កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ FIFA ចាយ​អស់​៧៩១​លាន​ដុល្លារ​ក្នុងនោះ​៤០០​លាន​ដុល្លារ​លើ​ប្រាក់រង្វាន់​
16, Jul 2018 , 10:19 pm        
រូបភាព
ក្រុមបារាំងលើកពាន World Cup ជាលើកទីពីរ។ រូបថត FIFA
ក្រុមបារាំងលើកពាន World Cup ជាលើកទីពីរ។ រូបថត FIFA
​ក្នុងនាម​ជា​ក្រុម​ម្ចាស់​ជើងឯក FIFA World Cup 2018 បារាំង​ទទួលបាន​ប្រាក់រង្វាន់​៣៨​លាន​ដុល្លារ​អាមេរិក រីឯ​ក្រូ​អាស៊ី​ដែលជា​ក្រុម​លេខ​២ បាន​២៨​លាន​ដុល្លារ​អាមេរិក ក្រុម​លេខ​បី​បែ​ល​ហ្សិ​ក បាន​២៤​លាន​ដុល្លារ​អាមេរិក ដោយ​លើស​ក្រុម​លេខ​៤​អង់គ្លេស​២​លាន​ដុល្លារ​អាមេរិក​។ ក្រុម​ផ្សេងទៀត​ក្នុងចំណោម​៣២​ក្រុម​ដែល​បង្ហាញ​វត្ត​មាននៅ​រុស្ស៊ី ក៏ត្រូវ​ទៅផ្ទះ​វិញ​ជាមួយនឹង​ប្រាក់រង្វាន់​ទៅតាម​វគ្គ​ដែល​គេ​បានបញ្ចប់​ផងដែរ​។​



​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA Council) នា​ជំនួប​នៅ​ក្រុង Kolkata កាលពី​ខែតុលា ឆ្នាំ​២០១៧ បានប្រកាស​អំពី​ទឹកប្រាក់​ដែល​ត្រូវ​ចំណាយ​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក FIFA World Cup ឆ្នាំ ២០១៨ នៅ​រុស្ស៊ី ក្នុង​ចំនួន​សរុប ៧៩១​លាន​ដុល្លារ​អាមេរិក​។

​ក្នុងចំណោម​ការចំណាយ​សរុប​ដល់​ទៅ​៧៩១​លាន​ដុល្លារ​អាមេរិក​នោះ ៤០០​លាន​ដុល្លារ​អាមេរិក គឺ​ប្រើប្រាស់​ទៅលើ​ការផ្តល់​ប្រាក់រង្វាន់​ដែល​ក្រុមកីឡា​ទាំង​៣២​ទៅតាម​ចំណាត់ថ្នាក់​ដែល​ពួកគេ​សម្រេចបាន រីឯ​ការចំណាយ​ផ្សេងទៀត រួមមាន ការបង់​ទៅ​ឲ្យ​ក្លិប​ដែល​កីឡា​ប្រកប​អាជីព និង​ការ​ថ្លៃ​សេវា​ធានារ៉ាប់រង​របស់​កីឡាករ​ទាំងអស់​។

​ការចំណាយ​សម្រាប់​ព្រឹត្តិការណ៍​នៅ​ឆ្នាំ​២០១៨​នេះ មាន​ចំនួន​លើស​កាលពី​ឆ្នាំ​២០១៤ រហូតដល់​ទៅ​៤០​ភាគរយ ជាពិសេស​ប្រាក់រង្វាន់ ដែល​កើន​ពី​៣៥៨​លាន​ដុល្លារ​អាមេរិក ទៅ​៤០០​លាន​ដុល្លារ​អាមេរិក​។​

​ប្រាក់រង្វាន់​សុទ្ធ​ដែល​ក្រុម​នីមួយៗ​ទទួលបាន​នោះ​គឺ​៖
-១៦​ក្រុម​ដែល​ធ្លាក់​នៅ​វគ្គ​ចែក​ពូ​ល (​អា​រ៉ា​ប៊ី​សា​អូឌីត​, អេ​ហ្ស៊ី​ប​, អ៊ីរ៉ង់​, ម៉ា​រ៉ុ​ក​, ប៉េ​រូ​, អូស្ត្រាលី​, នី​ហ្សេ​រី​យ៉ា​, អ៊ី​ស្លង់​, ស៊ែ​ប៊ី​, កូ​ស្តា​រី​កា​, កូរ៉េខាងត្បូង​, អាល្លឺម៉ង់​, ទុយ​នី​ស៊ី​, ប៉ា​ណា​ម៉ា​, សេ​នេ​ហ្គា​ល់ និង​ប៉ូឡូញ​) សរុប​១២៨​លាន​ដុល្លារ​អាមេរិក ដោយ​មួយក្រុមៗ​ទទួលបាន​៨​លាន​ដុល្លារ​អាមេរិក​។​

-៨​ក្រុម​ដែល​ធ្លាក់​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ (​ព័រ​ទុយ​ហ្គា​ល់​, អា​ហ្ស​ង់​ទីន​, ម៉ិ​ក​ស៊ិ​ក​, ជប៉ុន​, អេ​ស្ប៉ា​ញ​, ដា​ណឺ​ម៉ាក​, ស្វី​ស​, កូ​ឡុំ​ប៊ី​) សរុប​៩៦​លាន​ដុល្លារ​អាមេរិក ដោយ​មួយក្រុមៗ ទទួលបាន​១២​លាន​ដុល្លារ​អា​មេ​រិ​។​

-៤​ក្រុម​ដែល​ធ្លាក់​នៅ​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ (​អ៊ុយ​រូ​ហ្គា​យ​, ប្រេ​ស៊ី​ល​, រុស្ស៊ី​, ស៊ុយអែត​) សរុប​៦៤​លាន​ដុល្លារ​អាមេរិក ដោយ​មួយក្រុមៗ​ទទួលបាន​១៦​លាន​ដុល្លារ​អាមេរិក​។​

-​ក្រុម​លេខ​៤៖ អង់គ្លេស ទទួលបាន​២២​លាន​ដុល្លារ​អាមេរិក​
-​ក្រុម​លេខ​៣៖ បែលហ្ស៊ិក ទទួលបាន​២៤​លាន​ដុល្លារ​អាមេរិក​
-​ក្រុម​លេខ​២៖ ក្រូ​អាស៊ី ទទួលបាន​២៨​លាន​ដុល្លារ​អាមេរិក​
-​ក្រុម​ជើងឯក​៖ បារាំង ទទួលបាន​៣៨​លាន​ដុល្លារ​អាមេរិក​

​សូមបញ្ជាក់ថា ក្រុម​ទាំងអស់នោះ មិនមែន​បានតែ​ប្រាក់រង្វាន់​សុទ្ធ​នោះឡើយ ព្រោះ FIFA បាន​ទម្លាក់​ថវិកា​

 ក្រៅពី​ប្រាក់រង្វាន់​សុទ្ធ​នោះ ក្រុម​នីមួយៗ​ក្នុងចំណោម​ក្រុម​ទាំង​៣២​ទទួលបាន​រួចហើយ​នូវ​ថវិកា​សរុប​១.៥​លាន​ដុល្លារ​សម្រាប់​ការរៀបចំ​ផ្សេងៗ នៅមុន​ព្រឹត្តិការណ៍​ប្រកួត ដើម្បី​ធានាថា រាល់​ក្រុម​ទាំងអស់​ត្រូវមាន​កញ្ចប់​ថវិកា​យ៉ាងហោចណាស់​៩.៥​លាន​ដុល្លារ​អាមេរិក​សម្រាប់​ការចូលរួម FIFA World Cup 2018​។​

​ជាមួយគ្នានេះ​ផងដែរ ក្រោម​កម្មវិធី Club Benefit Programme សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ​រួមចំណែក​ថវិកា​ចំនួន​២០៩​លាន​ដុល្លារ​អាមេរិក បង់​ទៅ​ឲ្យ​ក្លិប​ជា​ថ្នូរ​នឹង​ការអនុញ្ញាត​ឲ្យ​កីឡាករ​របស់​ពួកគេ​ចូល​លេង World Cup​។​

​បន្ថែម​ពីលើ​នេះ​ទៀត FIFA ក៏បាន​បម្រុង​ថវិកា​១៣៤​លាន​ដុល្លារ​អាមេរិក​សម្រាប់​កម្ម​វិធី Club Protection Programme ដោយ​ក្លិប​នីមួយៗ​នឹង​ទទួលបាន​សំណង​ក្នុងករណី​កីឡាករ​របស់​ពួកគេ​រងរបួស​នាពេល​បំពេញបេសកកម្ម​ជាមួយ​ក្រុម​ជម្រើសជាតិ​៕


Tag:
 បាល់ទាត់​
  FIFA World Cup
  រុស្ស៊ី​
  World Cup Prize Money
© រក្សាសិទ្ធិដោយ thmeythmey.com