ខ្មែរ​ក្រហម
ជាតិ
​សហភាព​អឺរ៉ុប ផ្តល់​ថវិកា​ជិត ៤​លាន​ដុល្លារ ទៀត ដល់​សាលាក្តី​ខ្មែរក្រហម​
26, Jun 2018 , 8:59 am        
រូបភាព
រូបភាពបានពីហ្វេសប៊ុក សាលាក្តីខ្មែរក្រហម
រូបភាពបានពីហ្វេសប៊ុក សាលាក្តីខ្មែរក្រហម
​សហភាព​អឺរ៉ុប (EU) បានផ្តល់​ថវិកា ៣,៥​លាន​អឺរ៉ូ (​ប្រមាណ​ជិត ៤​លាន​ដុល្លារ​អាមេរិក​) ដល់ អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ឬ​ហៅថា​សាលាក្តី​ខ្មែរក្រហម ដើម្បី​គាំទ្រ​ដំណើរការ​សម្រាប់​ឆ្នាំ​២០១៨​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​សហ​ភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ចុះ​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៨​។​



​ជំនួយ​ខាងលើនេះ បាន​បែង​ចែកជា​២ គឺ​ថវិកា​ជិត ៣​លាន​ដុល្លារ ផ្តល់​ឲ្យ​ភាគី​អន្តរជាតិ និង​ថវិកា​ជាង ១​លាន​ដុល្លារ​ទៀត ផ្តល់​ឲ្យ​ភាគី​កម្ពុជា​។
​សហភាព​អឺរ៉ុប តែង​ផ្តល់ជំនួយ​ផ្នែក​ថវិកា​ដល់​សាលាក្តី​ខ្មែរក្រហម ចាប់តាំងពី​ការបង្កើតឡើង​ក្នុង​ឆ្នាំ​២00៦​មក​។ បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ខាងលើ រហូតមកដល់​ពេលនេះ ថវិកា ដែល​សហភាព​អឺរ៉ុប បានផ្តល់​ឲ្យ​សាលាក្តី​ខ្មែរក្រហម មាន​ជាង ២៦​លាន​ដុល្លារ​៕


Tag:
 សាលាក្តី​ខ្មែរក្រហម​
  សហភាព​អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com