ជាតិ
បោះឆ្នោត
សម្ដេច ហ៊ុន សែន បញ្ជាឲ្យអាជ្ញាធរជួយរក្សាសន្តិសុខដល់គ្រប់គណបក្សនយោបាយចុះមូលដ្ឋាន
× ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឲ្យអាជ្ញាធរគ្រប់មូលដ្ឋានទាំងអស់ ជួយការពារសន្តិសុខ និងរក្សាសណ្ដាប់ធ្នាប់ ដល់គ្រប់គណបក្សនយោបាយ ដែលចុះជួបប្រជាពលរដ្ឋ និងអ្នកគាំទ្ររបស់ពួកគេ ឲ្យបានត្រឹមត្រូវ។
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ ប្រវែងជាង១៣៥គីឡូម៉ែត្រនៅព្រឹកនេះ សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា រាល់គណបក្សនយោបាយ ដែលចុះទៅមូលដ្ឋាន ត្រូវមានការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរ ក្នុងការជួយសម្រួលដល់កិច្ចការរបស់ពួកគេឲ្យបានល្អ បើទោះជាមិនទាន់ដល់រដូវកាលនៃការឃោសនាបោះឆ្នោតក៏ដោយ។
គិតត្រឹមថ្ងៃនេះ គណបក្សនយោបាយចំនួន១១ហើយ ត្រូវបានគណៈកម្មាធិការរៀបចំការបោះឆ្នោត ទទួលស្គាល់ជាផ្លូវការ សម្រាប់ការចូលរួមបោះឆ្នោត ដែលប្រព្រឹត្តទៅ នៅថ្ងៃទី២៩ កក្កដា ខាងមុខ៕
Tag:
ហ៊ុន សែន
បក្សនយោបាយ
បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com