ជាតិ
សិល្បះ
តារាចម្រៀងរ៉ុកខេនរ៉ូល កាក់ ចន្ធី ទទួលមរណភាពក្នុងគ្រោះថ្នាក់ចរាចរណ៍
× តារាចម្រៀងស្រីរ៉ុកខេនរ៉ូល អ្នកស្រី កាក់ ចន្ធី បានទទួលមរណភាពក្នុងអាយុ៣៨ឆ្នាំ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកាលពីវេលាម៉ោង០១:៤០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨នេះ នៅតាមបណ្តោយផ្លូវម៉ៅសេទុង កែងផ្លូវ១៦៣ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយនារីវ័យក្មេងម្នាក់ដែលបករថយន្តម៉ាក Prius ខណៈអ្នកស្រី ចន្ធី និងជនបរទេសម្នាក់ជិះនៅក្នុងម៉ូតូរ៉ឺម៉កកង់បី (ប្រភេទឥណ្ឌា)។ អ្នកស្រី ចន្ធី បានស្លាប់នៅក្នុងហេតុការណ៍ ខណៈជនបរទេសដែលជិះជាមួយ រងរបួសធ្ងន់។
អ្នកស្រី កាក់ ចន្ធី ជាសមាជិកនៃក្រុមតន្ត្រី
Cambodian Space Project របស់តន្ត្រីករ Julien Poulson ចាប់តាំងពីឆ្នាំ២០០៩មក។ អ្នកស្រីមានជំនាញបកស្រាយបទចម្រៀងមរតកដើមរបស់ខ្មែរ។
សពអ្នកស្រី ចន្ធី ត្រូវបញ្ជូនទៅធ្វើបុណ្យតាមប្រពៃណីនៅភូមិកំណើតក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង៕
© រក្សាសិទ្ធិដោយ thmeythmey.com