អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រដ្ឋ​ណាខ្លះ ដែលជា​ប្រទេស​ក្រីក្រ​បំផុត​របស់​ពិ​ភ​លោក ហើយ​គ្មាន​សមុទ្រ​ទៀត​?
07, Jul 2018 , 11:39 pm        
រូបភាព
ដោយ:
​កត្តា​ភូមិសាស្ត្រ មាន​សារៈសំខាន់​ណាស់​សម្រាប់​រដ្ឋ​មួយ​របស់​ពិភពលោក​។ វា​មិន​ត្រឹមតែ​ចង្អុល​ពី​ទីតាំង​របស់​រដ្ឋ​មួយ​ប៉ុណ្ណោះ​នោះទេ តែ​វា​ក៏​ជា​សូចនាករ​មួយ​កំណត់​ពី​ជោគវាសនា​មួយ​សម្រាប់​ការអភិវឌ្ឍ​ប្រទេសមួយ​ផងដែរ​។ តាម​ការកត់សម្គាល់​នោះ រដ្ឋ​ដែលមាន​ភូមិសាស្ត្រ​ឆ្ងាយ និង​មិន​ជាប់​សមុទ្រ​ត្រូវបាន​បាត់បង់​ឱកាស​មួយ​សម្រាប់​ការអភិវឌ្ឍ​ប្រទេស​របស់ខ្លួន​។


​របាយការណ៍​របស់​កា​រិ​យា​ល័យ​ជំនាញ​អង្គការសហប្រជាជាតិ (unohrlls) បាន​អះអាងថា កង្វះ​នៃ​ដែន​អធិបតេយ្យ​ដើម្បី​ត​ភ្ជាប់​ទៅ​ជាមួយនឹង​សមុទ្រ ក៏​ជា​ចំណែក​រួមផ្សំ​មួយ​ធ្វើ​ឲ្យ​ប្រទេសមួយ​ចំនួន​របស់​ពិភពលោក មានការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​តិចតួច​បំផុត ដ្បិត​ដង្ហើម​នៃ​សេដ្ឋកិច្ច​មួយផ្នែកធំ ត្រូវ​ពឹង​ផ្អែកលើ​ពាណិជ្ជកម្ម​តាម​ដែនសមុទ្រ​។ 
 
​តាម​របាយការណ៍​រប​ស់​ការិយាល័យ​ជំនាញ​ដដែឡ​នោះ មាន​រដ្ឋ​ឬ​ប្រទេស​ចំនួន ៤៧ កំពុងស្ថិត​នៅក្នុង​បញ្ជី​នៃ​ប្រទេស​ក្រីក្រ​បំផុត​របស់​ពិភពលោក​។ ក្នុងចំណោម​រដ្ឋ​ទាំង​៤៧​នេះ មាន​រដ្ឋ​ចំនួន ១៧ គឺជា​រដ្ឋ​ដែល​អ​កុល​ដែនសមុទ្រ ពោលគឺ​រដ្ឋ​ដែល​គ្មាន​ព្រំប្រទល់​ជាប់​ជាមួយនឹង​សមុទ្រ​សោះ​ផងដែរ​។ 
 
​ខាងក្រោម​នេះ គឺជា​រដ្ឋ​ក្រីក្រ​បំផុត និង​ជា​រដ្ឋ​ដែល​មិនមាន​ផ្ទៃដី​ដែនសមុទ្រ​របស់​ពិភពលោក ដែល​ត្រូវបាន​បែងចែក​ចំណាត់​ជា​តំបន់​ដោយ​ការិយាល័យ​តំណាង​រដ្ឋ​ក្រីក្រ​របស់​ពិភពលោក​នៃ​អង្គការសហប្រជាជាតិ​៖ 

+ តំបន់​អាហ្វ្រិក​
១. បួ​គី​ណា​ហ្វា​សូ ២. ប៊ូ​រុន​ឌី ៣. សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល ៤. ឆាដ ៥. អេ​ត្យូ​ពី ៦. ឡេ​សូ​តូ ៧. ម៉ាឡាវី ៨. ម៉ាលី ៩. នេ​ហ្សេ ១០. រ​វ៉ាន់ដា ១១. ស៊ូដង់​ខាងត្បូង ១២. អ៊ូ​ហ្ក​ង់​ដា និង ១៣. សំ​ប៊ី ។​
 
+ តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​
១. អា​ហ្គា​ហ្វ​នី​ស្ថាន ២. ប៊ូ​តង់ ៣. ឡាវ និង ៤. នេ​ប៉ាល់​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com