កីឡាអន្តរជាតិ
អន្តរជាតិ
លី​ក​សិង្ហ​បុរី​រៀប​យុទ្ធសាស្ត្រ​ទាក់ទាញ​អ្នកគាំទ្រ​ក្នុងស្រុក​ដែល​និយម​មើល​តែ​លី​ក​ក្រៅ​ស្រុក​
23, Mar 2018 , 7:19 pm        
រូបភាព
​ក្របខណ្ឌ S.League ជាលី​ក​កីឡាបាល់ទាត់​កំពូល​របស់​សិង្ហ​បុរី នឹងត្រូវ​ប្តូរ​ឈ្មោះ​ទៅជា Singapore Premier League នៅ​រដូវ​កាល​ឆ្នាំ​២០១៨ ដើម្បី​ទាក់ទាញ​អ្នកទស្សនា​ឲ្យ​បាន​ច្រើន ខណៈ​បច្ចុប្បន្ន​កំពុងមាន​វិបត្តិ ត្បិត​អ្នកគាំទ្រ​ពេញនិយម​មើល​តែ​ការប្រកួត​ក្រៅ​ស្រុក​។



២២​ឆ្នាំ​បន្ទាប់ពី​ការបង្កើត​លី​ក​កីឡាបាល់ទាត់​អាជីព​របស់​សិង្ហ​បុរី S.League ឥឡូវនេះ​សហព័ន្ធ​កីឡាបាល់ទាត់​សិង្ហ​បុរី (FAS) កំពុង​ផ្លាស់ប្តូរ​ឈ្មោះ​ថ្មី​វិញ​ដើម្បី​ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការស្តារ​វិបត្តិ​អ្នកគាំទ្រ​ទស្សនា​របស់ខ្លួន​ឡើងវិញ​។

FAS បានលើកឡើង ថា ប្រេន S.League នឹងត្រូវ​ប្តូរ​ឈ្មោះ​ទៅជា​ប្រេន Singapore Premier League (SPL) វិញ​នៅ​ឆ្នាំ​២០១៨​នេះ​។ នេះ​បើតាម​ការផ្សាយ​របស់ ChannelNewsAsia​។​
​លោក Lim Kia Tong ប្រធាន FAS បាន​ថ្លែង​នៅក្នុង​ស​ន្និសិទ​កាសែត​នៅ​មជ្ឈមណ្ឌល​កីឡា​សិង្ហ​បុរី​ថា​៖« SPL នឹង​នាំមក​នូវ​បរិបទ​ក្នុងស្រុក​ដោយ​លោក​សង្កត់ធ្ងន់ថា​លី​ក​គឺ​សម្រាប់​ប្រជាជន​សិង្ហ​បុរី​។ ក្នុងនាម​ជាលី​ក​កីឡា​អាជីព​តែមួយគត់​នៅ​សិង្ហ​បុរី SPL នឹង​ទទួលខុសត្រូវ​ក្នុងការ​កំណត់​ស្តង់ដារ និង​ជា​ផលិតផល​ដែល​ទទួលស្គាល់​ពី​ទំហំ​នៃ​ជំហរ​របស់ខ្លួន​នៅក្នុង​ប្រទេស​សឹង្ហ​បុរី​»​។​

​ក្រៅពី​កូតា​ដែល​បានប្រកាស​កាលពី​លើក​មុន​សម្រាប់​ក្រុម​នៅក្នុង​ស្រុក​របស់ខ្លួន​ក្នុង​រដូវ​កាល​នេះ SPL មាន​គោលបំណង​នាំ​អ្នកគាំទ្រ​កាន់តែ​ច្រើនឡើង​ទៅកាន់​ទី​លាន​វិញ​។ មួយ​វិញ​វិញទៀត​ក្លិប​នៃ​ក្របខណ្ឌ​កំពូល​សិង្ហ​បុរី​នេះ​នឹង​បង្កើន​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន​បន្ថែមទៀត​ទៅ​លើ​កី​ឡ​ដ្ខា​ន​របស់​ពួកគេ​ផងដែរ​៕


Tag:
 បាល់ទាត់​
  សិង្ហ​បុរី​
  S.League
  Singapore Premier League
© រក្សាសិទ្ធិដោយ thmeythmey.com