អត្ថបទពាណិជ្ជកម្ម
ប្រណីតភាព​របស់​អ្នកជំនួញ​វ័យក្មេង​មាន​អ្វីខ្លះ​?
16, Jul 2018 , 3:25 pm        
រូបភាព
​មនុស្ស​ម្នាក់ៗ​មាន​ចំណូលចិត្ត​រៀងៗ​ខ្លួន ក្នុងការ​ប្រើប្រាស់​សម្ភារ ការ​ស្លៀកពាក់ និង​សកម្មភាព​ផ្សេងៗ​ប្រចាំថ្ងៃ​។ ពេលខ្លះ​ចំណង់​ចំណូលចិត្ត​នៃ Lifestyle របស់​មនុស្ស​ម្នាក់ៗ អាច​ប្រែប្រួល​តាម​បរិយាកាស​សង្គម ឬ​អាច​រក្សា​ទ្រង់ទ្រាយ​ដើម​ដដែល បើសិនជា​បរិយាកាស និង​បរិបទ​សង្គម​អាច​ទាក់​ចិត្តបាន​។​

​ថ្ងៃនេះ យើង​និយាយ​ពី​ការលេង​ខ្លួន និង​សម្ភារ​មួយចំនួន ដែល​កំពុងតែ​ពេញនិយម​ក្នុងសង្គម​បរិយាកាស​សហគ្រិន​វ័យក្មេង​កម្ពុជា​៖

១.​ការ​ស្លៀកពាក់​
​ខុសពី​ការរៀបចំ​ខ្លួន​កាលពី​នៅ​ជា​សិស្ស​មហាវិទ្យាល័យ ធ្វើជា​អ្នកជំនួញ តែងតែ​រៀបចំខ្លួន​មាន​សណ្ដាប់ធ្នាប់​ជានិច្ច​។ ដូច្នេះ​ម៉ាក​សម្លៀកបំពាក់​ដែល​អ្នកជំនួញ​វ័យក្មេង​និយម​ប្រើ មានដូចជា Arrow , Calvin Klein , Eagle One, G200 និង GEOFFREY BEENE ជាដើម​។ ម៉ាក​ទាំងនេះ សម្បូរ​ទៅដោយ​អាវ​សាច់​លាត ដែល​អាច​ពាក់​ទៅ​សម​នឹង​អាវធំ​សម្រាប់​កិច្ចប្រជុំ ឬ​មិន​ប្រើ​អាវធំ​ក៏​នៅតែ​សង្ហារ ហើយ​សមសួន​។​



​ចំណែកឯ​សុភាពនារី​ដែលជា​សហគ្រិន​វ័យក្មេង​វ័យ​វិញ គឺ​មិន​ចោល​ម៉ាក​ល្បី Channel , Gucci និង PRADA ឡើយ ដោយ​ម៉ាក​ទាំង​៣​នេះ រចនា​ឡើង​យ៉ាង​ពិសេស សម្រាប់​ភាពលេច​ធ្លោ​នារី​សម័យថ្មី​។​

២.​គ្រឿងអលង្ការ​
​ជា​អ្នកជំនួញ​វ័យក្មេង ពួកគេ​មិនដែល​ប្រៀប​ខ្លួនឯង នឹង​តារា​ម៉ូ​ឌែ​ល​ឡើយ​។ ប៉ុន្តែ​អ្វីដែល​គេ​ចង់បាន​នៅក្នុង​ក្រសែភ្នែក​អ្នកដទៃ​នោះ គឺជា​មនុស្ស​ភាពលេច​ធ្លោ និង​ពោរពេញ​ដោយ​ទំនុកចិត្ត ដែលជា​ធ្នាក់​មួយ ក្នុងការ​រឹតបន្តឹង​ទំនាក់ទំនង​ឲ្យ​កាន់តែខ្លាំង​ពី​មនុស្ស​ជុំវិញ​។ ដូច្នេះ​សម្រាប់​សុភាពនារី គឺ​តែងតែ​ជ្រើស​រើសយក​ភាពល្អ​ឥតខ្ចោះ​មួយ ដែលមាន​ភាពសាមញ្ញ ដូចជា​គ្រឿងអលង្ការ​គជ់ខ្យង ឬ​ពេជ្រ​ជាដើម​។ ប៉ុន្តែ​មិនមែន​ពាក់​ស្រោច​ខ្លួន​ទេ​។​


 
​ចំណែកឯ​សុភាពបុរស​វិញ ក៏​មិនមាន​អ្វី​សាំញ៉ាំ​ឡើយ​។ គ្រាន់​តែមាន​នាឡិកា​ម៉ាក​ល្បីៗ​មួយចំនួន គឺ​បង្ហាញ​ពី​ភាព​រៀបរយ​រួច​បាត់ទៅហើយ​។ ដូច្នេះ អ្នកជំនួញ​ក្នុងស្រុក​ខ្មែរ​យើង តែង​ជ្រើស​យក​ម៉ាក​នាឡិកា​មួយចំនួន ដូចជា Alexander , Casio, Frederick , Ganzi , Helmsley និង​Rolex ជាដើម​។​

៣. ឧបករណ៍​បច្ចេកវិទ្យា​
​អ្នកជំនួញ​រូប​ណា ក៏​ត្រូវការ​កុំព្យូទ័រ​សម្រាប់​ប្រើប្រាស់​ដែរ តែ​ម៉ាក​ដែល​សហគ្រិន​វ័យក្មេង​និយម​ប្រើ​ក្នុងប្រទេស​យើង គឺ​កុំព្យូទ័រ​របស់​ក្រុមហ៊ុន Apple​។ មូលហេតុ​ជាច្រើន​ដែល​អ្នកជំនួញ​វ័យក្មេង​ជ្រើស​យក​ម៉ាក​នេះ​មានដូចជា​ថាមពល​ថ្ម​បានយូរ រូបរាង​រចនា​ឡើង​សាមញ្ញ និង​ជា​ម៉ាក​ល្បី​ទូទាំង​ពិភពលោក​។ ជាពិសេស​ផ្ដល់​ភាពងាយស្រួល​ក្នុងការ​ប្រើប្រាស់ និង​យក​ដាក់​តាម​ខ្លួន​។​



​បើ​និយាយ​ពី​ទូរ​សព្ទ​វិញ អ្នកជំនួញ​វ័យក្មេង​តែងតែ​ចង់បាន​នូវ​ទូរ​សព្ទ​ដែល​ស៊ី​វិ​ល័យ និង​មាន​ភាព​លេចធ្លោ​ជាងគេ នៅក្នុង​ចង្កោម​អ្នក​ដែលមាន​អាជីព​ដូចគ្នា​។ កាន់តែ​ពិសេស​ទៀត​នេះ គឺ​វា​មានតម្លៃ​សម ទៅនឹង​វណ្ណៈ​របស់ខ្លួន នាពេល​បច្ចុប្បន្ន​។  នៅ​ក្នង​ទីផ្សារ​ទូរ​សព្ទ មាន​ម៉ូ​ឌែ​ល​មួយ​ដែលមាន​ភាពល្បីល្បាញ ទៅនឹង​អ្វីដែល​អ្នកជំនួញ​គួរតែមាន​នៅក្នុង​ដៃ វា​គឺ​OPPO Find X​។  មូលហេតុ​សំខាន់ៗ ដែល​គួរ​ជ្រើស​យក​ទូរ​សព្ទ​មួយ​នេះ ដោយ OPPO Find X ត្រូវបាន​រចនា​ឡើង​យ៉ាង​ប្រណីត មាន​អេក្រង់​លាត​ពេញទី កាមេរ៉ា​ទាំង​ខាងមុខ និង​ខាងក្រោយ ត្រូវបាន​បង្កប់​ក្នុង​តួ​នៃ​ទូរ​សព្ទ ពេល​ត្រូវ​ការប្រើ ទើប​វា​ងើប​ចេញមក​។ OPPO Find X មាន​ភាពល្អ​ឯក ឡូយ និង​ថ្លៃថ្នូរ​។ នៅពេល​ដៃ​របស់​អ្នក​កាន់​នូវ​ទូរ​សព្ទ​ស៊េរី​ទំនើប វា​ប្រៀបបាន​កំពុងតែ​កាន់​នូវ​ដុំ​គជ់​ដ៏​មានតម្លៃ ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ស​ក្ត​សម ទៅនឹង​តួខ្លួន​របស់​អ្នកជំនួញ​។ ដូច្នេះ​សម្រាប់​អ្នកជំនួញ​វ័យក្មេង ដែល​ចង់​ប្រើប្រាស់​នូវ​ទូរ​សព្ទ​ដែល​ស​ក្ត​សម​ទៅនឹង​តម្លៃ​ខ្លួន និង​ស៊ី​វិ​ល័យ​សូមកុំ​ភ្លេច OPPO Find X៕

(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com