អត្ថបទពាណិជ្ជកម្ម
ស្មា​ត​ហ្វូ​ន Asus Gaming ពីរ​ម៉ូ​ឌែ​ល​សម្ពោធ​ជា​ផ្លូវការ ធានាថា​មិន​ចាញ់​ស្មា​ត​ហ្វូ​ន​តម្លៃ​រាប់ពាន់​ដុល្លារ​នោះទេ​
16, Jul 2018 , 11:57 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រុមហ៊ុន Asus បាន​សម្ពោធ​ជាការ​ផ្លូវការ ស្មា​ត​ហ្វូ​ន Gaming ពីរ​ម៉ូ​ឌែ​ល គឺ Asus Zenfone 5 និង Asus Zenfone Max Pro M1 ដែលមាន​សមត្ថ​ភាពល្អ​ខ្លាំង ឯ​តម្លៃ​វិញ​ក៏​ធូរ​ថ្លៃ​។  ស្មា​ត​ហ្វូ​ន Gaming ពីរ​ម៉ូ​ឌែ​ល មាន​កម្លាំង​ថ្ម​ខ្លាំង ហើយ​គុណភាព​កាមេរ៉ា​វិញ ធានាថា​មិន​ចាញ់​ស្មា​ត​ហ្វូ​ន​តម្លៃ​រាប់ពាន់​ដុល្លារ​ទេ​។​

​ក្នុង​កម្មវិធី​សម្ពោធ​ជា​ផ្លូវការ​កាលពីពេល​ថ្មីៗ​នេះ នៅ​សណ្ឋាគារ​សាន់វ៉េ លោក លីម ហុង នាយក​ប្រតិបត្តិ​ក្រុមហ៊ុន VIT ឲ្យ​ថ្លែងថា ទោះ​បានជា​ស្មា​ត​ហ្វូ​ន Asus ទើបតែ​ចូល​ទីផ្សារ​កម្ពុជា បាន​មួយ​រយៈពេល​ខ្លី​ក៏ដោយ ប៉ុន្តែ​លោក​សង្កេតឃើញថា អតិថិជន​បានទទួល​ស្គាល់​លើ​គុណភាព តម្លៃ និង​សេវាកម្ម របស់ Asus ។​

​ចំណែក​លោក Peter Chang នាយករង​ក្រុមហ៊ុន Asus ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច លើកឡើងថា ស្មា​ត​ហ្វូ​ន Asus Zenfone 5 និង Asus Zenfone Max Pro M1 ចាប់ផ្តើម​លក់​លើ​ទីផ្សារ​កម្ពុជា​ហើយ​។ ចំណែក​ស្មា​ត​ហ្វូ​ន Asus Zenfone 5Z នឹង​មកដល់​កម្ពុជា​នាពេល​ឆាប់ៗ​នេះ ។​



​ស្មា​ត​ហ្វូ​ន​ទាំងពីរ​ម៉ូ​ឌែ​ល ត្រូវបាន​បំពាក់​ដោយ​ម៉ាស៊ីន​ធំ​ជំនាន់​ចុងក្រោយ ជាមួយ​ថាមពល​ថ្ម ៥០០០ មី​លី​អំពែ​ម៉ោង ធានា​ឲ្យ​លោកអ្នក​ប្រើប្រាស់​សម្រាប់​ការលេង​ហ្គេម មើល​វីដេអូ ឬ​ធ្វើការ​បានយូរ ជាមួយនឹង​មុខងារ AI សំខាន់ៗ ។​

​ជាមួយ​តម្លៃ​ចាប់ពី ១៧៩ ដុល្លារ ស្មា​ត​ហ្វូ​ន​លំដាប់ Gaming មាន​ម៉ាស៊ីន​ធំ ថ្ម​កាន់​បានយូរ ថែម Memory បាន ២០០០ ជី​ហ្កា​បៃ (2T) Asus ZenFone Max Pro M1 មាន​បី​ជម្រើស​គឺ រ៉េ​ម​៣ ជី​ហ្កា​បៃ​ជាមួយ​អង្គ​ចងចាំ ៣២ ជី​ហ្កា​បៃ​, រ៉េ​ម​៤ ជី​ហ្កា​បៃ​ជាមួយ​អង្គ​ចងចាំ ៦៤ ជី​ហ្កា​បៃ និង រ៉េ​ម​៦ ជី​ហ្កា​បៃ​ជាមួយ​អង្គ​ចងចាំ ៦៤ ជី​ហ្កា​បៃ ។​



​ម៉ូ​ឌែ​ល​នេះ អម​មកជា​មួយ CPU Snapdragon 636 ជំនាន់​ចុងក្រោយ ដែល​ស្មា​ត​ហ្វូ​ន​ផ្សេង​មាន​ត្រឹម Snapdragon 626 ប៉ុណ្ណោះ​។ ជាពិសេស វា​ក៏​បំពាក់​មកជា​មួយក្រា​ហ្វិ​ច (GPU) Adreno 509 ជំនួយ​សម្រាប់​ការលេង​ហ្គេម​ធំ ដូចជា rule of survival ឬ PubG Moblile ជាមួយ​ក្រា​ហ្វិ​ច​ច្បាស់ និង​មិនមាន​ភាពរអាក់រអួល​។​

​បើ​និយាយ​ពី​ទំហំ​ថ្ម ៥០០០ មី​លី​អំពែ​ម៉ោង​នេះ ធានា​ក្នុង​ការលេង​ហ្គេម ដល់​ទៅ ១២ ម៉ោង មើល Youtube បាន​២០​ម៉ោង និង​ប្រើ Wifi បាន​២៨​ម៉ោង​។ ជាពិសេស​អ្នក​អាច​សាក​ថ្ម ពី ០% ដល់ ១០០% ដោយ​ប្រើពេល​តែ ២​ម៉ោង ៤២ នាទី​ប៉ុណ្ណោះ បើ​ធៀប​ជាមួយ​ស្មា​ត​ហ្វូ​ន​ផ្សេងៗ វា​ត្រូវការ​ពេល​ប្រមាណ ៣ ម៉ោង​។​

​ចំណែក Asus Zenfone 5 ត្រូវបាន​ដាក់លក់​ក្នុងតម្លៃ ៣៤៩ ដុល្លារ បំពាក់​ដោយ​តួ​ម៉ាស៊ីន​ជំនាន់​ចុងក្រោយ Snapdragon 636 រ៉េ​ម ៤ ជី​ហ្កា​បៃ អង្គ​ចងចាំ ៦៤ ជី​ហ្កា​បៃ​។ អ្វីដែល​ពិសេស​នោះ​គឺ Asus Zenfone 5 នាំមក​នូវ​មុខងារ AI សំខាន់ៗ​ដូចជា Selfie Camera, Photo Learning, AI Charging និង AI Ringtone ជាដើម​។​



AI Camera AI និង Photo Learning ជា​មុខងារ​ពិសេស​មួយ ដែល​ស្មា​ត​ហ្វូ​ន​នេះ អាច​រៀនសូត្រ​ពី​ទម្លាប់​ថតរូប​របស់​អ្នក ព្រមទាំង​មានមុខ​ងារ​ច្រើន ជួយ​ឲ្យ​អ្នក​ថតរូប​បាន​ស្អាត ទៅតាម​ស្ថាន​ភាពខុសៗ​គ្នា​។ ទោះបី​អ្នក​មិនចេះ​ប្រើ​កាមេរ៉ា​ក៏ដោយ មុខងារ​នេះ នឹង​ជួយ​ឲ្យ​អ្នក​ថតរូប​ស្អាត​ដូច​អ្នកជំនាញ​។​

​កាន់តែ​ពិសេស AI Charging នឹង​ជួយ​ឲ្យ​អាយុកាល​ថ្ម​ទូរស័ព្ទ​អ្នក​ប្រើ​បានយូរ​ជាង​មុន ដោយសារ​ស្មា​ត​ហ្វូ​ន​នេះ ចេះ​រៀន​ពី​ទម្លាប់​ចូល​គេង​របស់​អ្នក ដូច្នេះ វា​នឹង​សាក​ថ្ម​ពី ០ ដល់ ៨០% រាប់​ចាប់ពី​ពេល​អ្នក​ចូល​គេង និង​បំពេញ ២០% ថែម គិត​ចាប់ពី​ពេល​អ្នក​ក្រោកពីដំណេក​។​

​ទាំងពីរ​ម៉ូ​ឌែ​ល​ខាងលើ ក៏បាន​បំពាក់​ឧបករណ៍​ស្កេ​ន​ក្រយៅដៃ និង​មុខងារ​ស្កេ​ន​ផ្ទៃមុខ​ដើម្បី​ដោះ​សោរ​ដែរ ខណៈដែល​អ្នក​អាច​បន្ថែម​ស៊ីម​ដែល​ទៅ ២ និង​ដាក់ Memory នៅលើ​ជើង​ស៊ីម​តែមួយ (Triple Slot Sim)​។ 

​គួរ​បញ្ជាក់ថា សម្រាប់​ការ​កុម្ម៉ង​ទុក​មុន​ពីថ្ងៃ ១៣ ដល់ ១៥ ខែកក្កដា លោក​អ្នកនឹង​ទទួលបាន​តម្លៃ​ពិសេស​ពី Asus ផងដែរ​៕





(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com