អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន ឌី​អេ​ហ្វ​ឌី​អិ​ល (DFDL) និង​សភាពាណិជ្ជកម្ម​ចិន​នៅ​កម្ពុជា សហការគ្នា​ផ្តល់​ប្រឹក្សា​ដល់​វិនិយោគិន​ចិន​ដែល​មក​វិនិយោគ​នៅ​កម្ពុជា​
20, Jul 2018 , 5:30 pm        
រូបភាព
ដោយ:
​ឥទ្ធិពល​របស់​ចិន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បាន​កើន​ឡើងជា​បន្តបន្ទាប់ ក្នុងអំឡុងពេល ៥​ឆ្នាំ​ជាប់​គ្នា​នេះ គិត​ចាប់ពី​ឆ្នាំ ២០១៣ ដល់​ឆ្នាំ ២០១៧ ចិន​គឺជា​វិនិយោគិន​ដោយផ្ទាល់​ពី​បរទេស​ធំជាងគេ​របស់​កម្ពុជា ដែលមាន​ទុនវិនិយោគ​សរុប​ប្រមាណ ៥.៣ ពាន់​លាន​ដុល្លារ​អាមេរិក ឬ​ប្រហែល ១ ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ​។​

​ការវិនិយោគ​របស់​ចិន ត្រូវបាន​ចាត់ទុកជា​ប្រភព​វិនិយោគ​ដ៏​សំខាន់​ជាងគេ ស្ទើរតែ​គ្រប់​វិស័យ​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​។ នេះ​គឺ​ដោយសារ​ទំនាក់ទំនង​ល្អ រវាង​រដ្ឋាភិបាល​កម្ពុ​ជា និង រដ្ឋាភិបាល​ចិន រួមទាំង​គោលនយោបាយ​លើកទឹកចិត្ត​របស់​កម្ពុ​ជា ចំពោះ​ការវិនិយោគ​ដោយផ្ទាល់​ពី​បរទេស ដែល​បាន​ទាក់ទាញ​វិនិយោគ​ពី​ក្រុមហ៊ុន​ចិន​ជាច្រើន ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។​

​វិនិយោគិន​ចិន​បាន​ចូលមក​ប្រទេស​កម្ពុជា​ក្រោមរូបភាព​ជាច្រើន​ដូចជា ជា​សម្ព័ន្ធ​អាជីវកម្ម និង​ក្រុមហ៊ុន​ធំៗ​ដោយ​បង្កើតជា​សាខា និង​បណ្តាញ​ចែកចាយ សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ និង​វិនិយោគ​លើ​គម្រោង​អភិវឌ្ឍន៍ ព្រមទាំង​ក្រោមរូបភាព​ជា​រូបវន្តបុគ្គល ដែល​មានបំណង​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ និង​អាជីវកម្ម​ខ្នាត​មធ្យម​ជាដើម​។ ទីផ្សារ​កម្ពុជា សម្រាប់​ការវិនិយោគ​របស់​ចិន កំពុងតែ​រីក​ធំធាត់​. ប៉ុន្តែ​ទន្ទឹមនឹងនោះ ក៏​នៅមាន​ការភាន់ច្រឡំ និង​ខ្វះ​តម្លាភាព​ចំពោះ​វិនិយោគិន​ទាំងឡាយ​ផងដែរ​។

​រនាំង​នៃ​ភាសា តែងតែ​បង្ក​ជា​បញ្ហា​ប្រឈម​។ ច្បាប់​ស្តីពី​ការ​និ​វិយោគ និង​ច្បាប់​ស្តីពី​ពន្ធដារ​ថ្មីៗ ជាច្រើន​បាន​ចូល​ជា​ធរមាន ឬ​ត្រូវ​រំពឹងថា​នឹងមាន​ការកែប្រែ​។ អ្នកផ្តល់​ប្រឹក្សា​ជាច្រើន​ដែលផ្តល់​ប្រឹក្សា​ដល់​វិនិយោគិន ដែលមាន​ចំណាប់អារម្មណ៍​ក្នុងការ​វិនិយោគ មិន​បានដឹង​ទាំងស្រុង​អំពី​ការវិវត្តន៍​ថ្មីៗ​ទ្បើ​យ ដែល​នេះ​អាច​បង្ក​ជា​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ ដល់​វឌ្ឍនភាព​នៃ​ការវិនិយោគ នៅពេលដែល​វិនិយោគិន​ដឹងថា ពួកគេ​បានទទួល​យោបល់​ប្រឹក្សា​ដែល​មិន​ត្រឹមត្រូវ និង​មិន​ពេញលេញ​។​

​ក្រុមហ៊ុន ឌី​អេ​ហ្វ​ឌី​អិ​ល និង​សភាពាណិជ្ជកម្ម​ចិន​នៅ​កម្ពុជា បានឃើញ​ពី​តម្រូវការ​នៃ​ការអប់រំ​បន្ថែម​ដល់​វិនិយោគិន និង​ការផ្តល់​ប្រឹក្សា​ដែលមាន​ប្រយោជន៍ និង​អាច​យកទៅ​អនុវត្តបាន​ចំពោះ​ប្រភេទ​វិនិយោគ​ជាច្រើន ក្រោម​ទិដ្ឋភាព​ច្បាប់ និង​ពន្ធដារ សម្រាប់​វិនិយោគិន​ដែលមាន​បំណង​ចង់​វិនិយោគ ព្រមទាំង​វិនិយោគិន​ដែល​បាន​វិនិយោគ​នៅ​កម្ពុជា​រួចហើយ​។ កិច្ចការ​នេះ គឺ​ហួស​ពី​ការកំណត់​ជាធម្មតា នូវ​កាលានុវត្តភាព និង​និន្នាការ​នៃ​ការវិនិយោគ​។ តាមរយៈ​កិច្ចសហការ​រវាង​គ្នា​ក្រុមហ៊ុន ឌី​អេ​ហ្វ​ឌី​អិ​ល និង​សភាពាណិជ្ជកម្ម​ចិន​នៅ​កម្ពុជា មានបំណង​ត្រួស​ត្រាយផ្លូវ​ឱ្យ​រលូន​សម្រាប់​វិនិយោគិន និង​ផ្តល់​ជា​វេទិកា​សម្រាប់​អ្នកជំនាញ​ពិភាក្សាគ្នា អំពី​របៀប​កំណត់​ទិសដៅ ដំណើរ​នៃ​ការវិនិយោគ​ដែល​ជោគជ័យ​។​



​ក្នុងឱកាស​ខួប​លើក​ទី ៦០ នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ចិន សភាពាណិជ្ជកម្ម​ចិន បាន​អញ្ជើញ​ក្រុមហ៊ុន ឌី​អេ​ហ្វ​ឌី​អិ​ល រួមគ្នា​រៀបចំ​ព្រឹ​ត្ត​ការណ៍​មួយ នៅ​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៨ ដែល​ព្រឹត្តិការណ៍​នេះ បានផ្តល់​នូវ​ព័ត៌មាន​ទូទៅ អំពី​របៀប​រៀបចំ​រចនា​សម្ព័ន្ធ​គម្រោង​ក្នុង​វិស័យ​នានា ពិភាក្សា​អំពី​បញ្ហា​ពន្ធដារ និង​ផ្តល់​គំនិត​ដែលមាន​ប្រយោជន៍ អំពី​ការវិវត្តន៍​ថ្មីៗ​បំផុត​នៃ​ច្បាប់​ការងារ​។ លោក Henry Lin ដែលជា​វាគ្មិន​មកពី​ក្រុមហ៊ុន​Yingke Law Firm នៅ​ប្រទេស​ចិន នឹងចូលរួម​ធ្វើ​បទ​បង្ហាញ​អំពី​ដំណើរការ​នៃ​ការអនុញ្ញាត​លើ​ការវិនិយោគ​ទៅ​ក្រៅប្រទេស និង​ការគ្រប់គ្រង​ហានិភ័យ​។​

​ការប្រាស្រ័យ​ទាក់ទង​ទាំងឡាយ ធ្វើ​ឡើងជា​ភាសា​ចិន​ផង និង​អង់គ្លេស​ផង ដើម្បី​ធានាថា អ្នកជំនាញ និង​វិនិយោគិន​ទាំងឡាយ អាចទាក់ទង​គ្នា​ដោយ​ងាយស្រួល​។ វីដេអូ​ស្តីពី​ព្រឹត្តិការណ៍​នេះ ក៏​ត្រូវបាន​ផ្សព្វផ្សាយ​នៅលើ​បណ្តាញសារព័ត៌មាន​ដែល​ពាក់ព័ន្ធ​ផ្សេងៗ ដើម្បីឱ្យ​សហគមន៍​វិនិយោគិន​ចិន​ផ្សេងទៀត​បាន​ទស្សនា​។​

​លោក Guillaume Massin នាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន ឌី​អេ​ហ្វ​ឌី​អិ​ល នៅ​កម្ពុជា មានប្រសាសន៍ថា​៖ «​យើងខ្ញុំ​រីករាយ​ខ្លាំង ដែល​បាន​សហការ​ជាមួយ និង​សភាពាណិជ្ជកម្ម​ចិន    ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ នៅក្នុង​គោលបំណង​ជួយ​ដល់​វិនិយោគិន​ចិន ដើម្បី​ធ្វើការ​វិនិយោគ​ដោយ​ត្រឹមត្រូវ និង​គ្មាន​ឧបសគ្គ​រារាំង​អ្វី​ទាំងអស់​។​»

​លោក Clint O’Connell ដៃគូ​ផ្នែក​ពន្ធ​នៃ​ក្រុមហ៊ុន ឌី​អេ​ហ្វ​ឌី​អិ​ល បានឱ្យដឹងថា​៖ «​ទោះ​ក្នុង         កាលៈទេសៈ​ដែល​អ្វីៗ​គ្រប់យ៉ាង សុទ្ធតែ​ប្រសើរ​ទាំងអស់ បញ្ហា​ពន្ធដារ​អាចជា​បញ្ហា​ដ៏​គួរឱ្យ    ខ្វាយខ្វល់​មួយ​ផងដែរ​។ យើងខ្ញុំ​ចង់​ជួយ​វិនិយោគិន​ទាំងអស់ ឱ្យ​ស្វែងយល់​អំ​ពីបទ​ប្បញ្ញត្តិ​ជា​ធរមាន ដើម្បី​ធានាថា ពួកគេ​ទទួលបាន​លទ្ធផល​ល្អ​បំផុត​ពី​ការវិនិយោគ​របស់​ពួកគេ និង​អាច​គ្រប់គ្រង​រាល់​ឧបសគ្គ​ទាំងអស់​ដែល​ពួកគេ​ឆ្លងកាត់​។​»

​លោក Chen Chang Jiang នាយក​ប្រតិបត្តិ​នៃ​ធនាគារ​ចិន សាខា​ភ្នំពេញ  និង​ជា​ប្រធាន​នៃ​សភាពាណិជ្ជកម្ម​ចិន បាន​បង្ហើប​ឲ្យ​ដឹង​ដែរ​ថា​៖ «​យើងខ្ញុំ​រីករាយ ដែល​បាន​សហការ​ជាមួយនឹង​ក្រុមហ៊ុន ឌី​អេ​ហ្វ​ឌី​អិ​ល ក្នុង​ព្រឹត្តិការណ៍​នេះ​។ ដែល​ព្រឹត្តិការណ៍​នេះ​នឹងមាន​ប្រយោជន៍​សម្រាប់​សមាជិក​របស់​យើងខ្ញុំ​។ យើង​ទន្ទឹងរង់ចាំ​មើល​វីដេអូ​នៃ​ព្រឹត្តិការណ៍​នេះ ដែល​នឹង​ធ្វើឱ្យ​វិនិយោគិន​ចិន​ដែល​នៅ​កន្លែង​ផ្សេងៗ​អាច​ចូលរួម និង​សិក្សា​តាមរយៈ​វិធី “​អ​រូបិយ​”​។​»

​ក្រុមហ៊ុន ឌី​អេ​ហ្វ​ឌី​អិ​ល បាន​បង្កើត​ការិយាល័យ​របស់ខ្លួន​នៅ​រាជធានី​ភ្នំពេញ កាលពី​ខែមករា ឆ្នាំ​១៩៩៥ ជា​ក្រុមហ៊ុន​ដែល​ទទួលបាន​ការអនុញ្ញាត​ជា​ផ្លូវការ​ដំបូង​គេ ក្នុង​ការផ្តល់សេវា​ប្រឹក្សា​យោបល់​ផ្នែក​វិនិយោគ​បរទេស និង​ពន្ធដារ​នៅ​កម្ពុជា​។ អតិថិជន​របស់​ក្រុមហ៊ុន ឌី​អេ​ហ្វ​ឌី​អិ​ល គឺ​សុទ្ធសឹង​ជា​វិនិយោគិន​អន្តរជាតិ​ធំៗ និង​វិនិយោគិន​មកពី​ទ្វីបអាស៊ី នៅក្នុង​ប្រទេស​កម្ពុជា រួមទាំង​ស្ថាប័នហិរញ្ញវត្ថុ​ធំៗ មកពី​បរទេស និង​អាស៊ី​។ លើសពីនេះ ក្រុមហ៊ុន​មួយ​នេះ​ក៏បាន​ចូលរួម​ធ្វើការ​ងារ​លើ​គម្រោង​ធំៗ នៅ​ប្រទេស​កម្ពុជា​ដែល​រួមមាន គម្រោង​អគ្គិសនី អាកាសចរណ៍ ទូរគមនាគមន៍ ហេដ្ឋារចនាសម្ព័ន្ធ និង​គម្រោង​អចលនទ្រព្យ​ធំៗ​ជាច្រើន​។​

​ក្រុមហ៊ុន Yingke ដែលមាន​ទីស្នាក់ការ​ក​ណ្តា​ល​នៅ​ប៉េកាំង និង​មាន​ការិយាល័យ​របស់ខ្លួន​សរុប​ចំនួន ៤៧ ការិយាល័យ នៅក្នុង​ប្រទេស​ចិន ហើយ​ប្រព័ន្ធ​សេវា​ផ្លូវច្បាប់​សកល​របស់​ក្រុមហ៊ុន​នេះ លើ​ទីក្រុង​អន្តរជាតិ​ចំនួន ១១៣ ទីក្រុង នៃ​ចំនួន​៥៣ ប្រទេស​។ វិសាលភាព​អាជីវកម្ម​រួមមាន​ពាណិជ្ជកម្ម​អន្តរជាតិ វិនិយោគ​បរទេស ក្រុមហ៊ុន​មូល​ប​ត្រ​ដើមទុន ការលក់​មូល​ប​ត្រ​ជា​លក្ខណៈ​ឯកជន ហិរញ្ញប្បទាន និង​ការរំលាយ​ក្រុមហ៊ុន​បញ្ចូល​គ្នា កម្មសិទ្ធិបញ្ញា អចលនទ្រព្យ ការការពារ​បរិស្ថាន កិច្ចការ​នាវាចរណ៍​។​ល​។​

​សភាពាណិជ្ជកម្ម​ចិន​នៅ​កម្ពុជា គឺជា​អង្គភាព​ស្វយ័ត​ដែល​មិន​ស្វែងរក​ប្រាក់ចំណេញ ដែល​បាន​ចុះបញ្ជី​ក្រោម​ច្បាប់​កម្ពុជា ដោយមាន​គោលការណ៍​ណែនាំ ពី​ការិយាល័យ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​របស់​ស្ថានទូត​ចិន​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​បានទទួល​ការអនុញ្ញាត​ពី​ស្ថាប័ន​ពាក់ព័ន្ធ​នានា របស់​រដ្ឋាភិបាល​កម្ពុ​ជា​។​

​សភាពាណិជ្ជកម្ម​ចិន​នៅ​កម្ពុជា ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ ១៩៩៦ ពី​អតីត​សមាគម​សហគ្រាស​ចិន​នៅ​កម្ពុជា​។​ចាប់តាំងពី​ពេលនោះ​មក ក្រុមប្រឹក្សា​របស់​សភាពាណិជ្ជកម្ម​ចិន​នៅ​កម្ពុជា ត្រូវបាន​បោះឆ្នោត​ជ្រើសតាំង​ចំនួន ៦ លើក​រួចមកហើយ​។ ក្រុមហ៊ុន​ចិន​នៅ​កម្ពុជា ដែល​បាន​ចុះបញ្ជី​នៅ សភាពាណិជ្ជកម្ម​ចិន​នៅ​កម្ពុជា មាន​ចំនួន​ជាង ១០០ ក្រុមហ៊ុន រួមមាន​ក្រុមហ៊ុន​របស់​រដ្ឋ ក្រុមហ៊ុន​ឯកជន ការិយាល័យ​តំណាង និង​រូបវន្តបុគ្គល​។ អាជីវកម្ម​របស់​សមា​ជិ​ក​ទាំងឡាយ​រួមមាន ការអភិវឌ្ឍ​ព្រៃឈើ និង​ការកែច្នៃ​ឈើ ការអភិវឌ្ឍ​ចម្រុះ​លើ​វិស័យ​កសិកម្ម ការកែច្នៃ​វាយ​ណ​ភណ្ឌ និង​សម្លៀកបំពាក់ ថាមពល​អគ្គិសនី ពាណិជ្ជកម្ម សំណង់​វិស្វកម្ម ទូរគមនាគមន៍ ទេសចរណ៍ ឱសថ ការធ្វើដំណើរ សិល្បៈ និង​សិប្បកម្ម ចំណីអាហារ និង​ភេសជ្ជៈ​។​

​ចាប់តាំងពី​ពេល​បង្កើត​មក​សភាពាណិជ្ជកម្ម​ចិន​នៅ​កម្ពុជា បានផ្តល់​សេវា​ប្រឹក្សា​យោបល់​ដល់​សហគ្រាស​ចិន បាន​លើកកម្ពស់​ការប្រាស្រ័យ​ទាក់ទង និង​ទំនាក់ទំនង​រវាង​សហគ្រាស​ចិន និង​ពង្រឹង​សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ពួកគេ​។ សភាពាណិជ្ជកម្ម​ចិន​នៅ​កម្ពុជា​បាន​បង្កើតជា​ស្ពាន​ត​ភ្ជាប់​បណ្តា​សហគ្រាស​ចិន និង​សហគមន៍​អាជីវកម្ម​កម្ពុជា និង​បាន​ដើរតួនាទី​យ៉ាងសកម្ម ក្នុងការ​ពង្រីក​កិច្ចសហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រវាង​ចិន និង​កម្ពុជា ព្រមទាំង​ការការពារ​សិទ្ធិ​ស្របច្បាប់​របស់​បណ្តា​សហគ្រាស​ចិន​៕

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com