គ្រូបង្វឹកវ័យ ៥១ ឆ្នាំរូបនេះ ត្រូវបានសហព័ន្ធកីឡាបាល់ទាត់អ៊ីស្លង់ (KSI) ជ្រើសរើសមកធ្វើជាជំនួយការលោក Lars Lagerback កាលពីឆ្នាំ ២០១១ មុនក្លាយជាអ្នកគ្រប់គ្រងពេញលេញក្នុងឆ្នាំ ២០១៤ ហើយបានជួយឲ្យអ៊ីស្លង់ទម្លាក់អង់គ្លេសនៅ Euro 2016 ទៀតផង។
ជាអតីតពេទ្យធ្មេញ Hallgrimsson ជាគ្រូបង្វឹកតែម្នាក់គត់ក្នុងប្រវត្តិសាស្ត្របាល់ទាត់អ៊ីស្លង់ក្នុងការនាំប្រទេសដ៏តូចមួយនេះឈានទៅកាន់ការប្រកួតពានរង្វាន់ពិភពលោក FIFA World Cup ជាលើកដំបូង ដែលធ្វើឡើងក្នុងប្រទេសរុស្ស៊ី ឆ្នាំ២០១៨នេះ។