ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
រថយន្ត
អត្ថបទពាណិជ្ជកម្ម
ភាពខ្លាំង ៣0ចំណុច ធ្វើឲ្យរថយន្ត Ford Everest 2019 ឆ្លាតលើសពីរថយន្ត SUV ដទៃ
10, Jul 2018 ,
4:16 pm
រូបភាព
×
ដោយ:
ជី ដាណា
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនFord បានបង្ហាញរូបរាងពិត និងស្រស់សង្ហា របស់រថយន្ត Ford Everest 2019។ រថយន្ត Ford Everest 2019 បានរចនាឡើងជាមួយរូបរាងថ្មី និងមានការបំពាក់ដោយប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាកាន់តែឆ្លាតវៃ ជាមួយភាពអស្ចារ្យជាងមុន។ រថយន្ត Ford Everest ត្រូវបានគេទទួលស្គាល់ជារថយន្ត ដែលផ្តោតសំខាន់ទៅលើការផ្តល់ជូននូវការធានាសុវត្ថិភាព សម្រាប់អ្នកបើកបរ និងអ្នកធ្វើដំណើរ ក៏ដូចជាការជម្នះគ្រប់ឧបសគ្គនៃការបើកបរគ្រប់ស្ថានភាពផ្លូវផងដែរ។
គួរបញ្ជាក់ផងដែរ ក្រុមហ៊ុន Ford បានបង្ហាញពីបច្ចេកវិទ្យាសំខាន់ៗ ដែលត្រូវបានបំពាក់នៅលើរថយន្ត Ford Everest 2019 រួមមាន៖
១. ចង្កៀងខាងមុខបិទបើកអូតូ (Automatic headlamp on/off)
២. ចង្កៀងខាងមុខឡើងចុះដោយស្វ័យប្រវត្តិ (Automatic headlamp leveling)
៣. ភ្លើង LED បំភ្លឺពេលថ្ងៃ (LED daytime running lamps)
៤. ហ្វាកូដអូតូ (Auto high beam control)
៥. ផ្លិតទឹកអូតូ (Rain sensitive windshield wipers)
៦. ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ដែលអាចកើតមាននៅខាងមុខ (Forward Collision Warning)
៧. ប្រព័ន្ធផ្ដល់សញ្ញារយៈចម្ងាយសុវត្ថិភាព (Distance Indication Alert)
៨. ប្រព័ន្ធផ្តល់សញ្ញាឲ្យអ្នកបើកបរឈប់សម្រាកពេលមានអារម្មណ៍ងងុយគេង (Driver Alert System)
៩. ប្រព័ន្ធកំណត់ចម្ងាយសុវត្ថិភាព និងបន្ថយល្បឿនដោយស្វ័យប្រវត្តិ តាមល្បឿនរថយន្តខាងមុខ (Adaptive Cruise Control)
១០. ប្រព័ន្ធជំនួយលើចង្កូត និងរំលឹកឲ្យអ្នកបើកបរបើកក្នុងគន្លងត្រឹមត្រូវ (Lane keeping aid and Lane Keeping System)
១១. ប្រព័ន្ធបន្ថយល្បឿន និងជាន់ហ្វ្រាំងដោយស្វ័យប្រវត្តិ (Intelligent speed assist and autonomous emergency braking)
១២. ប្រព័ន្ធផ្ដល់សញ្ញាការពារការប៉ះទង្គិច (Collision mitigation system)
១៣. ប្រព័ន្ធផ្ដល់សញ្ញាពីសម្ពាធកង់ (Tire pressure sensors)
១៤. ប្រព័ន្ធកំណត់ល្បឿនតាមរថយន្តខាងមុខដោយស្វ័យប្រវត្តិ (Adaptive speed control)
១៥. ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តិ (Parallel Parking Assist)
១៦. កាម៉េរានិងសេនសឺផ្នែកខាងក្រោយ (Rear camera with rear sensors)
១៧. ពោងសុវត្ថិភាពការពារជង្គង់ និងពោងសុវត្ថិភាពជុំវិញរថយន្ត (Inflatable knee bolster and side curtain airbags)
១៨. កញ្ចក់មើលក្រោយកាត់បន្ថយការចាំងភ្នែក (Electrochromic inside mirror)
១៩. ប្រព័ន្ធចាប់ស្លាកសញ្ញាចរាចរណ៍លើដងផ្លូវ (Less speed sign recognition)
២០. យ៉ាន់កង់អាលុយមីញ៉ូមទំហំ ២០ អ៊ិញ
២១. ទ្វារខាងក្រោយបិទបើកអូតូ (Power Lift gate)
២២. កៅអីស្បែក
២៣. តាប្លូស្បែក
២៤. បច្ចេកវិទ្យា SYNC 3 ដែលអាចបញ្ជាដោយសំឡេង
២៥. ប្រព័ន្ធ My key សម្រាប់កំណត់ល្បឿនបើកបរ និងបញ្ជាបិទកញ្ចក់
២៦. ប្រពន្ធ័គ្រប់គ្រងការបើកបរលើគ្រប់ស្ថានភាពផ្លូវ (Terrain Management System)
២៧. ចុះទឹកបាន 800mm (800mm Water Wading)
២៨. ប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ផ្នែកចំហៀងនិងខាងក្រោយរថយន្ត (Blind Spot Information System & Cross Traffic Alert)
២៩. ប្រព័ន្ធទប់លំនឹងពេលចុះចំណោត (Hill Descent Control)
៣០. ប្រព័ន្ធទប់លំនឹងរថយន្តលើផ្លូវកោង និង រអិល និងការពារ ការក្រឡាប់ (Roll Stability Program and Electronic Stability Program)៕
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
15 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
5 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម