ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ដឹងអត់ថា ហេតុអ្វីបានជាអ្នកត្រូវញ៉ាំអាហារសម្បូរអ័រម៉ូនភេទមនុស្សស្រីទេ?
× មនុស្សភាគច្រើនគិតថា មនុស្សស្រីច្រើនតែងតែផ្លាស់ប្តូរអារម្មណ៍គ្រប់ពេលដែលអ័រម៉ូនភេទរបស់នាងគឺ អេស្ត្រូជែន ឡើងខ្ពស់។ មែនហើយ វាមានការពិតជាច្រើនអំពីរឿងនេះចាប់តាំងពីពេលអ័រម៉ូនមួយនេះមានការឡើងចុះៗមិនទៀងទាត់។ ចាប់តាំងពីការក្តៅពេញខ្លួនរហូតដល់ឡើងទម្ងន់ អស់កម្លាំង ខ្សោយផ្លូវភេទ និងឈឺក្បាលញឹកញាប់ វាមានអាការៈច្រើនណាស់ដែលអាចនឹងកើតឡើងក្នុងពេលនេះ។
ដូចអ្នកធ្លាប់ដឹងហើយថា អ័រម៉ូនអេស្ត្រូជែនគឺជាអ័រម៉ូនដ៏សំខាន់មួយក្នុងរាងកាយមនុស្សស្រីដោយសារតែក្រៅពីថែរក្សារដូវឲ្យនៅទៀងទាត់ វាក៏ទទួលខុសត្រូវលើមុខងាររាងកាយខុសៗគ្នាជាច្រើននៃផ្លូវប្រដាប់បន្តពូជ ប្រព័ន្ធបេះដូងសរសៃឈាម រចនាសម្ព័ន្ធឆ្អឹង ផ្លូវទឹកម៉ូត្រ សក់ និងស្បែកទៀងផង។ នៅពេលដែលអ័រម៉ូនអេស្ត្រូជែនចុះទាប ឬឡើងខ្ពស់ វាអាចធ្វើឲ្យមានការប្រែប្រួលរោគសញ្ញាជាច្រើនដែលអាចពិបាកក្នុងការដោះស្រាយ។
ដូច្នេះតើអាហារអ្វីខ្លះដែលអាចជួយសម្រួលដល់កម្រិតអ័រម៉ូនអេស្ត្រូជែនរបស់អ្នកបានទៅ? ខាងក្រោមនេះគឺជាអាហារមួយចំនួនតូចដែលអ្នកគួរតែសាកល្បងហើយ៖
គ្រាប់សណ្តែកហរឡាំងតាវ
បើសិនជាអ្នកស្ថិតក្នុងតម្រូវការបង្កើនចំនួនអ័រម៉ូនអេស្ត្រូជែន អាហារមួយដ៏ល្អបំផុតដែលអ្នកគួរតែបន្ថែមក្នុងរបបអាហារគួរតែជាសណ្តែកហ័រឡាំងតាវនេះហើយ។ សណ្តែកនេះសម្បូរទៅដោយសារធាតុ Phytoestrogens ព្រមទាំងជាតិរ៉ែផ្សេងៗដូចជា ម៉ាញ៉េស្យូម ប៉ូតាស្យូម ជាតិដែក និងប្រូតេអ៊ីនដែលដើរតួនាទីដ៏សំខាន់ចំពោះសុខភាពទូទៅ។
សណ្តែកសៀង
ប្រភពមួយដ៏ល្អបំផុតនៃអ័រម៉ូនអេស្ត្រូជែនដែលអ្នកអាចទទួលបានពីទីផ្សារនោះគឺសណ្តែកសៀងតែម្តង។ វាផ្ទុកទោដោយ Phytoestrogens យ៉ាងច្រើនដែលដើរតួនាទីជា Isoflavones ហើយអាចមានឥទ្ធិពលទៅលើការរំលាយអាហារក្នុងរាងកាយថែមទៀត។ បើសិនជាអ្នកចង់បញ្ចូលវាទៅក្នុងរបបអាហារ អ្នកអាចរំលីងវាជាមុនសិនចាំទទួលទាន។ អ្នកក៏អាចកិនយកទឹកវាដើម្បីទទួលទានក៏បានដែរ។
តៅហ៊ូ
តៅហ៊ូគឺជាផលិតផលមួយផលិតចេញពីទឹកសណ្តែកសៀង ដែលសម្បូរទៅដោយ Phytoestrogens ព្រមទាំង Isoflavones ដែលអាចជួយសម្រួលដល់កម្រិតអ័រម៉ូនអេស្ត្រូជែនបានទៀតផង។ អ្វីដែលអស្ចារ្យអំពីតៅហ៊ូគឺថា វាអាចប្រើដើម្បីធ្វើជាស៊ុបបានយ៉ាងឆ្ងាញ់៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com