កីឡាអន្តរជាតិ
អន្តរជាតិ
Zlatan Ibrahimovic ក្លាយជា​កីឡាករ​របស់ Los Angeles Galaxy
24, Mar 2018 , 11:37 am        
រូបភាព
ដោយ: ថ្មីៗ
​ខ្សែប្រយុទ្ធ​ស៊ុយអែត Zlatan Ibrahimovic បាន​ចុះកិច្ចសន្យា​លេង​ឲ្យ​ក្លិប Los Angeles Galaxy នៃ​ក្របខណ្ឌ Major League Soccer របស់​អាមេរិក​។ Galaxy បានលើកឡើង​ទាក់ទង​នឹង Ibrahimovic ថា ជា​កីឡាករ​ដែលមាន​ជ័យជម្នះ​ច្រើន​បំផុត​។​


អត្ថបទទាក់ទង


Ibrahimovic បាន​ផ្លាស់​ពី Paris Saint German ទៅកាន់​ទឹកដី Old Trafford តាំងពី​ការឡើង​ដឹកនាំ​របស់លោក Jose Mourinho កាលពី​រដូវ​កាល​មុន​ជាមួយនឹង​ការបង្ហាញ​ខ្លួន ៥៣​ប្រកួត និង​ស៊ុត​បញ្ចូល​ទី​២៩​គ្រាប់​។​
 
​ប៉ុន្តែ​សម្រាប់​រដូវ​កាល ២០១៧-២០១៨ នេះ Ibrahimovic លេង​ឲ្យ​ក្រុម​រហស្សនាម​បិសាច​ក្រហម បានតែ​៧​ប្រកួត​ប៉ុណ្ណោះ ដ្បិត​បញ្ហា​របួស​រ៉ាំរ៉ៃ​ខ្លាំងពេក​។ ដោយសារ​មិនសូវ​បានបង្ហាញ​ខ្លួន និង​សូម្បីតែ​ជា​កីឡាករ​បម្រុង​ក៏​គ្មាន​ដែរនោះ អតីត​សមាជិក Inter Milan, Barcelona និង AC Milan រូបនេះ សម្រេច​ចាកចេញ​មុន​បញ្ចប់​កិច្ចសន្យា ដែល​នឹងត្រូវ​ផុតកំណត់​នៅ​ចុងបញ្ចប់​រដូវ​កាល​នេះ​។
 
«​វា​ដល់ពេល​ហើយ​ដើម្បី​ផ្លាស់ប្តូរ បន្ទាប់ពី​រដូវ​កាល​ដ៏​អស្ចារ្យ​ជាមួយ Manchester United»​។ នេះ​ជាការ​រៀបរាប់​របស់ Ibrahimovic នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​។​

Galaxy ធ្លាប់មាន​កីឡាករ​ដ៏​លេចធ្លោ​ម្នាក់ គឺ David Beckham ហើយ​បច្ចុប្បន្ន​អតីត​កីឡាករ​ជម្រើសជាតិ​អង់គ្លេស Ashley Cole ជា​ប្រធាន​ក្រុម​៕


Tag:
 Zlatan Ibrahimovic
© រក្សាសិទ្ធិដោយ thmeythmey.com