អន្តរជាតិ
របាយការណ៍​៖ ជម្លោះ និង​គ្រោះធម្មជាតិ ធ្វើ​ឲ្យ​ប្រជាជន​ពិភពលោក​រាប់លាន​នាក់ ជួប​ភាព​ស្រេកឃ្លាន​
23, Mar 2018 , 8:19 pm        
រូបភាព
ដោយ:
​ភ្នាក់ងារ​ជំនាញ​អង្គការសហប្រជាជាតិ បានចេញ​ផ្សាយ​របាយការណ៍​មួយ​ស្តីពី វិបត្តិ​ចំណីអាហារ​សកល ។ តាម​របាយការណ៍​នោះ មាន​ប្រជាជន​រាប់លាន​នាក់​ទូទាំង​ពិភពលោក បានរស់នៅ​ជាមួយនឹង​ភាព​ស្រេកឃ្លាន ដ្បិត​មជ្ឈដ្ឋាន​រស់នៅរ​បស់​ពួកគេ ត្រូវ​រងគ្រោះ​ដោយសារតែ​ជម្លោះ និង​គ្រោះធម្មជាតិ ។



​ភ្នាក់ងារ​ជំនាញ​ចំណីអាហារ​និង​កសិកម្ម​របស់​អង្គការសហប្រជាជាតិ រួមជាមួយ​នឹង​សហភាព​អឺរ៉ុប នៅ​ថ្ងៃ​២២ មីនា បានចេញ​ផ្សាយ​របាយការណ៍​សកល​ស្តីពី​វិបត្តិ​ចំណីអាហារ ដោយបាន​រកឃើញថា តម្រូវការ​ចំណីអាហារ​ជាបន្ទាន់ បាន​កើនឡើង ដោយសារតែ​មូលហេតុ​ចម្បង​មួយចំនួន​ដូចជា សង្គ្រាម ឬ​ជម្លោះ បំរែបំរួល​អាកាសធាតុ និង​ការ​ឡើងថ្លៃ​លើសលប់​នៃ​ថ្លៃ​ចំណីអាហារ ។

​បើតាម​ការចុះផ្សាយ​រប​ស់ម​ជ្ឈ​ម​ណ្ឌ​មណ្ឌល​ព័ត៌មាន​អង្គការសហប្រជាជាតិ របាយការណ៍​នោះ បាន​អះ​អះអាងថា សង្គ្រាម ឬ​ជម្លោះ គឺជា​ហេតុផល​ចម្បង​គេ​បង្អស់ ដែល​ធ្វើ​ឲ្យ​មាន​អសន្តិសុខ​ស្បៀង ដែល​ក្នុងនោះ ភាគច្រើន​កើតឡើង​នៅក្នុង​តំបន់​អាហ្វ្រិក និង​មជ្ឈិមបូព៌ា ។ វិបត្តិ​នៅ​មី​យ៉ាន់​ម៉ា ក៏​រាប់បញ្ចូល​នៅក្នុង​របាយការណ៍​ផង ។​

​ជុំវិញ​បញ្ហា​នេះ នាយក​ប្រតិបត្តិ​របស់​កម្មវិធី​ស្បៀងអាហារ​ពិភពលោក លោក David Beasley ក៏បាន​លើកឡើង​ផងដែរ​ថា ការប្រយុទ្ធប្រឆាំង​គ្នា ត្រូវតែ​បញ្ឈប់ ហើយ ពិ​ព​ភ​លោក ក៏​ត្រូវតែ​ចូលរួម​ទាំងអស់គ្នា​ដើម្បី​ដោះស្រាយ​វិបត្តិ ដែល​លោក ហ៊ាន​អះអាងថា វិបត្តិ​ទាំងនោះ ភាគច្រើន កើតឡើង​នៅ​នឹង​ភ្នែក​តែ​ម្តងនោះ ។

​លោកនាយក​ប្រតិបត្តិការ​ដដែល​នោះ បន្តទៀតថា ផល​លំបាក ដែល​បណ្តាលមកពី​ការប្រយុទ្ធ​គ្នា និង​ការផ្លាស់ប្តូរ​អាកាសធាតុ បានធ្វើ​ឲ្យ​ប្រជាជន​រាប់លាន​នាក់​ត្រូវ​រស់​ជាមួយនឹង​ភាព​ស្រេកឃ្លាន និង​វេទនា​ជាទីបំផុត ។

​តាមរយៈ​របាយការណ៍​នោះ លោកនាយក​ប្រតិបត្តិ​កម្មវិធី​ចំណីអាហារ​ពិភពលោក បាន​ផ្ញើ​សារ​ដាស់តឿន​ដល់​មេដឹកនាំ​ពិភពលោក យ៉ាង​ដូច្នេះ​ថា​៖« របាយការណ៍​ចំណីអាហារ មិន​ត្រឹមតែ​បង្ហាញ​ឲ្យ​យើង​ឃើញ​ពី​វិបត្តិ​សព្វថ្ងៃ​ប៉ុណ្ណោះ​ទេ តែ វា​ក៏បាន​បង្ហាញ​ឲ្យ​យើង​ដឹងថា ប្រសិន​យើង​រួមគ្នា​ជាមួយនឹង ឆន្ទៈ​នយោបាយ និង​បច្ចេកវិទ្យា​បច្ចុប្បន្ន យើង អាចធ្វើ​ឲ្យ​ពិភពលោក កាន់​តែមាន​សន្តិភាព ស្ថិរភាព ហើយ ទីកន្លែង​ដែល​ធ្លាប់​តែមាន​ពោរពេញ​ទៅដោយ​ភាព​ស្រក​ឃ្លាន នឹងត្រូវ​ក្លាយជា​រឿង​មួយ​ក្នុង​អតីតកាល​ប៉ុណ្ណោះ​» ៕



Tag:
 UN
  អាហារ
© រក្សាសិទ្ធិដោយ thmeythmey.com