កីឡាអន្តរជាតិ
អន្តរជាតិ
លោក Lucien Favre ក្លាយជា​គ្រូបង្វឹក​ថ្មី​របស់ Borussia Dortmund
22, May 2018 , 6:29 pm        
រូបភាព
​លោក Lucien Favre ជា​គ្រូបង្វឹក​ថ្មីរបស់ Dortmund។ រូបថត AFP
​លោក Lucien Favre ជា​គ្រូបង្វឹក​ថ្មីរបស់ Dortmund។ រូបថត AFP
ដោយ: ថ្មីៗ
​ក្លិប​អាល្លឺម៉ង់ Borussia Dortmund បានតែងតាំង​លោក Lucien Favre ជា​គ្រូបង្វឹក​ថ្មី​របស់ខ្លួន ក្រោម​កិច្ចសន្យា​រយៈពេល​២​ឆ្នាំ​។​

 
​លោក Favre គ្រូបង្វឹក​ស្វី​ស ដែល​បាន​ដឹកនាំ​ក្លិប Nice របស់​បារាំង​ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៨ ត្រូវ​ជំនួស​កន្លែង​របស់លោក Peter Stoeger ក្រោយ Dortmund បដិសេធ​បន្ត​កិច្ចសន្យា ដោយសារតែ​លទ្ធផល​មិនសូវ​ល្អ​ក្នុង Bundesliga​។ Dortmund បញ្ចប់​ចំណាត់ថ្នាក់​លេខ​៤ ដោយមាន​២៩​ពិន្ទុ​តិចជាង​ម្ចាស់​ជើងឯក Bayern Munich ។​
 
​លោក Favre អាយុ​៦០​ឆ្នាំ បាន​នាំ Nice បញ្ចប់​ចំណាត់ថ្នាក់​លេខ​បី​នៅ Ligue 1​។ សម្រាប់​បទពិសោធន៍​នៅ Bundesliga លោក​បាន​នាំ Hertha បាន​លេខ​៤​នៅ​រដូវ​កាល ២០០៨-០៩ និង​ជួយ​ឲ្យ Borussia Moenchengladbach គេច​ផុតពី​តំបន់​កាត់ចោល​នៅ​រដូវ​កាល ២០១១-១២ ៕

Tag:
 បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com