ពីនេះ ពីនោះ
ការអប់រំគឺជាអាវុធដ៏មានឥទ្ធិពលបំផុតដែលអ្នកអាចប្រើដើម្បីផ្លាស់ប្តូរពិភពលោក រូបថត AFP
× ពលរដ្ឋអាហ្វ្រិកខាងត្បូង នៅថ្ងៃទី១៨ ខែកក្កដា នេះ នាំគ្នាប្រារព្ធខួបកំណើត១០០ឆ្នាំរបស់វីរបុរសខ្លួន គឺលោក Nelson Mandela ដែលជាអតីតប្រធានាធិបតី និងជាជ័យលាភីពានរង្វាន់ណូបែលសន្តិភាព។ ថ្វីត្បិតតែលោកបានទទួលមរណភាពកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៣ ក៏ដោយ ប៉ុន្តែគុណបំណាច់ដ៏ធំធេងរបស់គាត់ មានតម្លៃជាអមតៈសម្រាប់ប្រជាជាតិអាហ្វ្រិកខាងត្បូង។
សំដីមាសរបស់លោក Nelson Mandela មានឥទ្ធិពលយ៉ាងខ្លាំងដល់មនុស្សជាតិនានាលើពិភពលោក។ សារព័ត៌មាន ThmeyThmey សូមដកស្រង់សំដីដ៏មានន័យមួយឃ្លារបស់លោក ទាក់ទងនឹងអប់រំ ដូចខាងក្រោម៖
«ការអប់រំគឺជាអាវុធដ៏មានឥទ្ធិពលបំផុតដែលអ្នកអាចប្រើដើម្បីផ្លាស់ប្តូរពិភពលោក»។
Education is the most powerful weapon which you can use to change the world .
© រក្សាសិទ្ធិដោយ thmeythmey.com