ការផ្លាស់ប្តូរចំណង់ផ្លូវភេទ
ភាពចាស់ជរា អាចបង្ករឲ្យមានការប្រែប្រួលខុសធម្មតានៅក្នុងរាងកាយ ដែលមួយចំនួនអាចប៉ះពាល់ដល់ចំណង់ផ្លូវភេទរបស់អ្នក។
ប៉ុន្តែ វាមានវិធីជាច្រើន ដើម្បីទទួលបាននូវភាពរីករាយជាមួយដៃគូរបស់អ្នក។ គូស្វាមីភរិយាខ្លះនៅតែទទួលបានក្តីសុខ និងរំភើបស្រើបស្រាល ទោះបីជាគេមិនបានរួមភេទក៏ដោយ។
សូមរីករាយជាមួយអារម្មណ៍រំជើបរំជួលទាំងអស់ជាមួយដៃគូរបស់អ្នក ដោយមិនមែនគ្រាន់តែគិតដល់ការឈានដល់ចំណុចកំពូលនោះទេ។
ចូរចំណាយពេលវេលារ៉ូមែនទិក ដើម្បីឆក់យកអារម្មណ៍ត្រេកត្រអាលបន្ថែមទៀត ដូចខាងក្រោមនេះ ៖
1. ស្ទាបអង្អែល និងប៉ះពាល់គ្នាទៅវិញទៅមក
2. មានការងូតទឹក ឬត្រាំទឹករួមគ្នា
3. ថើបដោយសេចក្តីស្រឡាញ់ខ្លាំងបំផុត
4. ត្រូវចំណាយពេល ដើម្បីដោះសំលៀកបំពាក់គ្នាទៅវិញទៅមក
5. ប្រាប់គ្នាទៅវិញទៅមក នូវអ្វីដែលអ្នកចូលចិត្ត និងរបៀបដែលអ្នកចង់ឲ្យដៃគូអ្នកធ្វើចំពោះអ្នក
6. មនុស្សជាច្រើនបានផ្តល់ការរួមភេទតាមមាត់ ឬលេងប្រដាប់ភេទគ្នារហូតដល់ឈានដល់ចំណុចកំពូល។
អ្នកអាចនិយាយជាមួយដៃគូរបស់អ្នកអំពីអារម្មណ៍ និងចំណង់ផ្លូវភេទដែលមានប្រយោជន៍ទោះបីជាវាមិនតែងតែងាយស្រួលធ្វើក៏ដោយ៕
ត្រួតពិនិត្យដោយ www.health.com.kh