កីឡាជាតិ
ជាតិ
សម្តេច ហ៊ុន សែន ប្រាប់​អ្នកគាំទ្រ កុំ​ឲ្យ​ជេរ​កីឡាករ​តាម​ហ្វេ​ស​ប៊ុ​ក​
22, May 2018 , 8:40 pm        
រូបភាព
សម្តេច ហ៊ុន សែន ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករកីឡាការិនីតេក្វាន់ដូ ITF ម្ចាស់ជ័យលាភីជើងឯកអាស៊ីនៅប្រទេសម៉ុងហ្គោលី នៅរសៀលថ្ងៃទី២២ ឧសភា ឆ្នាំ២0១៨។ រូបពីទំព័រហ្វេសបុកសម្តេចហ៊ុន សែន
សម្តេច ហ៊ុន សែន ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករកីឡាការិនីតេក្វាន់ដូ ITF ម្ចាស់ជ័យលាភីជើងឯកអាស៊ីនៅប្រទេសម៉ុងហ្គោលី នៅរសៀលថ្ងៃទី២២ ឧសភា ឆ្នាំ២0១៨។ រូបពីទំព័រហ្វេសបុកសម្តេចហ៊ុន សែន
ដោយ:
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រិះគន់​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ចំនួន ដែល​ប្រើប្រាស់​ពាក្យពេចន៍​មិន​សមរម្យ​លើ​កីឡាករ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ ទន្ទឹមនឹងនេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ប្រាប់​ឲ្យ​អ្នក​ទាំងនោះ​បញ្ឈប់​ការ​ជេរ​ប្រមាណ​កីឡាករ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផងដែរ​។ ការរិះគន់​និង​ស្នើ​នេះ ពេល​សម្តេច ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ គ្រូបង្វឹក គ្រូ​ជំនួយ និង​កីឡាករ​កីឡាការិនី​តេ​ក្វាន់​ដូ ITF ម្ចាស់​ជ័យលាភី​ជើងឯក​អាស៊ី​នៅ​ប្រទេស​ម៉ុង​ហ្គោ​លី នៅ​រសៀល​ថ្ងៃទី​២២ ឧសភា​នេះ​។


 
 
​នា​ពិធី​ជួប​សំណេះសំណាល និង​ប្រគល់​ថវិកា​លើកទឹកចិត្ត​ដល់​គ្រូបង្វឹក គ្រូ​ជំនួយ និង​កីឡាករ​កីឡាការិនី​ជួយ​លា​ភី​ជើងឯក​អាស៊ី​លើក​ទី​៩​នៅ​ទីក្រុង​អ៊ូ​ឡង់​បា​ទ័​រ​ប្រទេស​ម៉ុង​ហ្គោ​លី នៅ​រសៀល​ថ្ងៃទី​២២ ឧសភា នា​វិមាន​សន្តិភាព សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​ឲ្យ​អ្នកគាំទ្រ​មួយចំនួន​ឈប់​ជេរ​កីឡាករ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។​
 
​ការ​ប្រាប់​បែបនេះ បន្ទាប់ពី សម្តេច បានឃើញ​អ្នកគាំទ្រ​មួយចំនួន​តូច​បាន​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ជេរ​កីឡាករ ឆេង ម៉េង ដែល​ត្រូវបាន​អាជ្ញាកណ្តាល​ពិន័យ​កាត​ក្រហម ក្នុងជំនួប​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​ស្តេច​ព្រុយ​ណេ រវាង​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២១​ឆ្នាំ​កម្ពុជា ជាមួយ​ក្រុមទី​ម័​រ​ខាងកើត​កាលពីពេល​កន្ល​ង​ទៅ​ថ្មីៗ​នេះ​។ ដោយ​កាលនោះ ទី​ម័​រ​ខាងកើត​គ្រង​ជើងឯក​ពាន​ស្តេច​ព្រុយ​ណេ​ក្រោយ​យកឈ្នះ​កម្ពុជា ១-០ ដែល​គ្រាប់​បាល់​នេះ​កើតឡើង​ក្រោយ ឆេង ម៉េង ត្រូវ​អាជ្ញាកណ្តាល​ពិន័យ​កាត​ក្រហម​។ 
 
«​មិនគួរ​ឡើយ​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក ហើយ​បែរជា​ជេរ​គ្នា នៅក្នុង​កីឡា​នោះទេ​។ ថ្ងៃមុន​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​រវាង​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២១​ឆ្នាំ​កម្ពុជា​ជាមួយ​ទី​ម័​រ​ខាងកើត ដើម្បី​ដណ្តើមពាន​ស្តេច​ព្រុយ​ណេ​។ ជា​អកុសល​កីឡាករ​យើង​ត្រូវបាន​បណ្តេញចេញ​ដោយ​ទទួលបាន​កាត​ក្រហម​។ តែ​ខ្ញុំ​មិនឃើញ​ត្រង់ចំណុច​នឹង​នោះទេ គឺ​ខ្ញុំ​បាន​មើល​ពេលដែល​កម្ពុជា​យើង​សល់​គ្នា​១០​នាក់​ហើយ​គេ​១១​នាក់ គឺ​កីឡាករ​យើង​ប្រឹងប្រែង​មែនទែន​។ ប៉ុន្តែ​មិន​នឹង​ស្មានថា នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​នោះ មានការ​ខ​មិន​ចូលមក​ជេរ​គ្នា​នៅក្នុង​ហ្នឹង​។ អ្នកនេះ​ជេរ​ចេះ អ្នកនោះ​ជេរ​ចុះ​»​។ នេះ​ជា​ប្រសាសន៍​របស់​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​។​
 
​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​រូបនេះ បាន​បន្ថែមថា ការខិតខំ​ប្រឹងប្រែងរ​បស់​កីឡាករ​ក្នុងអំឡុងពេល​ប្រកួត គួរ​ទទួលបាន​ការលើក​ទឹកចិត្ត​ជាជាង​ការជេរប្រមាថ ទោះបី​កីឡាករ​នោះ​ទទួលបាន​លទ្ធផល​យ៉ាងណាក៏ដោយ​៕       

Tag:
 ​ហ៊ុន សែន​
  កីឡាករ
© រក្សាសិទ្ធិដោយ thmeythmey.com