ជាតិ
បោះឆ្នោត
គណបក្សខ្មែរក្រោក និងគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ ត្រូវបានគ.ជ.ប ទទួលស្គាល់ហើយ
× នៅថ្ងៃទី២០ ខែឧសភា នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលស្គាល់គណបក្ស២បន្ថែមទៀត គឺគណបក្សខ្មែរក្រោក ដែលឈរនៅ៦មណ្ឌល និងគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ ដែលឈរនៅ១៦មណ្ឌល។ នេះបើតាមការអះអាងរបស់លោក ឌឹម សុវណ្ណារុំ ដែលជាអ្នកនាំពាក្យ។
ការទទួលស្គាល់គណបក្ស២បន្ថែមទៀតនេះ នាំឲ្យចំនួនគណបក្សដែលត្រូវបានចុះបញ្ជីសម្រាប់ការប្រកួតប្រជែងការបោះឆ្នោតនាពេលខាងមុខ កើនដល់១៥ ។ លោក ឌឹម សុវណ្ណារុំ បានបញ្ជាក់ថា គ.ជ.ប នឹងបន្តពិនិត្យសម្រេចលើ៥គណបក្សបន្ថែមទៀត។
គណបក្សចំនួន១៥ដែលត្រូវបានចុះបញ្ជីផ្លូវការរួមមាន៖
-គណបក្សយុវជនកម្ពុជា
-គណបក្សប្រជាជនកម្ពុជា
-គណបក្សសញ្ជាតិកម្ពុជា
-គណបក្សខ្មែររួបរួមជាតិ
-គណបក្សហ្វ៊ុនស៊ិនប៉ិច
-គណបក្សពន្លឺថ្មី
-គណបក្សប្រជាធិបតេយ្យមូលដ្ឋាន
-គណបក្សខ្មែរតែមួយ
-គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ
-គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ
-គណបក្សខ្មែរឈប់ក្រ
-គណបក្សធម្មាធិបតេយ្យ
-គណបក្សមាតុភូមិយើង
-គណបក្សខ្មែរក្រោក
-គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ៕
© រក្សាសិទ្ធិដោយ thmeythmey.com