ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រថយន្ត
រដូវភ្លៀងធ្លាក់៖ ដើម្បីចៀសវាងរថយន្តខូច មិនគួរជិះឆ្លងកាត់ផ្លូវទឹកលិចខ្លាំងឡើយ
02, Jul 2018 ,
8:19 pm
រូបភាព
លោក ឈួន សាវ៉ុន ម្ចាស់យាន្តដ្ឋានជួសជុលរថយន្ត អិល អេស វី Front
×
ដោយ:
ភ្នំពេញ៖ អ្នក មានរថយន្ត ត្រូវដឹងថា នៅពេលមានភ្លៀងធ្លាក់ខ្លាំងរហូតធ្វើឲ្យដងផ្លូវមួយចំនួនទឹកលិច ឬទឹកដក់ខ្លាំង មិនគួរធ្វើដំណើរឆ្លងកាត់ផ្លូវនោះឡើយ ពីព្រោះមានបញ្ហាប្រឈមកើតឡើងសម្រាប់រថយន្ត។ ដូច្នេះ គេត្រូវចតរថយន្តមួយកន្លែងសិន ដើម្បីរង់ចាំទឹកស្រក ឬក៏អាចទៅផ្លូវផ្សេង។ ប៉ុន្តែក្នុងករណីបន្ទាន់ មិនអាចបញ្ឈប់ការធ្វើដំណើរបាន បន្ទាប់ពីឆ្លងកាត់ទឹកជ្រៅនៅតាមផ្លូវរយៈពេលក្រោយ ១០ម៉ោង ត្រូវយករថយន្តនោះទៅយាន្តដ្ឋាន ឬហ្គារ៉ាស់ ដើម្បីឆែកមើលប្រព័ន្ធគ្រឿងក្រោម និងម៉ាស៊ីន ចៀសវាងការធ្វើដំណើរយូរបណ្ដាលឲ្យខូចធ្ងន់ធ្ងរថែមទាំងចំណាយថវិកាច្រើន។
ម្ចាស់យានដ្ឋាន ជួសជុលរថយន្ត អិល អេស វី នៅជិតរង្វង់ផ្សារដើមថ្កូវ លោក ឈួន សាវ៉ុន បាននិយាយថា រាល់រថយន្តដែលផលិតឡើងអាចជិះកាត់ទឹក កាត់ភក់ល្បាប់ផ្សេងៗបាន។ ប៉ុន្តែ លោក លើកឡើងថា រថយន្តមួយចំនូន នឹងប្រឈមទៅនឹងបញ្ហាផ្នែកគ្រឿងខាងក្រោមរបស់វា ដោយសារតែវាទាបបណ្ដាលឲ្យកន្លែងប្រព័ន្ធទាក់ទងគ្នាឆ្លងភ្លើង ធ្វើឲ្យការបញ្ជាមានការពិបាក ដូច្នេះម្ចាស់រថយន្តពេលដែលជិះកាត់ទឹក ដែលមានជម្រៅខ្លាំងអាចឈប់ ឬចតមួយកន្លែងសិន កុំទាន់ធ្វើដំណើរ។ ប៉ុន្តែប្រសិនបើធ្វើដំណើរ កាត់ទឹកហើយ ត្រូវឆាប់យករថយន្តនោះទៅយានដ្ឋាន ឬហ្គារ៉ាស់ ដើម្បីពិនិត្យមើលគ្រឿងក្រោមប្រព័ន្ធណាមួយដែលអាចមិនដំណើរការ។ លោក បញ្ជាក់ថា៖«ជម្រើសដែលល្អបំផុតសម្រាប់គ្រប់ម្ចាស់រថយន្តដែលមិនមែនជាប្រភេទដឹកទំនិញ គឺត្រូវឈប់មួយកន្លែងសិន មិនត្រូវជិះកាត់ទឹកមានជម្រៅជ្រៅឡើយ ចៀសវាងខូចអស់ប្រាក់ច្រើន»។
សំឡេង ឈួន សាវ៉ុន ៖
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ទឹកភ្លៀង-រថយន្ត-វិធីការពារ
ឈួន សាវ៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម