អត្ថបទពាណិជ្ជកម្ម
វគ្គ​ខ្លី​ស្តីពី​«​វិជ្ជាជីវៈ​ភ្នាក់ងារ​អចលនវត្ថុ និង​វាយតម្លៃ​អចលនវត្ថុ​» នឹង​ជួយ​ឲ្យ​អ្នក​ក្លាយជា​ភ្នាក់ងារ​អចលនវត្ថុ​ស្របច្បាប់​
18, Jul 2018 , 3:26 pm        
រូបភាព
ដោយ:
​កាលពី​ថ្មីៗ​នេះ សាកលវិទ្យាល័យ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សហការ​ជាមួយ​សមាគម​អ្នកវាយតម្លៃ​អចលនទ្រព្យ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បានរៀបចំ​សិក្ខាសាលា​មួយ ផ្សព្វផ្សាយ​ពី​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ «​វិជ្ជាជីវៈ​ភ្នាក់ងារ​អចលនវត្ថុ និង​វិជ្ជាជីវៈ​វាយតម្លៃ​អចលនវត្ថុ​»  ដល់​សិស្ស និស្សិត ភ្នាក់ងារ វិនិយោគិន និង​សាធារណជន​ទូទៅ​។  សិក្ខាសាលា​នេះ ធ្វើឡើង​ដើម្បី ឱ្យ​ជ្រាប​កាន់តែច្បាស់​ថែមទៀត បន្ទាប់ពី​បានទទួល​ស្គាល់​កម្មវិធី​បណ្តុះបណ្តាល​លើ​ជំនាញ «​វិជ្ជាជីវៈ​ភ្នាក់ងារ​អចលនវត្ថុ និង​វិជ្ជាជីវៈ​វាយតម្លៃ​អចលនវត្ថុ​»​នេះ ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​ធ្វើឡើង​កាលពី​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ ២០១៨​។

​សិស្ស​-​និស្សិត ភ្នាក់ងារ​វិនិយោគិន និង​សាធារណជន​ទូទៅ ដែលមាន​ចំណាប់អារម្មណ៍ ចង់​សិក្សា​ស្វែងយល់​អំពី​វិស័យ​អចលនវត្ថុ ពិសេស​ចង់​ក្លាយជា​ភ្នាក់ងារ​អចលនវត្ថុ​ស្របច្បាប់ នៅ​កម្ពុជា អាចដាក់​ពាក្យ​ចូលរៀន នៅ​សាកលវិទ្យាល័យ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែលមាន​អាសយដ្ឋាន អគារ​លេខ ៦៨ ផ្លូវ​៥២៨ កែង​និង​ផ្លូវ ២១៩ សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​



​លោក ជួន រតនៈ សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានឱ្យដឹងថា​កម្មវិធី​បណ្តុះបណ្តាល​រយៈពេល​ខ្លី​នេះ នឹង​ផ្តល់​ជា​ចំណេះដឹង បទពិសោធន៍ និង​ប្រយោជន៍​ជាច្រើន​ដល់​សិក្ខាកាម​ដូចជា​៖

- ក្លាយជា​ភ្នាក់ងារ​អចលនវត្ថុ ទទួលស្គាល់​ដោយ​ក្រសួង​សេដ្ឋ កិច្ច​និង​ហិរញ្ញវត្ថុ​ស្របច្បាប់​។
- បាន​យល់ដឹង​ពី​វិធីសាស្ត្រ​លក់ និង​ការធ្វើ​ទីផ្សារ​របស់​ភ្នាក់ងារ​អចលនវត្ថុ​
- ការវិភាគ និង​ការព្យាករណ៍​នៃ​ទីផ្សារ​អ​លន​ទ្រព្យ​
- លក្ខខណ្ឌ និង​នីតិវិធី ស្នើសុំ​អាជ្ញា​បណ្ណ​អាជីវកម្ម​
- កាតព្វកិច្ច និង​ក្រមសីលធម៌​ភ្នាក់ងារ​
- ប្រភេទ ទម្រង់​កម្មសិទ្ធិ សិទ្ធិ​ប្រត្យក្ស​ប្រើប្រាស់ និង​អាស្រ័យ​ផល និង​ប្រាតិភោគ​ប្រក្ស​ត្រ​លើ​អចលនវត្ថុ​
- មូលដ្ឋានគ្រឹះ​ច្បាប់កិច្ចសន្យា និង​ការអនុវត្ត​កិច្ចសន្យា (​សិទ្ធិ និង​កាតព្វកិច្ច​គូភាគី​)
- ការអនុវត្ត​ពន្ធ​ពាក់ព័ន្ធ​និង​អចលនទ្រព្យ​
 នីតិវិធី​កត់ត្រា កិច្ច​បញ្ជិកា​គណនេយ្យ​ពាក់ព័ន្ធ​ជាដើម​។​

​លោក ជួន រតនៈ ក៏បាន​បញ្ជាក់​បន្ថែមទៀត​ដែរ​ថា កម្មវិធី​បណ្តុះបណ្តាល​នេះ នឹងត្រូវ​សិក្សារយៈពេល ៧៥​ម៉ោង មាន ៦​មុខវិជ្ជា រួមមាន​៖១. ក្របខណ្ឌ​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ក្នុងការ​គ្រប់គ្រង​ភ្នាក់ងារ​អចលនវត្ថុ​។ ២. មូលដ្ឋានគ្រឹះ​អចលនវត្ថុ​តាមច្បាប់​ភូមិបាល និង​ក្រមរដ្ឋប្បវេណី​។  ទី​៣.​មូលដ្ឋានគ្រឹះ​កិច្ចសន្យា​។ ទី​៤. ពន្ធ​ពាក់ព័ន្ធ​អចលនវត្ថុ​។ ទី​៥.​មូលដ្ឋានគ្រឹះ​គណនេយ្យ​និង ទី​៦.​មូលដ្ឋានគ្រឹះ​ទីផ្សារ សម្រាប់​ភ្នាក់ងារ​អចលនវត្ថុ​។

​បន្ថែម​ពីនេះ សិក្ខាកាម ត្រូវបាន​អនុញ្ញាត​ឱ្យចូល​រួម​ទស្សនកិច្ច​សិក្សា ដើម្បី​ផ្សារភ្ជាប់​ទ្រឹះ​ស្តី​ទៅនឹង​ការអនុវត្ត​ជាក់ស្តែង ដែល​កម្មវិធី​នេះ រៀបចំ​ដោយ​សាកលវិទ្យាល័យ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​មានការ​សម្របសម្រួល ពី​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ផ្ទាល់​ទៀតផង​។​



​លោក គីម ហ៊ាង ប្រធាន​សមាគម មាន​ជំនឿ​យ៉ាង​មុតមាំ​ថា តាមរយៈ​កម្មវិធី​បណ្តុះ​បណ្តាល​ដែល​ទទួលស្គាល់​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នេះ នឹង​ផលិត​ធនធានមនុស្ស ដែលមាន​ជំនាញ​វិជ្ជាជីវៈ​ពិតប្រាកដ មាន​សមត្ថភាព និង​ក្រមសីលធម៌​ខ្ពស់​។ ពួកគាត់​នឹងចូលរួម​ចំណែក​យ៉ាងសកម្ម ក្នុងការ​ជំរុញ​វិស័យ​អ​ល​ច​នវ​ត្ថុ​នៅ​កម្ពុជា​កាន់តែ​រីកចម្រើន និយាយ​ដោយឡែក និង​និយាយ​ជារួម ពួកគេ​នឹង​នាំមក​នូវ​កំណើន​សេដ្ឋកិច្ចជាតិ តាមរយៈ​ការទាក់ទាញ​វិនិយោគ លើ​វិស័យនេះ​កាន់តែច្រើន​។ នេះ​បើតាម លោក គីម ហ៊ាង​។​

​តម្លៃ​សិក្សា វគ្គ​បណ្តុះបណ្តាល​ខ្លី​នេះ គឺ​ត្រឹមតែ ២៦០​ដុល្លារ​ប៉ុណ្ណោះ ក្នុង​១​នាក់​។ អ្វីដែល​ពិសេស សាកលវិទ្យាល័យ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដែលជា​អ្នករៀបចំ​កម្មវិធី​បណ្តុះ​បណ្តាល​នេះ កំណត់​ចំនួន​សិក្ខាកាម​ចូលរៀន ក្នុង ១​ថ្នាក់ ត្រឹមតែ​៣៥​នាក់ ប៉ុណ្ណោះ​។

​កាលបរិច្ឆេទ​ចូលរៀន គឺ​នៅ​ថ្ងៃទី ០៨ ខែ សីហា ឆ្នាំ ២០១៨ សម្រាប់​វេន​សិក្សា​ថ្ងៃ ចន្ទ​-​សុក្រ និង ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៨ សម្រាប់​វេន​សិក្សា​ចុង​សប្តាហ៍​។​



​ម្យ៉ាងវិញទៀត  ក្រោយ​បំពេញ​គ្រប់​លក្ខខណ្ឌ​តម្រូវ​របស់​សាកលវិទ្យាល័យ សិក្ខាកាម​នឹងត្រូវ​អនុញ្ញាតិ​ឱ្យ​ប្រឡង​បញ្ចប់​ការសិក្សា​។ តាមរយៈ​ការប្រឡង​នេះ សិក្ខាកាម​នឹង​ទទួលបាន​លិខិតបញ្ជាក់​ការសិក្សា ចេញ​រួមគ្នា​ដោយ​សាកលវិទ្យាល័យ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​។ បន្ថែម​លើ​នេះ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នឹង​ចេញ​វិញ្ញាបនបត្រ​វិជ្ជាជីវៈ​ភ្នាក់ងារ​អ​ល​ច​នវ​ត្ថុ ដែល​បញ្ជាក់​ពី​ភាពស្របច្បាប់ ក្នុងការ​ប្រកប​របរ​ជា​ភ្នាក់ងារ​អចលនវត្ថុ​នៅ​កម្ពុជា​។​

​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​ទូរស័ព្ទ​លេខ ០២៣ ៨៨២ ៦១០, ០៨៧ ៨០៣ ១៦៨៕

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com