ពីនេះ ពីនោះ
នារី​ដែលមាន​ភាព​ទាក់ទាញ ជា​នារី​បែបណា​?
24, Mar 2018 , 12:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រសិនជា​អ្នក​ចង់​ធ្វើជា​នារី​ដែលមាន​ភាព​ទាក់ទាញ អ្នក​អាច​អនុវត្តតាម​ចំណុច​ទាំងឡាយ​ខាងក្រោម​នេះ​បាន​។ តើ​មាន​អ្វី​ខ្លះទៅ​?



1.    នារី​ដែល​មិនចេះ​ចាយ​ធំ ហើយ​តស៊ូ​នឹង​ភាពលំបាក​បាន​។ មនុស្ស​ស្រី​ប្រភេទ​នេះ ជាទី​ស្រឡាញ់​រប​ស់បុរ​ស ព្រោះ​ក្រោយ​ពេលដែល​រៀបការ​រួច គេ​នឹង​អាច​មើលថែទាំ​គ្រួសារ​បានល្អ​។​

2.    នារី​ដែល​រៀនសូត្រ​ច្រើន ជា​មនុស្ស​ស្រី​ដែល​បុរស​មិន​ហ៊ាន​មើលងាយ​ឡើយ ថែមទាំង​ស្រឡាញ់​អ្នកខ្លាំង​ទៀតផង ព្រោះ​អ្នក​យល់ដឹង​ច្រើន​។​

3.    មនុស្ស​ស្រី​ដែល​ខិតខំ​ប្រឹងប្រែង​ក្នុង​ការងារ ក៏​ជាម​នុស្ស​ដែល​មនុស្ស​ប្រុស​ពេញចិត្ត​ដែរ​។​

4.    ការហាត់​ប្រាណ​ច្រើន និង​ការមិន​រស់នៅ​ជាមួយគ្នា​មុនពេល​រៀបការ ជា​នារី​ដែលមាន​តម្លៃ ដែល​បុរស​ពេញចិត្ត​ជាខ្លាំង​។​

5.    ចុងក្រោយ នារី​ដែល​មិន​ឈ្លក់​វង្វេង​នឹង​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​ដូចជា​ទូរស័ព្ទ​ជាដើម​។ នៅពេលដែល​អ្នក​តែងតែ​កាន់​ទូរស័ព្ទ​ជាប់ដៃ ដោយ​ដាក់ចុះ​ពុំបាន នោះ​បុរស​នឹងមិន​ពេញចិត្ត​ឡើយ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com