ពីនេះ ពីនោះ
ពាក្យ «ជំនុំ» ចង់បញ្ជាក់ន័យអ្វីខ្លះ?
× ពាក្យថា «ជំនុំ» មានអត្ថន័យច្រើនយ៉ាង ដែលពលរដ្ឋខ្លះ នៅស្រពេចស្រពិលពីអត្ថន័យរបស់វានៅឡើយ។ «ជំនុំ» មានអត្ថន័យដូចនៅខាងក្រោមនេះ។
«ជំនុំ» កិរិយាសព្ទ មានន័យថា ពិគ្រោះ ឬពិភាក្សាគ្នាក្នុងវេលាជួបជុំ។ ជំនុំក្តី ជំរះក្តី ជំនុំជម្រះ គឺជំនុំឲ្យជ្រះស្រលះ។
«ជំនុំ» នាមសព្ទ សំដៅលើ ទីប្រជុំជន, ភូមិ, តំបន់ដែលមានមនុស្សច្រើន។ ទីជំនុំ, ស្រុកជំនុំ, កណ្តាលជំនុំ។
«ជំនុំ» អាយតនិបាត ជាពាក្យសម្រាប់ប្រើដករំលែកចំនួន នីមួយៗ អំពីចំនួនច្រើនឲ្យដាច់ឡែកពីគ្នា។ ជំនុំបុគ្គលិកទាំងមូល នាយកក្រុមហ៊ុនជាអ្នកធំបំផុត,ជំនុំមនុស្សទាំង១០នាក់ តែត្រូវចាត់មនុស្ស៣នាក់ ឲ្យនៅយាមផ្ទះ៕
© រក្សាសិទ្ធិដោយ thmeythmey.com