ពីនេះ ពីនោះ
ព័ត៍មានសុខភាព
វិធីសាស្ត្រ​ឆ្លាត​វៃ​ទាំង ១០ ដើម្បី​ត្រៀមខ្លួន​សម្រាប់​ការ​សម្រាលកូន​
20, Jul 2018 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​វា​ហាក់បីដូច​ជាការ​មាន​ផ្ទៃពោះ​របស់​អ្នកនឹង​ត្រូវ​បញ្ចប់ ប៉ុន្តែ អ្នកនឹង​ជួប​មុខ​ទារក​របស់​អ្នក​ក្នុងពេល​ឆាប់ៗ​នេះ​។ ក្នុង​ពេលនេះ សូម​ទាញយក​អត្ថប្រយោជន៍​នៃ​ការរង់ចាំ​យូរ​នេះ ដើម្បី​រៀបចំ​រឿងរ៉ាវ​ជាច្រើន​ដែល​អ្នក​អាច​ធ្វើបាន សម្រាប់​ការផ្លាស់ប្តូរ​នៅពេល​ខាងមុខ​។​



​ការធ្វើផែនការ​ជាមុន​បន្តិចបន្តួច​នាពេល​បច្ចុប្បន្ននេះ នឹងធ្វើ​ឲ្យ​អ្នកមាន​ភាពងាយស្រួល​ក្នុងការ​សម្រាក និង​រីករាយ​នឹង​ការ​មាន​ផ្ទៃពោះ​ចុងក្រោយ​របស់​អ្នក នៅពេលដែល​ពេលវេលា​សម្រាលកូន​របស់​អ្នក​ជិត​មកដល់​។​

​ខាងក្រោម​នេះ​គឺជា​មធ្យោបាយ​ដ៏​មាន​ប្រយោជន៍​ខ្លះៗ ដើម្បី​ជួយ​អ្នក​ឲ្យ​ត្រៀមខ្លួន​សម្រាប់​ការមកដល់​របស់​កូន​អ្នក ៖

1. អាន​អត្ថបទ និង​សិក្សា​អំពី​ដំណើរការ​នៃ​ផ្តល់កំណើត​
2. ស្វែងរក​គ្រូពេទ្យ​ដ៏​ល្អ សម្រាប់​ទារក​របស់​អ្នក​
3. ពិភាក្សា ឬ​ស្នើរ​សុំ​ដៃគូ​របស់​អ្នក​អំពី​អ្វីដែល​អ្នក​ចង់​បាន​
4. និយាយ ឬ​សុំ​យោបល់ ឬ​បទពិសោធន៍​ពី​ម្តាយ ឬ​អ្នក​ដែល​ធ្លាប់​បង្កើតកូន​រួច​
5. ស្វែងរក​ជំនួយ​សម្រាប់​ការ​មើលថែ​អ្នក និង​កូន​ទុកជាមុន ក្រោយពេល​អ្នក​សម្រាលកូន​
6. រៀបចំ​សម្អាត​ផ្ទះសំបែង និង​សត្វ​ចិញ្ចឹម​របស់​អ្នក​ឲ្យ​បាន​ត្រឹមត្រូវ​
7. សិក្សា និង​ដឹង​ពី​អ្វីដែល​ត្រូវធ្វើ នៅពេលដែល​អ្នក​ចាប់ផ្តើម​ការ​សម្រាលកូន​
8. សម្រេចចិត្តថា​នរណា​ខ្លះ នឹងចូលរួម​ក្នុង​បន្ទប់​សម្រាលកូន​ជាមួយ​អ្នក​
9. រៀបចំ​ខ្ចប់​កាបូប សម្ភារៈ និង​ឯកសារ​ចាំបាច់​របស់​អ្នក​ទុក​នៅ​មួយ​ឡែក​
10. ដើរ​លំហែ​កន្លែង​ជិតៗ សម្រាក និង​បន្ធូរ​អារម្មណ៍​ឲ្យ​បាន​ច្រើន ដើម្បី​ត្រៀមខ្លួន​សម្រាលកូន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com