ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រថយន្ត
ធ្លាប់តែ​ឮ​គេ​ហៅ​ម៉ូតូ ឬ​ម៉ូតូ​កង់​បី តោះ​ទៅ​មើលរូប​រាង​ដ៏​ប្លែក​របស់​ម៉ូតូ​កង់​បួន​ម្តង​
16, Jul 2018 , 8:39 pm        
រូបភាព
​ភ្នំពេញ​៖ នាយ យ៉ាន បាន​ជួប​សម្ភាស​ជាមួយ​បុរស​ម្នាក់​ដែលមាន​រហ័ស​នាម​ថា​«​ហា​បួន​» ដែល​គាត់​បាន​ជិះ​យាន​ពណ៌​ខ្មៅ​មួយគ្រឿង​ដ៏​ប្លែក ដែល​រូបរាង និង​ទំហំ​ប៉ុន​កូន​ឡានតូច មាន​ដំបូល តែ​គ្មាន​ខោអាវ​បិទបាំង​ជុំវិញ​ដូច​ឡាន​នោះទេ​។ បើ​គេ​មើល​លើ​បណ្ណ​សម្គាល់​យានយន្ត  យានជំនិះ​ដ៏​ចម្លែក​មួយ​នេះ គេ​ហៅថា​ម៉ូតូ ដែល​កង់​បួន​។ វា​មិនមែន​ម៉ូតូ​កែច្នៃ​នោះទេ តែ​ជា​យានយន្ត​ដែល​គេ​ធ្លាប់ប្រើ ហើយ​នាំចូល​ពី​បរទេស​។ លោក ហា​បួន បាន​ឲ្យ​ដឹងថា ម៉ូតូ មាន​កង់​បួន​នេះ ត្រូវបាន​ជួសជុល​ម៉ាស៊ីន បូម ហ្វ្រាំង ភ្លើង​ស៊ី​ញូ និង​តុបតែង​លម្អ​បន្ថែមទៀត ដើម្បី​បង្កើន​សោភ័ណភាព​របស់​វា​ឲ្យ​ប្លែក​មួយកម្រិត​ទៀត​។ ម៉ូតូ​ប្រភេទ​នេះ គឺ​ស​ក្ត​សម​នឹង​ការ​ជិះ​កម្សាន្ត​នៅ​តំបន់​រមណីយដ្ឋាន តំបន់​សមុទ្រ ឬ​មាត់ទន្លេ​ជាដើម​។

 


​ជា​បន្ត​សូម​ស្តាប់​សម្ភាស​រវាង នាយ យ៉ាន នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក ហា​បួន ខាងក្រោម​នេះ​៖


















Tag:
 យានយន្ត​
 ​រថយន្ត​
 ​ម៉ូតូ
© រក្សាសិទ្ធិដោយ thmeythmey.com