ជាតិ
សេដ្ឋកិច្ច
គ្រឹះស្ថានឥណទានជនបទប្រមាណ ៥០ បានបិទអាជីវកម្ម នៅឆមាសទី១ឆ្នាំនេះ
× ភ្នំពេញ៖ ប្រតិបត្តិករឥណទានជនបទប្រមាណ ៥០ គ្រឹះស្ថាន បានបិទដំណើរការអាជីវកម្ម នៅក្នុងអំឡុងឆមាសទី១ឆ្នាំនេះ។ នេះបើតាមរបាយការណ៍ ពាក់កណ្ដាលឆ្នាំរបស់ធនាគារជាតិនៃកម្ពុជា (NBC)។
របាយការណ៍ឲ្យដឹងថា គ្រឹះស្ថានឥណទានជនបទប្រមាណ ៥០ ត្រូវបានបិទ ដោយមួយចំនួនបញ្ឈប់ដំណើរការដោយខ្លួនឯង និងមួយចំនួនទៀត ត្រូវបិទដោយធនាគារជាតិ ព្រោះមិនគោរពបញ្ញត្តិច្បាប់។
ការបញ្ចប់អាជីវកម្មរបស់ប្រតិបត្តិករឥណទានជនបទទាំងនេះ ត្រូវបានគេមើលឃើញថា ដោយសារគ្រឹះស្ថានទាំងនោះមិនអាចរកផលចំណេញពីការដាក់ពិដានការប្រាក់ត្រឹម ១៨ភាគរយក្នុងមួយឆ្នាំរបស់រដ្ឋាភិបាល ដែលចាប់ផ្ដើមអនុវត្តពីខែមេសាឆ្នាំ២០១៧មក និងការរឹតបន្តឹងច្បាប់ដោយធនាគារជាតិ៕
© រក្សាសិទ្ធិដោយ thmeythmey.com