ជាតិ
សង្គមជាតិ
ផ្លូវជាតិ​លេខ​៤ ត្រូវបាន​ហាម​ឆ្លងកាត់​ដោយសារ​ជំនន់​ទឹកភ្លៀង ខណៈ​តំបន់​ខ្លះ​ក្នុង​ខេត្តកំពត​រង​ការលិចលង់​
18, Jul 2018 , 11:42 am        
រូបភាព
រដ្ឋបាលខេត្តព្រះសីហនុ
រដ្ឋបាលខេត្តព្រះសីហនុ
ដោយ:
​ព្រះសីហនុ​៖ ដោយសារតែ​ជំនន់​ទឹកភ្លៀង​នៅតែមាន​ការកើនឡើង​ជា​បន្តបន្ទាប់ កំណាត់​ផ្លូវជាតិ​លេខ​៤ នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ​១១៥-១១៦ ចំណុច​ស្ទឹង​សំរោង ក្នុង​ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ ត្រូវបានហាមឃាត់​ការធ្វើដំណើរ​ឆ្លងកាត់​។​



​រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​បញ្ជាក់ថា បច្ចុប្បន្ន​ជំនន់​ទឹកភ្លៀង​លើ​ស្ពាន​សំរោង​មាន​កម្ពស់​ដល់​ទៅ​១,២០ ម៉ែត្រ បណ្ដាល​ឲ្យ​លិចលង់ ផ្ទះ​ប្រជាពលរដ្ឋ​ជាង​៣០០​គ្រួសារ ។ ចំណែក​យាន្ត​យន្ត​គ្រប់​ប្រភេទ មិនអាច​ធ្វើដំណើរ​ឆ្លង​កាត់​បានឡើយ ដោយសារ​បញ្ហា​ជំនន់​ទឹកភ្លៀង​នេះ ។ រដ្ឋបាលខេត្ត​ព្រះសីហនុ ស្នើ​ឲ្យ​អ្នកធ្វើដំណើរ​ទៅ​ខេត្ត​ព្រះសីហនុ វាងតាម​ផ្លូវជាតិ​លេខ​៣​ជំនួស​វិញ ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន ។ ចំណែក​រថយន្ត​ធុន​ធំ ដូចជា​កុង​តឺ​ន័​រ ជាដើម​ត្រូវ​រង់ចាំ​រយៈពេល​១​ថ្ងៃ ក្រោយ​ទឹក​ស្រក​អស់ ទើប​អនុញ្ញាត​ឲ្យ​ធ្វើដំណើរ​ឆ្លងកាត់​បាន​។​



​រីឯ​ជំនន់​ទឹកភ្លៀង​នៅ​ខេត្តកំពត​វិញ បានធ្វើ​ឲ្យ​អាង​ស្តុក​ទឹក​ទំនប់​វា​រី​អគ្គិស​នី កំចាយ​ខេត្តកំពត ឡើងដល់​កម្រិត​ត្រូវ​បង្ហូរ​ចេញ​តាម​ទ្វារ​រំដោះ​ទឹក​ដែរ ខណៈ​ទឹក​ព្រែក​កំពង់បាយ​ហក់​ឡើង​ខ្ពស់ ដែល​បង្ក​ឲ្យ​តំបន់​មួយចំនួន​ទទួលរង​គ្រោះទឹកជំនន់​។ នេះ​បើតាម​រដ្ឋបាល​ខេត្តកំពត ចេញ​ផ្សាយផ្លូវការ​នៅ​ថ្ងៃទី​១៧ ខែកក្កដា​៕





Tag:
 សង្គម​
 ​ទឹកជំនន់​
 ​ខេត្ត​ព្រះសីហនុ​
 ​ផ្លូវជាតិ​លេខ​៤
© រក្សាសិទ្ធិដោយ thmeythmey.com