អត្ថបទពាណិជ្ជកម្ម
​កម្មវិធី Software ថ្មី​! លោកអ្នក​អាច​ប្រើប្រាស់​ការគ្រប់គ្រង​ការលក់ ឬ​ជួល​អចលនទ្រព្យ​ដោយ​សេរី​
24, Mar 2018 , 10:43 am        
រូបភាព
ដោយ:
 SpeedAccount គឺជា​ក្រុមហ៊ុន​មួយ​ក្នុងស្រុក​ដែល​បាន​បង្កើត​QuickBooks Extension  ជា​ភាសា​ខ្មែរ និង​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​អ្នកប្រើប្រាស់ ដោយមាន​ការទាញយក​មកប្រើប្រាស់​យ៉ាងច្រើន និង​មានការ​ផ្តល់​ជា​យោបល់​មក​ក្រុមហ៊ុន ដើម្បី​ពង្រីក​អោយ​កាន់តែ​ទូលំទូលាយ​បន្ថែមទៀត​។

​រយៈពេល​ថ្មីៗ​នេះ ក្រុមហ៊ុន​ក៏បាន​បង្កើត​បន្ថែម​នូវ​កម្មវិធី​ថ្មី​មួយទៀត​សម្រាប់​អ្នកគ្រប់គ្រង​លើ​ការលក់​ឬ​ជួល​អចលនទ្រព្យ​ដែលមាន​ឈ្មោះថា LS៣៦0° ​។ កម្មវិធី​នេះ​បង្កើតឡើង​ក្នុង​គោលបំណង​ដើម្បី​ជួយ​ដល់​អ្នកគ្រប់គ្រង​អាជីវកម្ម​ទៅលើ​ការលក់​ឬ​ជួល ដែល​អាច​គ្រប់គ្រង​នូវ​រាល់​ប្រតិបត្តិ​ការណ៍​ជាមួយ​អតិថិជន​បាន​យ៉ាង​ងាយស្រួល​និង​ភ្លាមៗ​(real-time)​។​
 

​អ្នកគ្រប់គ្រង​កម្មវិធី LS៣៦0° មានប្រសាសន៍​ប្រាប់អោយដឹង​ថា​៖ យើង​ឃើញថា​ការគ្រប់គ្រង​លើ​វិស័យនេះ​មាន​ភាពស្មុគស្មាញ និង​ត្រូវការ​ពេលវេលា​ច្រើន ហើយ​ជាទូទៅ​អ្នកប្រើប្រាស់​ភាគ​ប្រើប្រាស់​Microsoft Excel​ដើម្បី​គ្រប់គ្រង​សកម្មភាព​អាជីវកម្ម​របស់គាត់​។

​ការប្រើប្រាស់​បែបនេះ​គឺជា​ចំនុច​ល្អ​មួយ ដែលជា​ការចាប់ផ្តើម​ដ៏​ល្អ មានន័យថា​អ្នកប្រើប្រាស់​បាន​យល់​និង​ទទួលស្គាល់ថា​បច្ចេកវិទ្យា Software ឬ​កម្មវិធី​គ្រប់គ្រង​ជា​តម្រូវការ​ចាំបាច់​បំផុត​ដែល​អាចជួយ​សម្រួល​ដល់​ការងារ​របស់គាត់​បាន ប៉ុន្តែ​ការប្រើប្រាស់​Microsoft Excel​តែមួយ គឺ​មិនបាន​សម្រាល​នូវ​រាល់​បន្ទុក​ស្មុគស្មាញ​ក្នុង​សកម្មភាព​ប្រចាំថ្ងៃ​បាន​ទាំងស្រុង​នោះទេ ព្រោះថា Microsoft Excel​ពិតជា​កម្មវិធី​ដ៏​ល្អ ពិតមែន តែ​កម្មវិធី​នេះ​មិនមាន​គោលដៅ​ច្បាស់លាស់​ក្នុងការ​សម្រួលការ​គ្រប់គ្រង​បែប​លក្ខណៈ​អាជីវកម្ម​របស់​ពួកគាត់​ទេ​។ កម្មវិធី​នេះ​មិនមាន​មុខងារ​ច្រើន​ដែល​អាចជួយ​រំលឹក​ដល់​អ្នកគ្រប់គ្រង​ឬ​អតិថិជន​បាន​គ្រប់ពេល​នោះទេ ព្រោះថា​ប្រសិន​អតិថិជន​មិនទាន់បាន​បង់ប្រាក់ កម្មវិធី​នេះ​នឹង​មិនអាច​ប្រើប្រាស់​គ្នាច្រើន​ក្នុងពេល​តែមួយ ឬ​មិនអាច​រក្សាទុក​នូវ​រាល់​ទិន្នន័យ​ទាំងអស់​បានឡើយ​។​



​ជាថ្មី​ម្តងទៀត​មកជួប​កម្មវិធី​ឈ្មោះថា LS៣៦0° ដែលជា​ជំនឿ​ជឿជាក់​របស់​អ្នកប្រើប្រាស់​ក្នុងការ​កត់ត្រា​ទុក​នូវ​រាល់​ទិន្នន័យ​ទាំងអស់ អាចធ្វើ​ការផ្លាស់ប្តូរ ហើយ​អ្វីដែល​សំខាន់​ជាង​នោះ​ទៅទៀត​គឺអាច​ចូលទៅ​ប្រើប្រាស់​បាន​ពី​គ្រប់​ទីកន្លែង ពិសេស​ការប្រើប្រាស់​ក្នុង​ទូរស័ព្ទដៃ ថេប​ប្ល៊ែ​ត និង​កុំ​ព្យូ​រ​ទ័​រ​។

​កម្មវិធី​នេះ​ផ្តល់ជូន​នូវ​មុខងារ​ថ្មី​ជាច្រើន​ទៀត​ដែល​ជួយ​អោយ​អ្នកប្រើប្រាស់​អាច​សន្សំ​ពេលវេលា​បាន ដែល​ទាំង​អ្នកគ្រប់គ្រង​អាច​ត្រួតពិនិត្យ​និង​តាមដាន​បាន​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​រាល់​សកម្មភាព​ប្រតិបត្តិ​ការណ៍​ទាំងអស់​ក្នុង​ក្រុមហ៊ុន​។

​កម្មវិធី​ថ្មី LS៣៦0° នេះ​អាច​ប្រើប្រាស់​បាន​ដោយ​មិន​គិតថ្លៃ​ជា​រៀងរហូត​សម្រាប់​អាជីវកម្ម​តូចៗ ហើយ​អ្នកប្រើប្រាស់​អាច​ចាប់ផ្តើម​ប្រើប្រាស់​កម្មវិធី​នេះ ដោយ​គ្រាន់តែ​ចូលទៅក្នុង​គេហទំព័រ​(https://speedaccount.com/ls/)​។ អ្នកប្រើប្រាស់​អាច​ជាវ​បន្ថែម​នូវ​កញ្ចប់​ប្រើប្រាស់​បន្ថែម​សម្រាប់​ការគ្រប់គ្រង​អាជីវកម្ម​ដែលមាន​អ្នកប្រើប្រាស់​ជាច្រើន​។​

​សម្រាប់​ពត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទៅកាន់​លេខ​ទូរស័ព្ទ​៖ ០៩៨ ៦១០៦៦៦ ឬ​តាមរយៈ​គេហទំព័រ https://speedaccount.com

(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com