កីឡាអន្តរជាតិ
អន្តរជាតិ
West Ham តែងតាំង​អតីត​គ្រូ Man City លោក Pellegrini ជំនួស Moyes
22, May 2018 , 2:49 pm        
រូបភាព
ដោយ: រួបរួម
​លោក Manuel Pellegrini អាយុ​៦៤​ឆ្នាំ បាន​ចុះកិច្ចសន្យា​រយៈពេល​៣​ឆ្នាំ​ក្នុង​ការដឹកនាំ​ក្លិប West Ham United បន្ត​ពី​លោក David Moyes​។ នេះ​បើតាម​ការប្រកាស​របស់​ក្លិប​ញញួរ​ធំ​នា​ថ្ងៃទី​២២ ខែឧសភា​។



​លោក Manuel Pellegrini មាន​ប្រវត្តិ​ដឹកនាំ​ក្លិប​ជាច្រើន ដូចជា Villarreal, Real Madrid ហើយ​គ្រូ​ជនជាតិ​ស៊ី​លី​រូបនេះ ធ្លាប់ជួយ​ឲ្យ Manchester City ឈ្នះ​ពាន Premier League កាលពី​រដូវ​កាល​២០១៣-១៤ ។ មុន​ទៅកាន់​ទឹកដី London Stadium លោក​បាន​ចាក​ចេញពី​ក្លិប​ចិន Hebei China Fortune​។​


​លោក David Sullivan សហប្រធាន​ក្លិប West Ham បាន​លើកឡើងថា លោក Pellegrini ជា​គ្រូបង្វឹក​ដ៏​គួរ​ឲ្យ​គោរព​ម្នាក់​នៅលើ​ពិភពលោក ហើយ​លោក​រីករាយ​ដែល​ទទួលបាន​គាត់​ធ្វើជា​គ្រូបង្វឹក​ក្លិប​ញរ​ញួ​ធំ​។​

​លោក Pellegrini ត្រូវ​ចូល​ជំនួស​លោក David Moyes ដែល​បាន​នាំ​ឲ្យ West Ham បញ្ចប់​ចំណាត់ថ្នាក់​លេខ​១៣​នៅ Premier League ហើយ​ក្រោយមក ក្លិប​មិនបាន​បន្ត​កិច្ចសន្យា​បន្ថែមទៀត​៕



Tag:
 បាល់ទាត់​
  West Ham
© រក្សាសិទ្ធិដោយ thmeythmey.com