ជាតិ
​​​ន​យោ​បាយ​ជាតិ​
មន្ត្រី​អតីត​បក្សប្រឆាំង ជំរុញ​ឲ្យ​អាមេរិក ដាក់ទណ្ឌកម្ម​បន្ថែម​លើ​កម្ពុជា ឲ្យ​បាន​មុន​បោះឆ្នោត​
19, Jul 2018 , 8:19 pm        
រូបភាព
កញ្ញា កឹម មនោវិទ្យា និង​​ថ្នាក់ដឹ​​កនាំនៃ​​អតីត​​គណបក្ស​​សង្គ្រោះ​​ជាតិ​​ប្រចាំសា​​​​​ខាសហរដ្ឋអាមេរិក ថតជាមួយលោក Ed Royce សមា​​ជិក​​​រដ្ឋស​​ភាអា​​មេិក។ រូប​​ពីទំព័រ​​​ហ្វេស​​​ប៊ុក​​​របស់​​លោក កឹម សុខា
កញ្ញា កឹម មនោវិទ្យា និង​​ថ្នាក់ដឹ​​កនាំនៃ​​អតីត​​គណបក្ស​​សង្គ្រោះ​​ជាតិ​​ប្រចាំសា​​​​​ខាសហរដ្ឋអាមេរិក ថតជាមួយលោក Ed Royce សមា​​ជិក​​​រដ្ឋស​​ភាអា​​មេិក។ រូប​​ពីទំព័រ​​​ហ្វេស​​​ប៊ុក​​​របស់​​លោក កឹម សុខា
ដោយ: ថ្មីៗ
​ថ្នាក់ដឹកនាំ​មួយចំនួន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ទៅ​ជួប​សមាជិក​រដ្ឋសភា​អាមេរិក​បី​រូប គឺ​លោក Ed Royce លោក Ted Yoho និង​លោក Alan Lowenthal ដើម្បី​ជំរុញ​ឲ្យ​អាមេរិក អនុម័ត​ច្បាប់​ថ្មី​ឲ្យ​លឿង ក្នុងការ​ដាក់ទណ្ឌកម្ម​បន្ថែម​មកលើ​រដ្ឋាភិបាល​កម្ពុជា​។ ពួកគេ ចង់​ឲ្យ​ច្បាប់​ថ្មី​នេះ កើតឡើង​មុន​ការបោះឆ្នោត​នៅ​កម្ពុជា​។ 


  
​មន្ត្រី​អតីត​គណបក្សប្រឆាំង ក៏បាន​ស្នើ​ឲ្យ​សហរដ្ឋអាមេរិក ដាក់​មន្ត្រី​រដ្ឋាភិបាល​ក​ម្ពុ​ជា​ផ្សេងទៀត  ចូលទៅក្នុង​បញ្ជី​ឈ្មោះ​នៃ​អ្នករំលោភ​សិទ្ធិមនុស្ស​។ លើសពីនេះ ពួកគេ ថែមទាំង​សុំ​ឲ្យ​ក្រសួងពាណិជ្ជកម្ម​អាមេរិក បើក​ការស៊ើបអង្កេត​ពី​កម្មវិធី​អនុគ្រោះ​ពន្ធ​មកលើ​កម្ពុជា ដើម្បី​បង្ខំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា គោរព​សិទ្ធិមនុស្ស និង​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ​។ 
 
អត្ថបទទាក់ទង
 
 
​ព័ត៌មាន​ជំវិញ​ជំនួប​រវាង​មន្ត្រី​អតីត​គណបក្សប្រឆាំង និង​សមាជិក​រដ្ឋសភា ត្រូវបាន​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​។ មន្ត្រី​អតីត​គណបក្សប្រឆាំង​បី​រូប ប្រចាំ​សាខា​ក្នុង​សហរដ្ឋអាមេរិក  ដែល​បាន​ទៅ​ជួប​សមាជិក​រដ្ឋសភា​អាមេរិក គឺ​លោក​លោក  ផាន ប្រាក់ លោក  វ៉ា សាម៉ន លោក  សុខ សុផាត និង​លោក រាជ សុ​គុណ​។ 
 
​ព័ត៌មាន​ខាងលើ មិនបាន​បញ្ជាក់ថា​កញ្ញា កឹម មនោ​វិទ្យា កូនស្រី​របស់លោក កឹម សុខា បាន​ចូល​ពិភាក្សា​ជាមួយ​សមាជិក​រដ្ឋសភា​អាមេរិក ឬក៏​អត់​នោះទេ​។ ប៉ុន្តែ រូប​ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក កឹម សុខា មាន​រូប​កញ្ញា កឹម មនោ​វិទ្យា ឈរ​ថត​ជាមួយ​សមាជិក​រដ្ឋសភា​អាមេរិក​ទាំងនោះ​។  
 
​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ចំអក​ថា ការ​ខ្នះខ្នែង​របស់​អតីត​ក្រុម​អ្នកប្រឆាំង មិនមាន​ប្រយោជន៍​នោះទេ​។ លោក លើកឡើងថា ពួកគេ បានរ​ត់ទៅ​ពឹងពាក់​អាមេរិក និង​បរទេស​ជា​យូរ​មកហើយ តែ​មកដល់ពេលនេះ នៅ​មិនឃើញ​ទទួលបាន​លទ្ធផល​វិជ្ជមាន​អ្វី​ឡើយ​។ 
 
​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​រូបនេះ បកស្រាយ​ថា ត្រឹម​សមាជិក​រដ្ឋ​ស​អាមេរិក​ពីរ​-​បីនាក់ មិន​អាចមាន​ឥទ្ធិពល ក្នុងការ​ជំរុញ​ឲ្យ​មានទណ្ឌ​កម្ម​មកលើ​រដ្ឋា​ភិ​បាល​កម្ពុជា​នោះទេ​។ លោក ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ យ៉ាង​ដូច្នេះ​ថា​៖«​ការដាក់ទណ្ឌកម្ម គឺ​មិនមែន​ងាយ ដូច​ក្រុមប្រឆាំង និយាយ​នោះទេ​។ នៅមាន​នីតិវិធី ច្រើនណាស់​»​។ 
 
​មួយរយៈ​ចុងក្រោយ​នេះ ជាពិសេស​ខណៈ​ការបោះឆ្នោត ជិត​មកដល់ អតីត​ក្រុម​អ្នកប្រឆាំង​នៅក្រៅ​ប្រទេស ដោយមាន​លោក សម រង្ស៊ី ជា​អ្នកដឹកនាំ ខិតខំ​ខ្លាំងណាស់ ក្នុងការ​ជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិ ដាក់​សម្ពាធ​មកលើ​រដ្ឋា​ភិ​បាល​កម្ពុជា​។ ជាមួយគ្នានេះ ពួកគេ នៅតែ​អំពាវនាវ​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨៕  

Tag:
 បោះឆ្នោត​
  CNRP
© រក្សាសិទ្ធិដោយ thmeythmey.com