ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ដើម្បី​កំណត់​រោគវិនិច្ឆ័យ​ជំងឺ​រលាក​សួត គួរតែមាន​អ្វីខ្លះ​?
21, Mar 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ជំងឺ​រលាក​សួត​គឺជា​ការបង្ក​រោគ​មួយ​នៅ​សួត​ដែល​ភាគច្រើន​មានការ​រាលដាល​ទៅ​អ្នកដទៃ​តាមរយៈ​ការ​ក្អក កណ្តាស ឬ​ការប៉ះពាល់​។ មនុស្ស​ភាគច្រើន​ជា​មកវិញ​ក្នុង​រយៈពេល​មួយ​ទៅ​បី​សប្តាហ៍ ប៉ុន្តែ​ជំងឺ​រលាក​សួត​អាច​បណ្តាល​ឲ្យ​ស្លាប់​បាន ជាពិសេស​អ្នក​ដែលមាន​ប្រព័ន្ធ​ភាពស៊ាំ​កាន់តែ​ចុះខ្សោយ​ទៅៗ​។



​សមាគមន៍​ជំងឺ​សួត​របស់​អាមេរិក​បាន​ពន្យល់​អំពី​របៀប​ដែល​ជំងឺ​រលាក​សួត​ប្រហែលជា​អាច​កំណត់​រោគវិនិច្ឆ័យ​បាន​តាមរយៈ​វិធី​ដូចខាងក្រោម​នេះ​៖
•    ការពិនិត្យ​រាងកាយ​៖ គ្រូពេទ្យ​នឹង​ស្តាប់​សួត​ជាមួយនឹង​ស្តេ​តូ​ស្កុប​។ បើសិនជា​អ្នកមាន​ជំងឺ​រលាក​សួត សួត​ប្រហែលជា​បញ្ចេញ​សម្លេង​ដូច​ពោត​លីង ឬ​ពពុះ​បែក​នៅពេល​ដកដង្ហើម​ចូល​។​
•    ការថត​កាំរស្មី​អ៊ី​ច​នៅ​សួត​
•    ធ្វើតេស្ត​ឈាម​
•    ការពិនិត្យ​ហ្គាស​ក្នុង​ឈាម​នៅ​សរសៃឈាម​អាក់ទែ​៖ តេស្ត​នេះ​នឹង​កំណត់​ដឹងថា មាន​ចំនួន​អុកស៊ីសែន​គ្រប់គ្រាន់​ឬ​អត់​នៅពេល​ឈាម​ចេញពី​សួត​ហើយ​
•    ការថត​ស្គេ​ន​នៅ​ទ្រូង​
•    ការធ្វើ​តេស្ត​ទៅលើ​កំហាក​៖ រឿងនេះ​នឹង​ជួយ​គ្រូពេទ្យ​កំណត់​ដឹង​អំពី​មេរោគ​ដែល​កំពុងតែ​ធ្វើ​ឲ្យ​មាន​រោគសញ្ញា​។
•    ការឆ្លុះ​ក្នុង​បំពង់​ទងសួត​៖ រឿងនេះ​នឹង​ជួយ​ឲ្យ​គ្រូពេទ្យ​មើលឃើញ​ដោយផ្ទាល់​ទៅក្នុង​ផ្លូវដង្ហើម​របស់​សួត​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com