ជាតិ
នយោបាយជាតិ
លោក ហ៊ុន ម៉ាណែត ត្រូវបានតែងតាំងជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ រូបពីហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
× ភ្នំពេញ៖ព្រះមហាក្សត្រ តែងតាំងលោក ហ៊ុន ម៉ាណែត ជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ បន្ថែមលើមុខងារបច្ចុប្បន្ន។ នេះបើតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី៩ កក្កដា។
កាលពីពេលថ្មីៗ លោក ហ៊ុន ម៉ាណែត ទើបតែទទួលតំណែងជានាយសេនាធិការចម្រុះស្តីទីនៃកងយោធពលខេមរភូមិន្ទជំនួសលោក គន់ គីម និងតំណែងជាមេបញ្ជាការស្តីទីនៃកងទ័ពជើងគោកជំនួសលោក មាស សុភា នៅក្រសួងការពារជាតិ។
ក្រៅពីតួនាទីខាងលើនេះលោក ហ៊ុន ម៉ាណែត ក៏កំពុងតែកាន់តំណែងចំនួន៤ទៀតដែរ គឺតំណែងជាមេបញ្ជាការរងកងទ័ពជើងគោក, ជាមេបញ្ជាការរងនៃកងអង្គរក្ស, ជាមេបញ្ជាការនៃកងកម្លាំងពិសេសប្រឆាំងភេរវកម្ម, និងជានាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ៕
Tag:
ហ៊ុន ម៉ាណែត
កងទ័ព
យោធា
© រក្សាសិទ្ធិដោយ thmeythmey.com