កីឡាអន្តរជាតិ
អន្តរជាតិ
ក្លិប​ចិន Dalian Yifang តែងតាំង​អតីត​គ្រូ Real Madrid ជា​អ្នកចាត់ការ​ថ្មី​
20, Mar 2018 , 4:12 pm        
រូបភាព
​អតីត​អ្នកចាត់ការ Real Madrid លោក Bernd Schuster ត្រូវបានតែងតាំង​ជា​គ្រូ​ថ្មី​របស់​ក្រុម Dalian Yifang នៃ​លី​ក​កីឡាបាល់ទាត់​កំពូល​ចិន Chinese Super League​។​



​ទីភ្នាក់ងារ​ព័ត៌មាន Xnihua បាន​ផ្សាយ​ដូច្នេះ​ថា លោក Schuster ដែល​បច្ចុប្បន្ន​មាន​វ័យ​៥៨​ឆ្នាំ នឹងត្រូវ​ឡើងទៅ​ជំនួស​លោក Ma Lin ដែល​បានបញ្ចប់​តំណែង​ជា​អ្នកចាត់ការ Yifang បន្ទាប់ពី​ក្រុម​នេះ​ចាញ់​៣​ប្រកួត​ចាប់តាំងពី​បើក​រដូវ​កាល​ថ្មី​នៃ​ក្របខណ្ឌ​លី​ក​កំពូល​ចិន​។​

​ក្រុម Dalian Yifang ទើបតែ​នាំចូល​កីឡាករ​ល្បីៗ​ពី​ក្រុម​ក្នុង​តំបន់​អឺរ៉ុប​កាលពីពេល​ថ្មីៗ​នេះ ដូចជា Yannick Carrasco និង Nicolas Gaitan ពី Atletico Madrid ក្នុងតម្លៃ​ជិត ៦០​លាន​ដុល្លារ និង​ខ្សែការពារ José Fonte ពី West Ham​។ ដូច្នេះ​ការ​ចាញ់​៣​ប្រកួត​ជាប់​គ្នា​នេះ​បានធ្វើ​ឲ្យ​ម្ចាស់​ក្លិប​មិន​ពេញចិត្ត ហើយ​ត្រូវ​រក​គ្រូ​ថ្មី​មក​ជំនួស​ដើម្បី​ស្តារ​ស្ថាន​ការឡើង​វិញ​។​
អត្ថបទទាក់ទង

​អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់ ដែល​តែងតាំង​ជា​អ្នកចាត់ការ​ថ្មី​នេះ ធ្លាប់​ឈ្នះ​ពាន​លំដាប់​កំពូល​អេ​ស្ប៉ា​ញ La Liga ចំនួន​២​ដង​ជាមួយ Real Madrid នៅ​ចុង​ទសវត្ស​៨០ និង​បាន​ឡើង​ដឹកនាំ​ក្រុម​រហស្សនាម​អធិរាជ​ស​នេះ​នៅ​ឆ្នាំ ២០០៨​។​

Schuster ក៏​ធ្លាប់ជា​កីឡាករ​ម្នាក់​ដ៏​អស្ចារ្យ​ផងដែរ​ក្នុង​ក្រុម Barcelona និង Atlético Madrid​។ លោក​បានបង្ហាញ​ខ្លួន​ឲ្យ​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ (​អាល្លឺម៉ង់​ខាងលិច​) ២១​ប្រកួត ឈ្នះ​ទាំង​២១​ប្រកួត និង​ជួយ​ប្រទេស​នេះ​ឈ្នះ​ជើងឯក Euro ឆ្នាំ ១៩៨០ ទៀតផង​៕


Tag:
 បាល់ទាត់​
  Dalian Yifang
  Real Madrid
  Bernd Schuster
© រក្សាសិទ្ធិដោយ thmeythmey.com