ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រថយន្ត
ក្រុមហ៊ុន Mercedes-Benz ចូលរួម​ជំរុញ​ទេសចរណ៍​ទស្សនា​ធម្មជាតិ វប្បធម៌ និង​បេះ​ផ្លែឈើ ក្នុង​ខេត្តពោធិ៍សាត់​
16, Jul 2018 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ពោធិ៍សាត់​៖ ក្រុមហ៊ុន​ទីភ្នាក់ងារ​ទេសចរណ៍​ចំនួន​៣ បានសម្រេច​បង្កើត​កញ្ចប់​ទេសចរណ៍​ទស្សនា​ធម្ម​ជាតិ វប្បធម៌ និង​បេះ​ផ្លែឈើ ក្នុង​ខេត្តពោធិ៍សាត់​។ ការសម្រេច​នេះ ធ្វើឡើង​នៅ​សាលាខេត្ត​ពោធិ៍សាត់ ដោយមាន​ការចូលរួម​ពី​លោក ម៉ៅ ធនិន អភិបាលខេត្ត និង​ថ្នាក់ដឹកនាំ​ខេត្ត​ជាច្រើនរូប​ទៀត​។ នៅក្នុង​កិច្ចប្រជុំ​នោះដែរ ក៏មាន​ការចូលរួម ពី​អ្នកសារព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​ជំរុញ​ពី​វិស័យ​ទេសចរណ៍ និង​ប្រតិបត្តិ​ករ​ដែល​ជួយ​ជំរុញ​វិស័យ​ទេសចរណ៍ ក៏ដូចជា​អ្នក​ដែល​ទទួលផល​ពី​វិស័យ​ទេសចរណ៍​ផងដែរ ហើយ​តំណាង​ក្រុមហ៊ុន Mercedes-Benz ក៏មាន​វត្តមាន​ក្នុង​កម្មវិធី​នេះដែរ​។



 លោក ឃុន ចាន់ថា នាយក​គ្រប់គ្រង​ផ្នែក​លក់ និង​ទីផ្សារ​របស់​ក្រុមហ៊ុន​ស្តារ​អូ​តូ ខេ​ម​បូ​ឌា បាន​ឲ្យ​ដឹងថា មូល​ហេតុដែល​ក្រុមហ៊ុន ស្តារ​អូ​តូ ខេ​ម​បូ​ឌា  ចូលរួម​ជំរុញ​ទេសចរណ៍​ទស្សនា​ធម្មជាតិ វប្បធម៌ និង​បេះ​ផ្លែឈើ​នេះ គឺ​ដោយសារតែ​ខេត្ត គឺមាន​សក្តានុពល​ទេសចរណ៍​ខ្លាំងក្លា ដែល​មិនគួរ​មើលរំលង​។ លោក ឃុន ចាន់ថា បញ្ជាក់ថា​៖«Mercedes-Benz មាន​ជាប់​ស្នេហ៍​នឹង​ខេត្តពោធិ៍សាត់​។ កន្លងមក​យើង​គិតថា ពោធិ៍សាត់ គ្រាន់តែ​ជា​ខេត្ត​ឆ្លងកាត់ ប៉ុន្តែ​យើង​មិន​បានដឹង​ស៊ីជម្រៅ​។ ក្រោយពី​យើង​បាន​ថ្នាក់ដឹកនាំ ក៏ដូចជា​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត និង​ធ្លាប់​ឮ​ពី​ប្រជាពលរដ្ឋ គាត់​ថា​ខេត្តពោធិ៍សាត់​មាន​កន្លែង​ទេសចរណ៍​ច្រើនណាស់ សប្បាយ​ណាស់​»​។ 

​មិន​ត្រឹមតែ​ចូលរួម​ជំរុញ​វិស័យ​ទេសចរណ៍ធម្មជាតិ ក្រុមហ៊ុន Mercedes ក៏​ប្តេជ្ញា   ពិនិត្យមើល​ជាប្រចាំ​ពី​ភាព​រីកចម្រើន​នៃ​វិស័យ​ទេសចរណ៍ នៅ​តំបន់​អូរ​សោម ក្នុងស្រុក​វាលវែង​ផងដែរ ដោយសារ​កន្លងមក​ក្រុមហ៊ុន​មួយ​ធ្លាប់បាន​ជំរុញ​ការអភិរក្ស និង​អភិវឌ្ឍន៍​វិស័យ​ទេស​វប្បធម៌រ​នៅ​ភូមិ​ជនជាតិដើម​ភាគតិច និង​ជំរុញ​បង្កើន​អ្នក​នាំ​ភ្ញៀវ​នៅ​តំបន់​អូរ​សោម​នេះដែរ​។​

​សូម​ទស្សនា​កិច្ច​សម្ភាស​ផ្ទាល់​រវាង​សារព័ត៌មាន​ថ្មីៗ និង​អភិបាលខេត្ត​ពោធិ៍សាត់ ប្រតិបត្តិ​ករ​ទេសចរណ៍ និង​តំណាង​ក្រុមហ៊ុន  Mercedes ដូចតទៅ​៖




Tag:
 ពោធិ៍សាត់​
  Mercedes
 ​ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com