អន្តរជាតិ
មហា​ធៀ បន្ទោស​រដ្ឋាភិបាល ណា​ជីប ដែល​ធ្វើ​ឲ្យ​បំណុល​រដ្ឋ​កើន​ដល់​កម្រិត​ប្រកាសអាសន្ន
22, May 2018 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ថ្លែង​ទៅកាន់​មន្ត្រីរាជការ​សាធារណៈ​ដើម​សប្តាហ៍​នេះ លោក មហា​ធៀ មហាម៉ាត់ បាន​ថ្លែង​ពី​ការកើនឡើង​នៃ​បំណុល​រដ្ឋរ​ហូ​ដល់​ជាង ២៥០ ពាន់​លាន​ដុល្លារ​ដែល​ស្ថិតក្នុង​កម្រិត​ប្រកាសអាសន្ន​។ លោក​បាន​បន្ទោស រដ្ឋាភិបាល​លោក ណា​ជីប រ៉ា​ហ្សា​ក់ ដែល​ធ្វើ​ឲ្យ​កើន​បំណុល​រដ្ឋ​កើន​ខ្លាំង​បែបនេះ​។



​ខណៈដែល​រដ្ឋាភិបាល​ព្យាយាម​ស្រាវជ្រាវ​ដើម្បី​ទាញយក​លុយ​រដ្ឋ​ដែល​បាត់​ក្នុង​មូលនិធិ 1MDB ត្រឡប់មកវិញ លោកនាយក​រដ្ឋមន្ត្រី​វ័យ ៩២​ឆ្នាំ មហា​ធៀ  មហាម៉ាត់ បាន​បន្ទោស​រដ្ឋាភិបាល​មុន​របស់លោក ណា​ជីប រ៉ា​ហ្សា​ក់ ជុំវិញ​ការបង្កើន​បំណុល​រដ្ឋ​ឲ្យ​ដល់​កម្រិត​ប្រកាសអាសន្ន​។

«​យើង​រកឃើញថា ហិរញ្ញវត្ថុ​ប្រទេស​យើង​ត្រូវបាន​បំពាន​ដែល​ធ្វើ​យើង​ឥឡូវនេះ​ត្រូវ​ប្រឈម​បញ្ហា​ក្នុងការ​ដោះស្រាយ​បំណុល​ដែល​កើន​ដល់ ១​ទ្រី​លាន​រីង​ហ្គី​ត (២៥១ ពាន់​លាន​ដុល្លារ​)​។ យើង​មិនដែល​ដោះស្រាយ​ជាមួយ​បំណុល​ធំ​បែបនេះ​ពីមុនមក​ទេ​»​។ នេះ​ជាស​ម្តី​របស់លោក មហា​ធៀ បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។
«​ពីមុន​យើង​មិនដែល​ប្រឈមមុខ​នឹង​កម្រិត​បំណុល​ខ្ពស់​លើ ៣០០​ពាន់​លាន​រីង​ហ្គី​ត​ប៉ុណ្ណោះ តែ​ឥឡូវ​វា​ឡើងដល់ ១​ទ្រី​លាន​រីង​ហ្គី​ត​»​។

​ស្រប​ពេលដែល​រដ្ឋាភិបាល​ម៉ាឡេស៊ី​បង្ហាញ​ពី​ក្តីបារម្ភ​របស់ខ្លួន​ចំពោះ​ការកើនឡើង​នៃ​បំណុល​ដល់​ជាង ២៥០ ពាន់​លាន​ដុល្លារ លោក មហា​ធៀ ការសន្យា​បញ្ចប់​ការអនុវត្ត​ពន្ធ​លើ​ទំនិញ និង​សេវា (GST) ដែលមាន​កម្រ​តិ ៦​ភាគរយ​ដាក់​ឲ្យ​អនុវត្ត​ក្រោម​អាណត្តិ​លោក ណា​ជីប ដែរ​។ រដ្ឋាភិបាល​លោក​នឹង​ចាប់ផ្តើម​សិក្សា​លើ​ការដាក់​ពន្ធ​លើ​ការលក់ និង​សេវាកម្ម (SST) ជំនួស​វិញ​។ ក្រៅពីនេះ លោក មហា​ធៀ ក៏​សន្យា​ផ្តល់​ការឧបត្ថម្ភ​ធន​លើ​ប្រេង​ដើម្បី​ជួយ​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រពល​រដ្ឋ​ម៉ាឡេស៊ី​ដែរ​។​

​យ៉ាងណា​ក៏ដោយចុះ គោលនយោបាយ​សារពើពន្ធ​របស់លោក មហា​ធៀ អាចធ្វើ​ឲ្យ​ការប្រមូល​ពន្ធ​ម៉ាឡេស៊ី​ប្រឈម​ឱនភាព​កាន់តែខ្លាំង​ថែមទៀត បើសិនជា​រដ្ឋាភិបាល​មិនមាន​គោលនយោបាយ​ធានា​តុល្យភាព​នៃ​ពន្ធ​នេះ​ទេនោះ​។​

​ដោយឡែក​ពាក់ព័ន្ធ​ការ​កើន​បំណុល​ដល់​កម្រិត​ប្រកាសអាសន្ន​នេះ លោក ណា​ជីប បាន​ឆ្លើយតប​វិញ​ថា កម្រិត​បំណុល​ស្ថិតក្រោម​ការដឹកនាំ​រប​ស់លោក​នោះ​វា​នៅក្រោម​ការគ្រប់គ្រង​បាន​ពោលគឺ ប្រហែល​៥០​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​ប៉ុណ្ណោះ​៕


Tag:
 មហា​ធៀ មហាម៉ាត់​
  ណា​ជីប រ៉ា​ហ្សា​ក់​
  បំណុល​សាធារណៈ​
© រក្សាសិទ្ធិដោយ thmeythmey.com