ជាតិ
សង្គមជាតិ
ភ្លៀងមួយមេធ្វើឱ្យខកខានមើលព្រឹត្តិការណ៍ថ្ងៃរះចំកំពូលអង្គរវត្ត ភ្ញៀវទេសចរកាន់ឆ័ត្ររង់ចាំមើលព្រឹត្តិការណ៍ Equinox នៅព្រឹកថ្ងៃទី២១ មីនា ឆ្នាំ២០១៨។ រូបភាព៖ បណ្ឌិត អ៊ា ដារិទ្ធ
× សៀមរាប៖ នៅព្រឹកថ្ងៃទី២១ ខែមីនា ជាពេលវេលាដែលកើតព្រឹត្តិការណ៍ថ្ងៃរះចំកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត។ ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរជាច្រើន បានខកខានក្នុងការមើលព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ដោយសារមានភ្លៀងធ្លាក់នៅក្រុងសៀមរាប។
ភ្លៀងចាប់ផ្តើមធ្លាក់ប្រហែលម៉ោង ៤ទាបភ្លឺមក និងបន្តរហូតមកដល់ម៉ោងជាង ៧ព្រឹក។ ការណ៍នេះធ្វើឱ្យគេមិនអាចមើលឃើញព្រឹត្តិការណ៍ថ្ងៃរះចំកំពូលប្រាសាទអង្គរឡើយ។ តែគេសង្កេតឃើញមានភ្ញៀវទេសចរជាច្រើន បានឈរកាន់ឆត្រក្រោមដំណក់ទឹកភ្លៀងតាមបណ្តោយផ្លូវស្ពានហាល ដោយមិនអស់សង្ឈឹម រង់ចាំមើលព្រឹត្តិការណ៍ដ៏កម្រនេះ។
គួររម្លឹកថា ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត ឬ Equinox នៅឆ្នាំនេះកើតឡើងនៅព្រឹកថ្ងៃពុធ ទី២១ ខែមីនា។ ព្រឹត្តិការណ៍នេះតែងកើតឡើង២ដងជារៀងរាល់ឆ្នាំ ដោយលើកទីមួយ កើតនៅអំឡុងខែ មីនា និងលើកទីពីរ នៅអំឡុងខែ កញ្ញា៕
© រក្សាសិទ្ធិដោយ thmeythmey.com