ជាតិ
រថយន្ត
ក្រុមហ៊ុន Mercedes ចែករំលែក​របៀប​ត្រួតពិនិត្យ​ប្រេងម៉ាស៊ីន​រថយន្ត​
25, Mar 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ការដឹង​ពី​កម្រិត​ប្រេង​ម៉ាស៊ីនរថយន្ត គឺជា​រឿង​ដែល​ចាំបាច់​សម្រាប់​ម្ចាស់​រថយន្ត ពីព្រោះ​វា​ជា​ផ្នែក​មួយ​នៃ​ការថែទាំ​រថយន្ត ជួយ​សន្សំសំចៃ និង​ធ្វើ​ឲ្យ​រថយន្ដ​របស់លោក​អ្នក​ស៊ីសាំង​តិច ព្រមទាំង​បាន​កាត់បន្ថយ​នូវ​ការចំណាយ​ផ្សេងៗ​ទៀតផង​។ ការដឹង​ពី​កម្រិត​ប្រេងម៉ាស៊ីន ក៏​ជា​រឿង​ចាំបាច់​ដែរ​សម្រាប់​ធានា​ការប្រើប្រាស​បានយូរ​រប​ស់​រថយន្ត ពិសេស​សុវត្ថិភាព​នៅពេល​លោកអ្នក​ត្រូវធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​។



​ដូច្នេះ​លោកអ្នក ក៏​គួរតែ​ចេះ​ពី​របៀប​ត្រួតពិនិត្យ​កម្រិត​ប្រេង​ម៉ា​ស៊ី និង​គុណភាព​របស់​ប្រេងម៉ាស៊ីន​រថយន្ត​ដែរ​។ ខាងក្រោម​នេះ ជា​វីដេអូ​ដែល​បង្ហាញ​ពី​របៀប​ត្រួតពិនិត្យ​ប្រេងម៉ាស៊ីន ដែល​ចែករំលែក​ដោយ​ក្រុមហ៊ុន Star Auto Cambodia ដែលជា​ក្រុមហ៊ុន​នាំចូល និង​ចែកចាយ​ផ្តាច់មុខ​រថយន្ត Mercedes នៅ​ប្រទេស​កម្ពុជា​។

សូម​ទស្សនា​ដូចតទៅ​៖





Tag:
 ​រថយន្ត​
 ​យានយន្ត​
  Mercedes
© រក្សាសិទ្ធិដោយ thmeythmey.com