ជាតិ
សុខភាព
ការ​ញ៉ាំ​អាហារ​របស់​កូន​អ្នក​ចាប់ពី ៦​ខែ ដល់ ៣​ឆ្នាំ​
21, Jul 2018 , 11:39 am        
រូបភាព
ដោយ: ថ្មីៗ
​កូន​របស់​អ្នក នៅតែ​ត្រូវការ​ទឹកដោះ​ម្តាយ ឬ​ម្សៅ​ទឹកដោះគោ ប៉ុន្តែ​ឥឡូវនេះ គេ​ក៏​អាច​ចាប់ផ្តើម​ញ៉ាំ​ហូប​អាហារ​រឹង​តូចៗ​បន្ថែមទៀត​។ គេ​អាច​ចាប់ផ្តើម​អនុវត្ត​ជំនាញ​ផឹក និង​ការសម្របសម្រួល​ដោយ​ដៃ​ទៅ​ម្ខាង ដោយ​គ្មាន​ការ​កំពប់ ឬ​ធ្លាក់​ឡើយ​។



​ពី​៨ ទៅ ១០ ខែ​
​វា​ជា​ពេលវេលា​សម្រាប់​ការ​ញ៉ាំ​អាហារ​ដោយ​ប្រើ​ម្រាមដៃ​។ គេ​អាច​ប្រើ​ម្រាមដៃ​របស់ខ្លួន ដើម្បី​យក​អាហារ​តូចៗ​ដាក់ចូល​មាត់​។ គេ​ទទួលបាន​ល្អប្រសើរ​ជាង​មុន ក្នុងការ​បរិភោគ​អាហារ​ដែល​ផ្តល់ជូន​នៅលើ​ស្លាបព្រា​មួយ​។​

​សមត្ថភាព​ផឹក និង​ទំពារ​មាន​ភាពប្រសើរឡើង​។ ប្រសិនបើ​កូន​របស់​អ្នក​អាច​អង្គុយ​ដោយ​ខ្លួនឯង ក្នុង​រយៈពេល​យូរ គេ​អាច​ចូលរួម​ជាមួយ​អ្នក​នៅ​តុ​ញ៉ាំ​បាយ (​លើ​កៅអី​សុវត្ថិភាព​កុមារ​)​។​

១០ ទៅ ១២ ខែ​
​គេ​អាច​កាន់​ពែង និង​ស្លាបព្រា ហើយ​ចាប់ផ្តើម​ញ៉ាំ​ខ្លួនឯង​។ គេ​អាច​ប្រើ​បបូរមាត់​របស់គេ ដើម្បី​ទទួលបាន​ម្ហូបអាហារ​លើ​ស្លាបព្រា​។ គេ​គ្រប់គ្រង​អាហារ​គេ​ដោយ​ប្រើ​ម្រាមដៃ​យ៉ាង​ងាយស្រួល​។ គេ​អាច​ទទួលទាន​អាហារ​ជាច្រើន​ប្រភេទ​ខុសៗ​គ្នា​។ គេ​ក៏​អាច​ចង្អុលបង្ហាញ ឬ​ទៅរក​ម្ហូប​នៅពេលដែល​គេ​ចង់​ញ៉ាំ ឬ​ឃ្លាន​។​

​ពី ១២ ទៅ ១៨ ខែ
​គេ​អាច​ប្រើ​ស្លាបព្រា​ដោយ​ខ្លួនឯង (​ទោះជា​មិន​តែងតែ​ល្អ​ក៏ដោយ​)​។ គេ​អាច​ផឹកទឹក​ពី​កែវ​បាន​ហើយ​។ គេ​អាច​បិទមាត់ គ្រវីក្បាល ឬ​ប្រើ​សញ្ញា​ផ្សេងទៀត ដើម្បី​ឲ្យ​អ្នក​ដឹងថា​គាត់​ឆ្អែត​ហើយ​។​

​ពី ១៨ ទៅ ២៤ ខែ​
​គេ​អាចធ្វើ​ឲ្យ​មានការ​រញ៉េរញ៉ៃ​តិចតួច នៅពេល​បរិភោគ​។ ការប្រើ​ស្លាបព្រា និង​ដៃ​កាន់តែ​ប្រសើរឡើង​។​

​ពី ២៤ ទៅ ៣៦ ខែ​
​គេ​អាច​ញ៉ាំ​ដោយ​ខ្លួន​គាត់ ឬក៏​លេង​អាហារ​នោះ​ទៀតផង​។ គេ​ត្រៀមខ្លួន​រួចរាល់ ក្នុងការ​ញ៉ាំ​អ្វី​គ្រប់យ៉ាង ហើយ​ចូលចិត្ត​ជ្រើសរើស​អ្វីដែល​គេច​ង់​។​

​ឧបត្ថម្ភ​ដោយ​៖ ហាង Baby Outlet ដែលជា​ហាង​ទំនិញ​ទារក កុមារ និង​ស្ត្រី​មាន​ផ្ទៃពោះ​ធំជាងគេ​នៅ​កម្ពុជា​។ ទំនាក់ទំនង​លេខ​ទូរ​សព្ទ 017 222 978, 017 886 685 និង​លេខ 017 888 292 ៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh



© រក្សាសិទ្ធិដោយ thmeythmey.com