ជាតិ
សេដ្ឋកិច្ច
ចំណូល​គយ​ពី​យានយន្ត​កើនឡើង​ខ្ពស់ នៅក្នុង​ឆមាស​ទី​១​ឆ្នាំនេះ​
18, Jul 2018 , 10:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដ្ឋាភិបាល​ប្រមូល​ចំណូល​ពន្ធគយ និង​អាករ​បាន​ចំនួន ១១៧២​លាន​ដុល្លារ​អាមេរិក នៅក្នុង​រយៈពេល​៦​ខែ​ដើម​ឆ្នាំនេះ ដែល​កើនឡើង ២៧,៨​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​២០១៧​។



​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ បាន​ឲ្យ​ដឹងថា ការប្រមូល​ចំណូល​ពីមុខ​ទំនិញ​យានយន្ត​មាន​កំណើន ៤០,៥​ភាគរយ​, ប្រេង និង​ថាមពល​កើន ១០,៥​ភាគរយ​, គ្រឿងសំណង់​កើន ២៦,៦​ភាគរយ និង​មុខទំនិញ​ផ្សេងៗ ២៧​ភាគរយ​។ 

​លោក គុណ ញឹម ត្រូវបាន​ស្រង់​សំដី​ដោយសារ​ព័ត៌មាន Freshnews នៅក្នុង​កិច្ចប្រជុំ​បូកសរុប​បាយ​ការណ៍​ប្រចាំឆមាស​ទី​១ ទៀតថា ចំណូល​ពន្ធគយ ១១៧២​លាន​ដុល្លារ​នេះ គឺ​ស្មើនឹង ៥៦,៧​ភាគរយ​នៃ​ផែនការ​ប្រចាំឆ្នាំ​៕


Tag:
 ពន្ធគយ​
© រក្សាសិទ្ធិដោយ thmeythmey.com