ជាតិ
អត្ថបទពាណិជ្ជកម្ម
ជាវ Samsung Galaxy Note 8 នឹង​ទទួលបាន​ទឹកប្រាក់​ត្រឡប់​វិញ ១០០​ដុល្លា​ភ្លាមៗ​
14, Jul 2018 , 3:29 pm        
រូបភាព
​នៅថ្ងៃនេះ ក្រុមហ៊ុន ថៃ​សាម​សុង​អេឡិចត្រូនិក នៅ​កម្ពុជា បានប្រកាស​ចេញ​នូវ​ប្រ៉​មូ​សិន​ថ្មី​មួយ​ទៀតហើយ​សំរាប់​ស្មា​ត​ហ្វូ​ន Galaxy Note 8 បន្ទាប់ពី​មាន​ភាពជោគជ័យ​ទៅលើ​កម្មវិធី ព្យុះភ្លៀង នាំ​សំណាង​ពី Galaxy S9/S9+ ដែល​បាន​នឹង​កំពុងមាន​ភាព​ក្តៅគគុក​។ ចាប់ពី​ថ្ងៃទី 14 ខែកក្កដា​នេះ រហូតដល់​ថ្ងៃទី 31 សីហា ខាងមុខ អតិថិជន​ទាំងអស់ ដែល​ជាវ​ស្មា​ត​ហ្វូ​ន Galaxy Note 8 មិន​ត្រឹមតែ​ទទួលបាន​ការបន្ថែម​ជូ​ន​នូវ​ឆ្នាំង​សាក​ថ្មី Wireless Charger មួយ​នោះទេ គឺ​ក្រុមហ៊ុន សាម​សុង ថែមទាំង​មានការ​ផ្តល់ជូន​នូវ​ទឹកប្រាក់​ត្រឡប់​វិញ​ចំនួន 100 ដុល្លា​ភ្លាមៗ ថែម​ទៀតផង​។ ដូច្នេះ សម្រាប់​ប្រិយមិត្ត ដែលជា​អតិថិជន ដែលមាន​បំណង​ចង់​ជាវ​ស្មា​ត​ហ្វូ​ន Note 8 នេះ គឺ​ពិតជា​មិន​ខកបំណង​ឡើយ​។
 
​គួរ​បញ្ជាក់ថា Galaxy Note 8 គឺជា​កំពូល​ស្មា​ត​ហ្វូ​ន​មួយ​របស់ Samsung មាន​បំពាក់​មកជា​មួយ​តួខ្លួន​ស្រោប​ដោយ​កញ្ចក់ រាង Metal ទំហំ 6.3 អ៊ីង Super AMOLED ភ្ជាប់​ជាមួយ​ប៊ិច S Pen ជំនាន់​ថ្មី​ងាយស្រួល​ប្រើ រួមទាំង​ការ​រចនា​ឡើង​ជាមួយនឹង​អេក្រង់​ស្ទើរ​គ្មាន​គែម និង​គែម​កោង ទាំងសងខាង ផ្តល់នូវ​ភាព​ផ្ដេក​ធំ​ទូលាយ និង​ភាព​បញ្ឈរ​ខ្ពស់ ខណៈដែល​ពណ៌​របស់​វា​ត្រូវបាន​បើក​បង្ហាញ​លើ​អេក្រង់​ធំ​បំផុត​នៃ​ប្រភេទ phablet និង​ធ្វើ​ឲ្យ​រូបភាព​ហាក់ដូចជា​លោត​ផុស​លើ​អេក្រង់​នៅក្នុង​ដៃ​របស់​អ្នក​តែម្តង​ដែល​អាច​បង្ហាញ​ពី​ភាព​។  ស៊ី​វិ​ល័យ ស្អាត ទាក់ទាញ​គួរ​ឲ្យ​ចង់​ប្រើ​។ មាន​អេក្រង់ Galaxy Note 8 អាច​បង្ហាញ​រូប​ក្នុង​វិមាត្រ 2960x1440 ភិ​ច​សែ​ល និង​មាន​ដង់ស៊ីតេ​រូបភាព 521ppi​។ ស្មា​ត​ហ្វូ​ន​នេះ ដំណើរការ​ដោយ​បន្ទះ​ឈី​ប Snapdragon 835 (4 គ្រាប់​ល្បឿន 2.35GHz និង 4 គ្រាប់​ល្បឿន 1.9GHz) និង​មាន​រ៉េ​ម ទំហំ 6GB អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ 64GB/128GB/256GB និង​អាច​បន្ថែម​មេម៉ូរី​កាត​បាន​ថែម​ទៀតផង​។​
 
​បន្ថែម​ពីនេះ ស្មា​ត​ហ្វូ​ន Galaxy Note 8 គឺមាន​កាមេរ៉ា​ក្រោយ​ភ្លោះ ទំហំ 12 មេ​ហ្គា​ភិ​ច​សែ​ល មាន​មុខងារ​រក្សា​លំនឹង OIS លើ​ឡេ​ន​ទាំងពីរ​គ្រាប់ ថត​វីដេអូ​ក្នុង​កម្រិត 4K@30fps និង​មាន​កាមេរ៉ា​មុខ​ទំហំ 8 មេ​ហ្គា​ភិ​ច​សែ​ល មានមុខ​ងារ Auto-Focus អាច​ចាប់​រូប Selfie បាន​យ៉ាងច្បាស់​។ ស្មា​ត​ហ្វូ​ន​នេះ មាន​ថ្ម​ទំហំ 3300mAh នឹង មាន​បច្ចេកវិទ្យា IP68 អាច​ការពារ​ទឹក និង​ឆ្កូត​ដោយ​ធូលី​ផងដែរ​៕

© រក្សាសិទ្ធិដោយ thmeythmey.com