៀមរាប ដោយ​សម្រេច​ឲ្យ​ជាប់ពន្ធនាគារ​មួយឆ្នាំ​។ ជនជាប់ចោទ ដាល​ញ៉ែ​ល ច​ន ត្រូវ​តុលាការ​ចោទ​ពីបទ ប្រើប្រាស់​រូបភាព និង​សម្ភារ​អាសអាភាស ។​



​ចៅក្រម​ជំនុំ​ជំ​រះ​ក្តី​លោក​មេធាវី អ៊ុំ ចាន់ថុល បាន​និយាយថា សាលក្រម​ផ្តន្ទាទោស​ជនបរទេស ដាល​ញ៉ែ​ល ឲ្យ​ជាប់ពន្ធនាគារ​មួយឆ្នាំ តែ​ជនជាប់ចោទ​ត្រូវ​អនុវត្តន៍​ទោស​ចំនួន ១​ខែ ២២​ថ្ងៃ​ប៉ុណ្ណោះ នៅសល់​ប៉ុន្មាន​គឺ​ត្រូវ​ព្យូ​រ​។​បើតាម​ចៅក្រម ដា​ញ៉ែ​ល ច​ន បាន​សារភាព​កំហុស​ដោយ​អ​ចេតនា​របស់ខ្លួន ដែល​ធ្វើឱ្យប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​វប្បធម៌ និង​ប្រពៃណី​ខ្មែរ និង​សន្យា​រៀងចាល​ចំពោះ​ទង្វើ​នេះ​តទៅទៀត​។​

​គួររម្លឹកថា កាលពី​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៨ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អ​និតិ​ជន​ខេត្ត ដឹកនាំ​ដោយ​លោកស្រី ដួង ថាវ​រី ស្នងការរង​នគរបាល​ខេត្តសៀមរាប និង​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បាន​ចុះបង្ក្រាប​ករណី​រូបភាព និង​សម្ភារ​អាសអាភាស ដែល​ស្ថិតនៅ​ភូមិ​គ្រួស សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​។ ក្នុង​ប្រតិបត្តិការ​នេះ អាជ្ញាធរ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ដែលជា​ជនបរទេស និង​ជា​អ្នករៀបចំ​កន្លែង​ខាងលើ​ចំនួន ១០​នាក់ ប៉ុន្តែ​ក្រោយមក​ពួកគេ​បាន​ដោះលែង​វិញ នៅសល់ ដា​ញ៉ែ​ល ច​ន តែ​ម្នាក់​ប៉ុណ្ណោះ​៕


© រក្សាសិទ្ធិដោយ thmeythmey.com