កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd ឡើងឈរ​លេខ​២ ក្នុងនាម​ក្លិប​កីឡា​ថ្លៃ​ជាងគេ​លើ​លោក ខណៈ​ក្លិប​បាល់អោប​អាមេរិក​រក្សា​លេខ​១​ដដែល​
20, Jul 2018 , 5:25 pm        
រូបភាព
Manchester United នៅតែ​រក្សា​តំណែង​ចំណាត់ថ្នាក់​លេខ​១​ក្នុងនាម​ក្លិប​កីឡាបាល់ទាត់​មានតម្លៃ​ថ្លៃ​ជាងគេ​បំផុត​លើ​លោក បើ​ទោះ​ពួកគេ​បាន​ត្រឹម​ចំណាត់ថ្នាក់​ទី​២​នៅ Premier League និង​មិន​ទទួលបាន​ពាន​អ្វី​សោះ​នៅ​រដូវ​កាល​ចាស់ ២០១៧-២០១៨​។ មិនតែប៉ុណ្ណោះ ក្លិប​រហស្សនាម​បិសាច​ក្រហម​នេះ​អាច​ដណ្តើម​កៅអី​លេខ​រៀង​២​ក្នុង​តារាង​ក្លិប​កីឡា​ថ្លៃ​ជាងគេ​លើ​លោក​ពី​ក្លិប​កីឡា​ប៊េ​ស​ប៊​ល (Baseball) New York Yankees ទៀតផង ដោយ​តាម​ពីក្រោយ​ក្លិប​កីឡា​បាល់អោប Dallas Cowboys របស់​អាមេរិក​ដដែល​។



​ទស្សនា​វ​ដ្តី Forbes បាន​សិក្សា​ស្រាវជ្រាវ​ចុងក្រោយ​បំផុត ដោយ​បង្ហាញ​ពី​តម្លៃ​កើនឡើង​របស់​ក្លិប Man Utd រហូតដល់ ៤១២៣​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​២០១៨​នេះ​។ រីឯ​ក្លិប​កីឡា​បាល់អោប Dallas Cowboys របស់​អាមេរិក​បាន​កើន​ទៅដល់ ៤៨០០​លាន​ដុល្លារ​។​

​ទស្សនា​វ​ដ្តី​ល្បីឈ្មោះ​លំដាប់​ពិភពលោក​មួយ​នេះ ក៏បាន​បង្ហាញ​ពី​តម្លៃ​ក្លិប​កីឡា​ចំនួន​៨​ផ្សេងទៀត ដែល​ក្នុងនោះ​មាន​ក្លិប​កីឡាបាល់ទាត់​ពីរ​ទៀត​រួមមាន Real Madrid និង Barcelona ផងដែរ​។​

​ខាងក្រោម​នេះ Forbes នឹង​បង្ហាញ​ពី​តម្លៃ​របស់​ក្លិប​កីឡា​ទាំង​១០​ដែលមាន​តម្លៃ​ថ្លៃ​ជាងគេ​លើ​លោក​៖

១. ក្លិប​កីឡា​បាល់អោប Dallas Cowboys មានតម្លៃ ៤៨០០​លាន​ដុល្លារ ដែលមាន​ម្ចាស់​ជា​អ្នកជំនួញ​អាមេរិក លោក Jerry Jones​។​

២. ក្លិប​បាល់ទាត់ Manchester United មានតម្លៃ ៤១២៣​ពាន់​លាន​ដុល្លារ ដែល​គ្រួសារ​របស់​ត្រកូល Glazer ជា​អ្នកកាន់កាប់​។​

៣. ក្លិប​បាល់ទាត់ Real Mardrid មានតម្លៃ ៤០០៨​លាន​ដុល្លារ កាន់​កាន់​ដោយ​ម្ចាស់​ភាគហ៊ុន​ច្រើន​។​

៤. ក្លិប​បាល់ទាត់ Barcelona មានតម្លៃ ៤០៦៤​លាន​ដុល្លារ កាន់​កាន់​ដោយ​ម្ចាស់​ភាគហ៊ុន​ច្រើន​។​
 
៥. ក្លិប​កីឡា​ប៊េ​ស​ប៊​ល (Baseball) New York Yankees មានតម្លៃ ៤០០០​លាន​ដុល្លារ ដែល​កាន់កាប់​ដោយ​គ្រួសារ​របស់​អ្នកជំនួញ Steinbrenner​។​
 
៦. ក្លិប​បាល់អោប New England Patriots​    ​មានតម្លៃ ៣៧០០​លាន​ដុល្លារ ដែលមាន​ម្ចាស់​ជា​អ្នកជំនួញ​អាមេរិក​លោក Robert Kraft​    ​

៧. ក្លិប​បាល់បោះ New York Knicks នៃ​ក្របខណ្ឌ NBA មានតម្លៃ ៣៥៩០​លាន​ដុល្លារ ដែល​កាន់កាប់​ដោយ​ក្រុមហ៊ុន​របស់​អាមេរិក Madison Square Garden Company ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ញូវយ៉ក​។​

៨. ក្លិប​បាល់បោះ Los Angeles Lakers នៃ​ក្របខណ្ឌ NBA មានតម្លៃ ៣២៩០​លាន​ដុល្លារ ដែល​កាន់កាប់​ដោយ​លោក Philip Anschutz អ្នកជំនួញ​ជនជាតិ​អាមេរិក និង​គ្រួសារ Jerry Buss៕
​    ​     
៨. ក្លិប​កីឡា​បាល់អោប New York Giants​    ​មានតម្លៃ ៣២៩០​លាន​ដុល្លារ កាន់កាប់​ដោយ​អ្នកជំនួញ​អាមេរិក​ពីររូប​គឺ​លោក Steven Tisch និង John Mara​។​

១០. ក្លិបកីឡា​បាល់បោះ  Golden State មានតម្លៃ ៣១០០​លាន​ដុល្លារ ដែលមាន​អ្នកជំនួញ​ជនជាតិ​អាមេរិក​លោក Joe Lacob​ជា​ម្ចាស់​៕


Tag:
 បាល់ទាត់​
  Forbes
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com