ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
សង្គមជាតិ
២៥ខេត្ត/រាជធានី
ជនជាតិគ្រឹង ទិញឈើទុកធ្វើមឈូសនៅពេលស្លាប់
× រតនគិរី៖ នៅតាមផ្ទះជនជាតិដើមភាគតិចគ្រឹង ដែលស្ថិតនៅភូមិល្អក់ ឃុំល្អក់ ស្រុកអូរជុំ គេឃើញមានឈើ និងក្ដារជាច្រើន ដែលក្ដារទាំងនោះ ត្រៀមទុកសម្រាប់ធ្វើមឈូសឲ្យឪពុកម្ដាយនៅពេលដែលស្លាប់។ ការត្រៀមទុកនេះ ជារឿងមួយដែលកូនៗបានគិតគូរដល់ឪពុកម្ដាយ។ ចំណែកឯឪពុកម្ដាយវិញ ពួកគាត់ញញឹម ពេលដែលកូនចៅទិញឈើទុកធ្វើមឈូសឲ្យ។ នេះបើតាមលោក បៀន យ៉ែម ជនជាតិដើមភាគតិចគ្រឹង បញ្ជាក់ក្នុងបទសម្ភាសនៃកម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង»។
ជនជាតិដើមភាគតិចគ្រឹង លោក បៀន យ៉ែម បានបញ្ជាក់ថា ការទិញឈើទុកធ្វើមឈូសនេះ មិនមែនជាទំនៀមទម្លាប់ ឬប្រពៃណីរបស់ពួកគេឡើយ។ បន្ថែមលើនេះ គ្រប់គ្រួសារជនជាតិដើមភាគតិចគ្រឹង ដែលរស់នៅក្នុងភូមិល្អក់នេះ ពួកគេបានទិញឈើទុកធ្វើ មឈូសគ្រប់ៗផ្ទះផងដែរ។
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាបទសម្ភាសរវាងលោក គី សុខលីម នៃសារព័ត៌មានថ្មីៗ ជាមួយលោក បៀន យ៉ែម ជនជាតិដើមភាគតិចគ្រឹងដូចតទៅ៖
នេះជាកម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» ផ្តួចផ្តើមរៀបចំ និងឧបត្ថម្ភដោយក្រុមហ៊ុន Star Auto Cambodia សហការរៀបចំជាមួយសារព័ត៌មានអេឡិចត្រូនិក ThmeyThmey.com និង Fresh News ដើម្បីចូលរួមលើកកម្ពស់វិស័យទេសចរណ៍នៅទូទាំងប្រទេស ដោយស្វែងរក និងគាស់កកាយតំបន់ទេសចរណ៍ ដែលគេមិនសូវស្គាល់ពីតំបន់ទេសចរណ៍សក្តានុពលទាំងនោះ និងពង្រីកសក្តានុពលតំបន់ទេសចរណ៍ ដែលមានស្រាប់ឲ្យកាន់តែមានសកម្មភាពរស់រវើក។
បេសកកម្មលើកទី១, ទី២ និងទី៣ នៃកម្មវិធី «Mercedes-Benz និង កំណប់អាថ៌កំបាំង » នេះ បានទទួលជោគជ័យយ៉ាងអស្ចារ្យ ដោយក្រុមការងារបានរួមចំណែកលើកកម្ពស់តំបន់អេកូទេសចរណ៍អូរសោម ក្នុងខេត្តពោធិ៍សាត់, ការឡើងភ្នំឱរ៉ាល់ដែលមានកម្ពស់ ១៨១៣ម៉ែត្រ ស្ថិតនៅខេត្តកំពង់ស្ពឺ និងថ្មីៗនេះក្រុមការងារបានទៅដល់តំបន់ទេសចរណ៍សក្តានុពលបែបធម្មជាតិ និងទេសចរណ៍វប្បធម៌នៅខេត្តរតនគិរី៕
Tag:
រតនគិរី
មឈូស
ជនជាតិដើមភាគតិចគ្រឹង
Mercedes-Benz និងកំណប់អាថ៌កំបាំង
© រក្សាសិទ្ធិដោយ thmeythmey.com